អនុសេនីយ៍ឯក ទៀន ករុណា បន្សល់ទុក​នូវ វីរភាព​ល្បី​ពេញ​ប្រទេស​

6 Videos


នេះជាការលះបង់ដ៏ធំធេងមួយដែលបានបន្សល់ទុកនូវកេរ្ត៍ឈ្មោះ និង វីរភាព ដ៏អង់អាចក្លាហាន ដែលកូនខ្មែរគ្រប់រូបបានចងចាំ នូវគុណបំណាច់ របស់ លោកអនុ សេនីយ៍ឯក ទៀន ករុណា ក្នុងប្រតិបត្តិការណ៍បង្រាប់គ្រឿងញៀនដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ កាលពី ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ។
នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀននេះ ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ប៉ាន់ សុភាព ជានាយការិយាល័យ និង លោកអនុសេនីយ៍ឯក ទៀន ករុណា មានរហាសនាម និម្មិត៣៣ ជានាយរង ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។លោក កើត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ១៩៧០ មានភរិយា និង កូនពីរ នាក់ ប្រុសម្នាក់ ស្រីម្នាក់។