សត្វ​ស្វា​ខ្មៅ​កម្រ​ជាច្រើន​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​អាកាស​ធាតុ​ក្តៅ​ ​និង ​ភាពរាំងស្ងួត​

6 Videos


ក្រុមសហគមន៍មូលដ្ឋានបានឃើញសត្វស្វាខ្មៅប្រមាណជាង ៣០ ក្បាល បានស្លាប់ជាបន្តបន្ទាប់នៅតំបន់បឹងស្នោ បឹងរណ្តៅគ្រាប់បែក និងបឹងត្រោះ ដោយសារភាពរាំងស្ងួតចាប់តាំងពីមានភ្លើងឆេះព្រៃនៅចំណុចម្តុំវាលដូនអំ ឃុំព្រែកលួង ស្រុកឯកភ្នំ ចម្ងាយ ៤០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។

សត្វ​ស្វា​ខ្មៅ​កម្រ​ជាច្រើន​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​អាកាស​ធាតុ​ក្តៅ​ ​និង ​ភាពរាំងស្ងួត​

មូលហេតុដែលធ្វើឲ្យសត្វស្វាទាំងនេះដេកងាប់គឺដោយសារតែពួកវាបានរត់ភៀសខ្លួនពីតំបន់ដែលមានភ្លើងឆេះព្រៃមករកជម្រកនិងទឹកផឹក តែដោយសារឆ្នាំនេះមានភាពរាំងស្ងួតខ្លាំងធ្វើឲ្យបឹងបួតូចៗមួយចំនួនត្រូវរាំងស្ងួតអស់ទើបធ្វើឲ្យសត្វសា្វទាំងនោះដេកងាប់ដោយសារអត់ទឹកនិងក្តៅខ្លាំងពុំមានជម្រកជ្រក ។

សត្វ​ស្វា​ខ្មៅ​កម្រ​ជាច្រើន​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​អាកាស​ធាតុ​ក្តៅ​ ​និង ​ភាពរាំងស្ងួត​

លោក ហោ សំអាត ដែលជាតំណាងសហគមន៍នេសាទស្តីក្រោមរហាល់សួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ថាប្រជាសហគមន៍របស់ពួកគាត់បានប្រទះឃើញសត្វខ្មៅដ៏កម្រជាច្រើនបានដេកងាប់នៅតាមអូរ ត្រពាំងដែលរីងហួតគ្មានទឹក ។ ដោយឃើញសភាពបែបនេះសហគមន៍របស់លោកបាននាំគ្នា ជីករណ្តៅដីរួចយកទឹកទៅដាក់តាមអូរដែលសត្វទាំងនោះធ្លាប់មកផឹកទឹកនៅតំបន់នោះការធ្វើយ៉ាងនេះអាចជួយវាបានតែមួយរយៈពេលប៉ុណ្ណោះ ។

សត្វ​ស្វា​ខ្មៅ​កម្រ​ជាច្រើន​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​អាកាស​ធាតុ​ក្តៅ​ ​និង ​ភាពរាំងស្ងួត​

តំបន់វាលដូនអំនេះ ពីមុនមកមិនមានភ្លើងឆេះព្រៃច្រើននោះទេតែឆ្នាំនេះភ្លើងឆេះព្រៃស្ទើរតែទាំងអស់ដែលធ្វើឲ្យសត្វព្រៃរត់ចេញទៅរកទីដែលមានជម្រកជាពិសេសគឺទឹកផឹក ។

សត្វ​ស្វា​ខ្មៅ​កម្រ​ជាច្រើន​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​អាកាស​ធាតុ​ក្តៅ​ ​និង ​ភាពរាំងស្ងួត​

ទោះបីជាកន្លែងភាគច្រើននៅតំបន់វាលដូនអំ ស្ទើរតែគ្មានទឹកនៅក្នុងបឹងបួមួយចំនួនក្តីតែសហគមន៍នេសាទមួយនេះបានធ្វើការថែរក្សានិងអភិរក្សព្រៃសហគមន៍ស្ថិតក្នុងតំបន់រាំងពេនប៊ីត ៕ សុថាត់

  • សត្វ​ស្វា​ខ្មៅ​កម្រ​ជាច្រើន​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​អាកាស​ធាតុ​ក្តៅ​ ​និង ​ភាពរាំងស្ងួត​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ក្នុងស្រុក