ដឹងអត់ថា Messi តមអាហារអ្វីខ្លះ ដើម្បីឲ្យលេងបាល់ខ្លាំង?

វេជ្ជបណ្ឌិតសញ្ជាតិអ៊ីតាលី Giuliano Poser ដែលជាអ្នកទទួល បន្ទុករបបអាហារផ្ទាល់ ខ្លួនរបស់ Lionel Messi បានបង្ហើបប្រាប់ពីប្រភេទអាហារ ដែលតារាឆ្នើមជម្រើសជាតិ អាហ្សង់ទីនរូបនេះ បានតម ឬកាត់បន្ថយ ដើម្បីឲ្យលេងបាល់ទាត់កាន់តែខ្លាំង។

ដឹងអត់ថា Messi តមអាហារអ្វីខ្លះ ដើម្បីឲ្យលេងបាល់ខ្លាំង?

Dr Poser បានប្រាប់ដល់កាសែត Mundo Deportivo កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ដើម្បីឲ្យ Messi មានកាយសម្បទាល្អ និងមានទម្រង់លេងល្អ លោក តម្រូវឲ្យខ្សែប្រយុទ្ធ ឆ្នើមរូបនេះ តមប្រភេទអាហារដែលមានរសជាតិផ្អែមៗដូចជា បង្អែម នំប៉័ង ឬភីហ្សា …ជាដើម ។ ជានោះទៀត លោកក៏តម្រូវឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ ជៀសឆ្ងាយពី ផលិត ផលស្រូវសាលី ព្រោះបច្ចុប្បន្នពិបាករកស្រូវសាលីសុទ្ធណាស់ និងចុងក្រោយគេគឺ កាន់បន្ថយការញាំសាច់ច្រើនពេក។ដឹងអត់ថា Messi តមអាហារអ្វីខ្លះ ដើម្បីឲ្យលេងបាល់ខ្លាំង?

ផ្ទុយទៅវិញ ប្រភេទអាហារ៥ប្រភេទ ដែលលោកតម្រូវឲ្យ Messi បរិភោគជាប្រចាំថ្ងៃ ដើម្បីឲ្យមានសុខភាពល្អនោះគឺមាន៖ ញាំទឹកឲ្យបានច្រើន ប្រេង អូលីវដែលមាន គុណភាព ល្អ គ្រាប់ធញ្ញជាតិ ផ្លែឈើស្រស់ៗ និងញាំបន្លែឲ្យបានច្រើន។

ដឹងអត់ថា Messi តមអាហារអ្វីខ្លះ ដើម្បីឲ្យលេងបាល់ខ្លាំង?

អ្នកជំនាញផ្នែករបបអាហារ Dr Poser បានទៅធ្វើការផ្ទាល់ជាមួយ Messi តាំងពីទើបចប់ World Cup 2014 ហើយមកទល់ពេលនេះ លោកបានជួយឲ្យខ្សែប្រយុទ្ធឆ្នើមក្រុម FC Barcelona រូបនេះ ចុះទម្ងន់៣គីឡូ ប៉ុន្តែបើគិតតាំងពីពេលនោះមក ម្ចាស់ពាន FIFA Ballon d’Or ៥សម័យកាលរូបនេះ មានទម្រង់លេងល្អណាស់ ដោយ១០២ប្រកួត ស៊ុតបាន៩៨គ្រាប់៕

ប្រភពពី៖http://news.sabay.com.kh/