កាំកុងត្រូលប្រាប់ពលរដ្ឋកុំឲ្យប្រើទឹកខ្មេះស្លាកសញ្ញារូបសត្វទន្សាយ ធ្វើឲ្យប៉ះពាល់សុខភាព

6 Videos


ទឹកខ្មេះដែលឈ្មួញនាំចូលមកពីប្រទេសថៃកំពុងតែមានការពេញនិយមប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែនកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។

យោងតាមនគរបាលជាតិដែលបានដកស្រង់សម្តីប្រជាពលរដ្ឋនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានលើកឡើងថាទឹកខ្មេះរូបទន្សាយត្រូវបានចុងភៅការប្រើប្រាស់ លាយផ្សំធ្វើម្ហូបអាហារឱ្យភ្ញៀវបរិភោគស្ទើរគ្រប់ពិធីមង្គលការនៅក្នុងស្រុកម៉ាឡៃ និងប្រើប្រាស់តាមបណ្តាហាងលក់បាយគុយទាវនិងតាមផ្ទះប្រជាពលរដ្ឋមួយចំនួនធំផងដែរ ។

ការបង្ហាញពីភាពព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃនេះគឺបន្ទាប់ពីមន្ត្រីជំនាញកាំកុងត្រូលនៃសាខាខេត្តបន្ទាយមានជ័យកាលពេលថ្មីៗកន្លងទៅបានចុះ ទៅត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅស្រុកម៉ាឡៃទន្ទឹមនឹងនោះមន្ត្រីជំនាញ កាំកុង ត្រូលបានរកឃើញហើយធ្វើការបង្ក្រាបដកហូតទឹកខ្មេះរូបទន្សាយដែលត្រូវ ហាមឃាត់និងនាំចូលខុសច្បាប់ពីអាជីវករនៅស្រុកម៉ាឡៃមួយចំនួនធំរួមនិងទំនិញ ហួសកាលកំណត់ប្រើប្រាស់មួយចំនួនទៀតផងដែរ ។

មន្ត្រីជំនាញកាំកុងត្រូលក៏បានធ្វើការពន្យល់ពីផលប៉ះពាល់សុខភាពនិងណែនាំដល់ពលរដ្ឋនិងអាជីវករឲ្យបញ្ឈប់ការតាំងលក់និងប្រើប្រាស់ទឹកខ្មេះរូបទន្សាយនោះតទៅទៀត ៕ សុថាត់