លោកស្រី ​Clinton ​ជា​បុគ្គលទី​មួយ ​ដែលនឹ​ង​ចូល​រួមវេ​ទិកា ​ជនជាតិ​ភាគ​តិច​អាមេរិក​

សហរដ្ឋ​អាមេរិក​៖  ​លោក​ស្រី Hillary​ Clinton ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​ដែល​ជា បេក្ខជន​ប្រធានាធិបតី​នោះ ​គឺ​ជា​មនុស្ស​ទី​មួយ​ ដែល​នឹង​គ្រោង​ចូល​រួម ​នូវ​ការ​អញ្ជើញ​នូវ​សប្តា ហ៍​ក្រោយ​ពី ​សមាគមន៍​នៃ​ការ​ដឹក​នាំ​នយោបាយ​អាស៊ី​អាមេរិក​និង​កោះ​ប៉ាស៊ីហ្វិក ​ខណះ​ដែរ ​លោក​ស្រី​បន្ត​ស្វែង​រក​នូវ​ការ​គាំទ្រ​នូវ​ការ​បោះ​ឆ្នោត​ពី​ជន​ជាតិ​ភាគ​តិច​។​
លោកស្រី ​Clinton ​ជា​បុគ្គលទី​មួយ ​ដែលនឹ​ង​ចូល​រួមវេ​ទិកា ​ជនជាតិ​ភាគ​តិច​អាមេរិក​
វិទ្យាស្ថានប៉ាស៊ីហ្វិកអាមេរិកអាស៊ី សម្រាប់ការសិក្សាបណ្តាញភាពជាអ្នកដឹកនាំ សភាអាមេរិក ដែលជាក្រុមអនុក្រឹត  ដែលស្វែងរកការជាប់ឆ្នោត អាមេរិកអាស៊ី បាននិយាយកាលពីថ្ងៃពុធកន្លងទៅ ក៏បានអញ្ជើញនូវបេក្ខជនប្រធានាធិបតីជាច្រើនរូបរបស់ អាមេរិក តែមានតែ លោកស្រី Hillary Clinton តែម្នាក់ទេ ដែលព្រមទទួលនូវការអញ្ជើញនេះ។
នាយកប្រតិបត្តិ បណ្តាយនៃភាពជាអ្នកដឹកនាំបាននិយាយថា៖« យុទ្ធនាការនៃការ ប្រកួតប្រជែងរបស់ បេក្ខជន ប្រធានាធិបតីរបស់អាមេរិក មានច្រើនណាស់ ដែលបានបដិសេ ធ មិនព្រមមក តំបន់របស់យើង គឺមានតែលោកស្រី Hillary Clinton តែម្នាក់គត់ដែលមិនបដិ សេធនូវសំណើរនៃការអញ្ជើញមក។
អ្នកបោះឆ្នោត ជនជាតិភាគតិច បានផ្តល់ការជម្រុញដើម្បីឱ្យស្រីឈ្នះនៅក្នុងការ ប្រកួត ប្រជែង ក្នុងនោះជនជាតិអាមេរិកអាហ្វិក បានជួយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីឱ្យលោកស្រី Clinton ឈ្នះឆ្នោតនៅក្នុងរដ្ឋ Calinaខាងត្បូង និង រដ្ឋMaryland នៅសប្តាហ៍នេះផងដែរ។
ប្រជាជនអាមេរិកនៅតំបន់ អាស៊ីនិងកោះប៉ាស៊ីហ្វិក គឺជាក្រុមតូចមួយ ដែលធើ្វឱ្យមាន ការកើនឡើង ៥.៦ ភាគរយនៃប្រជាជនសរុប នេះបើយោងទៅលើទិន្នន័យជំរឿនរបស់ អាមេរិក។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានស្ថិតនៅក្នុងចំណោមក្រុមជនជាតិភាគតិច ដែលមានការរីកលូតលាស់លឿន នៅសហរដ្ឋអាមេរិក។Repដែលជាជនជាតិភាគតិចម្នាក់ បាននិយាយថា៖« ពួកយើងបោះឆ្នោត តែ មួយតែនឹងធ្វើឱ្យកម្លាំងកើតឡើងយ៉ាងអស្ចារ្យ»។ 
គួរបញ្ជាក់ថា អមេរិកនឹងធ្វើការជ្រើសរើសនូវប្រធានាធិបតីថ្មី នៅខែវិច្ឆិការ ខាងមុខហើយ ហើយលោកស្រី Hillary Clinton ជាបេក្ខជនមួយ ក្នុយចំនោមបេក្ខជនដែលមានឥទ្ធិពលផ្សេងទៀត ដែលប្រកួតប្រជែងគ្នា ដោយលទ្ធិប្រជាធិបតី ដើម្បីឡើងកាន់ អំណាចជាប្រធានាធិបតីអាមេរិក មិនដឹងថាតើលោកស្រី ឬក៏បេក្ខជនដទៃទេដែលនឹងទទួល តំណែង ជាប្រធានាធិបតីនោះ៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.channelnewsasia.com