កសិករចិនចំណាយ ពេលពីរខែ ធ្វើកប៉ាល់មុជទឹក បាន១គ្រឿង

កសិករចិនវ័យ៥១ឆ្នាំម្នាក់បានច្នៃបង្កើតចេញជាកូនកប៉ាល់មុជទឹកមួយគ្រឿងចំណាយអស់ ៥ពាន់យាន់ (៧៧២ដុល្លារ) ធ្វើឲ្យសារព័ត៌មានជាច្រើនចាប់អារម្មណ៍ចុះផ្សាយ។

កសិករចិនចំណាយ ពេលពីរខែ ធ្វើកប៉ាល់មុជទឹក បាន១គ្រឿង

តាមសារព័ត៌មាន People Dailyលោក Zhang Shengwu មកពីក្រុង Maanshan ខេត្ត Anhui ភាគខាងកើតប្រទេសចិន បានចំណាយពេលពីរខែដើម្បីបង្កើតកូនកប៉ាល់នោះឡើង។ កប៉ាល់មុជទឹកដែលអាចផ្ទុកមនុស្ស១នាក់បានរបស់លោក Zhang មានប្រវែង៦ម៉ែត្រ ដោយមានភ្ជាប់បំពង់ទុយយោតូចទៅលើផ្ទៃទឹកដើម្បីផ្ដល់អុកស៊ីហ្សែនក្នុងបន្ទប់កប៉ាល់ខាងក្នុងពេលមុជទឹក។

បើតាមលោក Zhang បានឲ្យដឹងថាលោកមិនអាចបើកកប៉ាល់របស់លោកមុជទឹកបានយូរទេ ដោយសារតែបន្ទប់កប៉ាល់តូចចង្អៀតនិងមិនអាចផ្ទុកបំពង់ខ្យល់បានគ្រប់គ្រាន់។ ចំពោះល្បឿនកប៉ាល់មុជទឹករបស់លោកគឺអាចធ្វើដំណើរបានល្បឿន១១គីឡូម៉ែត្រក្នុងម៉ោង។ នេះបើតាមសារព័ត៌មាន China.com។

កសិករចិនចំណាយ ពេលពីរខែ ធ្វើកប៉ាល់មុជទឹក បាន១គ្រឿង

ចំពោះការបង្កើតខាងលើ លោក Zhang បានទទួលប័ណ្ណប៉ាតង់ពីការិយាល័យកម្មសិទ្ធិបញ្ញានៃប្រទេសចិនផងដែរ។ ចំពោះលោក Zhang ផ្ទាល់លោកបានឲ្យដឹងថាលោកនឹងមានគម្រោងអភិវឌ្ឍធ្វើទូកសង្គ្រោះនាពេលខាងមុខផងដែរ៕

 

កសិករចិនចំណាយ ពេលពីរខែ ធ្វើកប៉ាល់មុជទឹក បាន១គ្រឿង

កសិករចិនចំណាយ ពេលពីរខែ ធ្វើកប៉ាល់មុជទឹក បាន១គ្រឿង

កសិករចិនចំណាយ ពេលពីរខែ ធ្វើកប៉ាល់មុជទឹក បាន១គ្រឿង

កសិករចិនចំណាយ ពេលពីរខែ ធ្វើកប៉ាល់មុជទឹក បាន១គ្រឿង

ប្រភពពី៖http://news.sabay.com.kh/