អាហារ​ផ្អែមៗ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ អាច​ញ៉ាំ​បាន​

អំឡុងពេលមានផ្ទៃពោះ គ្រូពេទ្យភាគច្រើន បានណែនាំឲ្យស្ត្រីមានផ្ទៃពោះ តមញ៉ាំ អាហារផ្អែមៗ ច្រើនពេក ពីព្រោះ វាអាចធ្វើឲ្យម្តាយ ឡើងគីឡូ ហើយប្រឈមមុខខ្លាំង នឹងជំងឺទឹកនោមផ្អែម។ យ៉ាងណាមិញ ស្ត្រីមានផ្ទៃពោះភាគច្រើន តែងតែឃ្លានរបស់ផ្អែមៗ ជាពិសេស ពេលមានកូនស្រី ដែលជាហេតុ ធ្វើឲ្យពួកគេ នៅមិនសុខ តប់ប្រមល់ ហើយមិនសប្បាយចិត្ត ទាល់តែសោះ។

អាហារ​ផ្អែមៗ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ អាច​ញ៉ាំ​បាន​

យ៉ាងណាមិញ យើងខ្ញុំសូមណែនាំ នូវរបបអាហារផ្អែមៗមួយចំនួន ដែលស្ត្រីមានផ្ទៃពោះ អាចទទួលទានបាន។

ផ្លែឈើ៖ ជាការពិត ផ្លែឈើ ទោះបីជាផ្អែម ក៏មិនងាយបង្កជាបញ្ហា ដល់ស្ត្រីមានផ្ទៃពោះ ឬអ្នកជំងឺផ្អែមដែរ។ អ្នកអាចញ៉ាំផ្លែប៉ោម ផ្លែសារី ឪឡឹក ទំពាំងបាយជូរ និងក្រូចបាន ប៉ុន្តែ ចំពោះផ្លែប័រ និងធូរេន ញ៉ាំតិចៗបានហើយ ពីព្រោះ វាផ្អែមខ្លាំង និងសម្បូរជាតិស្ករ។

ការ៉េម៖ នរណាក៏ដឹងថា ការ៉េម មានរសជាតិផ្អែមដែរ ប៉ុន្តែ ស្ត្រីមានផ្ទៃពោះ អាចញ៉ាំបានខ្លះដែរ ដោយអ្នកគួរជ្រើសរើស ការ៉េមដែលមានជាតិស្ករតិច តែសម្បូរទឹកដោះគោជូរ និងផ្លែឈើស្រស់ៗវិញ។

កាហ្វេ៖ កាហ្វេមួយពែងពីរពែង ពេលអ្នកស្ត្រេស និងហត់នឿយ ប្រហែលជាមិនអីនោះទេ ចំពោះទារកក្នុងផ្ទៃ។

ទឹកបន្លែ ឬផ្លែឈើ៖ បន្លែ និងផ្លែឈើ សុទ្ធតែល្អ ចំពោះសុខភាពរបស់អ្នក ជាពិសេស អំឡុងពេលមានផ្ទៃពោះ។ អ្នកអាចកៀបទឹកប៉ោម ទឹកការ៉ុត ទឹកត្រសក់ និងទឹកឪឡឹកជាដើម។ ដើម្បីកាន់តែមានរសជាតិ អ្នកអាចដាក់ក្លាសេ ឲ្យត្រជាក់បន្តិចបាន៕

ប្រភព៖ http://health.com.kh/