ផ្សារ​ទំនើប​ក្រោម​ដី Naga City Walk នឹង​បើក​ដំណើរការ​នៅ​ខែសីហា​ឆ្នាំនេះ​

ផ្សារ​ទំនើប​ក្រោម​ដី​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Naga Corp នឹង​បើក​ដំណើរការ​នៅ​ដើមខែ​សីហា ខាងមុខនេះ ខណៈ​ចំនួន​ស្តង់​សរុប​ក្នុង​គម្រោង​នេះ​ត្រូវបាន​ជួល​អស់ ៩០ ភាគរយ​រួចហើយ​។​