នាឡិកា Lunar Watch ធ្វើ​ពី​ថ្ម​ឋាន​ព្រះ​ច័ន្ទ

6 Videos


​មិនបាច់​ឆ្ងល់​អ្វី​ទៀត​នោះទេ​ថា​តើ​ថ្ម​ដែល​គេ​យកមក​ពី​ឋាន​ព្រះ​ច័ន្ទ​គេ​យកមក​ធ្វើ​អ្វី​ទៀត​នោះ ។ សម្រាប់​អ្នកមាន​ប្រាក់​ច្រើន​ចាយ​មិន​អស់នោះគេ​ប្រាកដជា​ចង់បាន​នាឡិកា​ដែល​ធ្វើ​ពី​ថ្ម​ឋាន​ព្រះ​ច័ន្ទ​មិន​ខាន ។​
​ក្រុមហ៊ុន Analog Watch បាន​ផលិត​នាឡិកា​មួយ​ឈ្មោះថា Lunar Watch ដែល​រចនា​ម៉ូដ​ឡើងដោយ​យក​ថ្ម​ពី​ឋាន​ព្រះ​ច័ន្ទ​មកកាលពី​ឆ្នាំ ១៩៧៤ ។ នាឡិកា​នេះ​ត្រូវបាន​យកទៅ​រចនា​ម៉ូដ​ពី​ប្រទេស​ស្វ៊ី​ស (Switzerland) ហើយ​វា​នឹងត្រូវ​ផលិត​តែ​ចំនួន ២៥ គ្រឿង​ប៉ុណ្ណោះ​លើ​លោក ។​