រថយន្ត​យី​ឌុប​បុក​និង​កិន​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្រោមកង់ឡាន​

6 Videos


គួរឲ្យអាសូរបំផុតដែលបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមកង់រថយន្តយីឌុបមួយគ្រឿងនៅវេលាម៉ោង៩ យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នេះស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យពេលដែលជនរងគ្រោះកំពុងបើកម៉ូតូតែម្នាក់ឯងហើយត្រូវរថយន្តមកបុកពីក្រោយ ។

រថយន្ត​យី​ឌុប​បុក​និង​កិន​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្រោមកង់ឡាន​

តាមអ្នកឃើញហេតុការណ៍នេះបាននិយាយថាជនរងគ្រោះកំពុងតែបើកម៉ូតូម៉ាកវ៉េវ ក្នុងទិសដៅចូលមកភ្នំពេញ ពេលនោះមានរថយន្តយីឌុបមួយគ្រឿងដឹកទំនិញគ្របជិតពាក់ស្លាកលេខតាកែវ 3A-0282 មកបុក និងកិនជនរងគ្រោះបណ្តាលឲ្យចូលក្រោម រថយន្តដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។

រថយន្ត​យី​ឌុប​បុក​និង​កិន​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្រោមកង់ឡាន​

ជនរងគ្រោះមានឈ្មោះ សែម ជាំ អាយុជាង ៤០ ឆ្នាំ ស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយបច្ចុប្បន្នជនរងគ្រោះធ្វើជាជាងសំណង់នៅបូរីសន្តិភាព២ ស្នាក់នៅ សង្កាត់ចោមចៅ ឯអ្នកបើកបររថយន្តបន្ទាប់ពីកើតបានរត់គេចខ្លួនបាត់ ៕ សុថាត់