លោក អ៊ិត សំហេង៖ ការរៀបចំពាននេះ បំផុសស្មារតីឲ្យចេះស្រលាញ់ ចូលចិត្ត និងលេងកីឡាទាំងអស់ គ្នាដើម្បីសុខភាព

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គ.ក.ប បិទពានរង្វាន់ លោក អ៊ិត សំហេង នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះនៅទីលានបាល់ទាត់ កងយោធពលខេមរភូមិន្ទ ស្តាតចាស់ថា ការរៀបចំពាននេះឡើងក្នុង គោលបំណង២សំខាន់ៗ គឺទី១ ក្នុងស្មារតីបំផុសចលនា យុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យចូលចិត្ត និងស្រលាញ់វិស័យកីឡា ដើម្បីជៀសវាងយក ពេលវេលាទៅប្រព្រឹត្តិ អំពើអបាយមុខក្នុងសមង្គម ដូចជាការសេពគ្រឿងញៀន អំពើឆក់ប្លន់ជាដើម ថែមទំាងបំផុសស្មារតីឲ្យសាមគ្គីភាព មិត្តភាព និងភាតរភាព។

ចំពោះចំណុចទី១ គឺគោលបំណងបង្កើតសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតី ឲ្យចេះស្រលាញ់ ចូលចិត្ត និងលេងកីឡាទាំងអស់ គ្នាដើម្បីសុខភាព ក្នុងចំណោមមន្ត្រីរាជការ ដែលមិនមែនជាកីឡាករ អាជីពមកពីអង្គភាព ស្ថាប័នខុសៗគ្នា។

លោកបានបន្ថែមទៀតថា យើងទាំងអស់គ្នាដឹងហើយថា ការប្រកួតកីឡាតែងតែមានភាគីម្ខាងឈ្នះ និងភាគីម្ខាងទៀតចាញ់ ទោះបីភាគីណាមួយ ទទួលបានលទ្ធផលឈ្នះ ឬចាញ់ក៏ដោយ ក៏វាបង្ហាញពី ភាពជោគជ័យរួមរបស់យើងទាំងអស់គ្នា ដោយមើលឃើញការចូលរួម និងគាំទ្រពីសំណាក់ស្រទាប់ មន្ត្រីរាជការជាច្រើនក្នុងវិស័យកីឡា។ “ខ្ញុំសូមអំពាវនាវដល់គ្រប់ អង្គភាពចំណុះក្រសួងទាំងអស់ បំផុសចលនាចូលរួមលេងកីឡា ឲ្យបានច្រើនក្នុងក្របខណ្ឌ យុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ៕