បុរស​ពិការភ្នែក ពិកា​ជើង​កូន​១១​នាក់ ដាច់ចិត្ត​លើកដៃ​សំពះ​សុំ​ជំនួយ​

6 Videos


ដោយសារតែភាពក្រីក្រពេកបានធ្វើឲ្យគ្រួសារមួយដាច់ចិត្តលើកដៃសំពះនិងអំពាវនាវរកជំនួយពីសប្បុរស ជនទាំងក្នុងនិងក្រៅប្រទេស ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតសូមមេត្តា ជួយពួកគាត់ផង បើមិនដូចនោះទេពួកគាត់ដាច់ពោះស្លាប់អស់ហើយ ។

បុរស​ពិការភ្នែក ពិកា​ជើង​កូន​១១​នាក់ ដាច់ចិត្ត​លើកដៃ​សំពះ​សុំ​ជំនួយ​

បងប្រុស អឿន វឿន ជាជនពិការជើង ពិការភ្នែក ដោយសារដើរជាន់មីន រូបគាត់មានប្រពន្ធពីរនាក់រស់នៅក្នុងខ្ទមតែជាមួយគ្នា ។ ដោយប្រពន្ធទីមួយឈ្មោះ ទាត ឃឿង ពួកគាត់មានកូន ៥ នាក់ និងប្រពន្ធទីពីឈ្មោះ ទាត ឃាង មានកូន ៦ នាក់ បងស្រី ទាត ឃឿង និង ទាត ឃាង ជាបងប្អូនបង្កើតយកប្តីតែមួយជាមួយគ្នា ហើយសព្វថ្ងៃ នេះ រូបគាត់មានកូន ១១ នាក់ មិនបានចូលសាលាទាំងអស់ដោយសារជីវភាពខ្វះខាតពេក ។

គាត់រកបានព្រឹកខ្វះល្ងាចរកបានល្ងាចខ្វះព្រឹកជារៀងរាល់ថ្ងៃគាត់បានប្រើកូនបងៗ ឱ្យជួយកាប់ឫស្សីព្រៃដើម្បីយកមកធ្វើកញ្ជើនិងកាប់អុសលក់ស៊ីឈ្នួលជីកអណ្តូងគាស់គុលឈើឲ្យគេដើម្បីយកកម្រៃមកជួយពុកម៉ែចិញ្ចិមប្អូនៗដូច្នេះកូនរបស់គាត់ត្រូវតែប្រើកម្លាំងពលកម្មដើម្បីចិញ្ចិមជីវិតខ្លួនឯងផងនិងចិញ្ចឹមគ្រួសារផង ព្រោះគ្មានដីស្រែ ដូចអ្នកដទៃឡើយ។

ពួកគាត់ទាំងអស់សូមលើកដៃសំពះដល់សប្បុរសជនមេត្តាជួយផ្តល់ជាអង្ករនិងសម្ភារសិក្សានិងកង់ជិះដល់ក្រុមគ្រួសាររបស់គាត់ផង ព្រោះសាលានៅឆ្ងាយពីផ្ទះរហូត ដល់ទៅ ៤ គីឡូម៉ែត្រ ដូចនេះក្មេងតូចៗមិនអាចដើរដល់សាលានោះទេ ។ គ្រួសារមួយនេះរស់នៅក្នុងភូមិសម្លសាប ឃុំ តាំងក្រសាំង ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង ៕ សុថាត់