អាហារ ៦ មុខ​ ដែល CNN ណែនាំ​

6 Videos


​អាហារ​អាស៊ី​កំពុងតែ​ពេញនិយម​លើ ទីផ្សារ​អឺរ៉ុប វា​មិន​គ្រាន់តែ​ឆ្ងាញ់​ពិសា​ប៉ុ​ណ្ណាះ​ទេ ប៉ុន្តែ​ថែម ទាំង​ជា​ថ្នាំ​ប៉ូវ​រាងកាយ​បាន​ទៀតផង ជាពិសេស​អាហារ ៦ មុខ​នេះ គេហទំព័រ CNN បាន​ចុះផ្សាយ​ថា​ល្អ​ចំពោះ​កំលោះ​ក្រមុំ​ដែល​ទើបតែ​ចេញពី​ដើរ​កម្សាន្ត​ពេល​រាត្រី

អាហារ ៦ មុខ​ ដែល CNN ណែនាំ​

១- បបរសាមចូក (​ចិន​)
​ជា​អាហារ​ទន់ៗ​ងាយ​រំលាយ ប៉ុន្តែ​ជួយ​ស្តារ​កម្លាំងកំហែង​ហើយ​ថែមទាំង​ជួយ​បង្កើន ភាព ស្រស់ស្រាយ​ដល់​រាងកាយ​ទៀតផង ។ សមជា​អាហារ​សម្រាប់​កំលោះ​ក្រមុំ​អ្នក​ផឹក​ដែល ក្រពះ​ទើបតែ​ត្រូវ​ជាតិ​អាល់កុល​ថ្មីៗ ។

២-«​តែ​» បែ​តង (​ជប៉ុន​)
​អ្នកណាៗ​ក៏​ដឹង​ដែរ​ថា​«​តែ​»​បៃតង​មានគុណ​ប្រយោជន៍​ច្រើន ប៉ុន្តែ​អ្វីដែល CNN ជាប់ចិត្ត​នោះ ព្រោះ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ក្នុង​«​តែ​» បែ​តង​នឹង​ទៅ​ទប់ទល់​ជាតិពុល​ក្នុង​ថ្លើម ។ ដូច្នេះ​អ្នក​ផឹក​ដែល​ប្រឈម​ទៅនឹង​មហារីក​ថ្លើម​ទើប​លែងមាន​ការបារម្ភ ។ នេះ នៅ​មិនទាន់​រាប់បញ្ចូល​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​អាការ​វិលមុខ ធេងធោង និង ក្អួតចង្អោរ​ទៀតផង ។

៣- ហេ​ចាំង​គុ (​កូរ៉េ​)
​អ្នក​ដែល​ចូលចិត្ត​មើល​រឿង​កូរ៉េ​ប្រាកដ ជា​ធ្លាប់​បានឃើញ​ស៊ុប​ចាន​ធំៗ​ដាក់​ស្ពៃ​សណ្តែក បណ្តុះ មើម​ឆៃថាវ ស៊ុត ឈាម សាច់គោ ដែល​ព្រះ​នាង​ត្រូវ​ហុត​ជា​អាហារ​ពេលព្រឹក​ក្រោយ ផឹក​រួច ។ សារធាតុ​អាហារ​ផ្សេងៗ​ដែល ប្រមូលផ្តុំ​នៅក្នុង​ចាន​នេះ​ល្អ​ចំពោះ​អ្នក​ស្រវឹង បំផុត ។ វា​ជួយ​ឱ្យ​ស្រឡះ​ខួរក្បាល កាត់បន្ថយ អាការ​ក្អួតចង្អោរ ផ្តល់​ថាមពល និង កាត់បន្ថយ​ភាព ក្រហាយ​ក្នុង​ក្រពះ​អាហារ ។ អ្នកណា​ដែល​មិន​ចង់​កើតរោគ​ក្រពះ សូម​សាកល្បងរ​កមក​ភ្លក្ស សាកមើល ។

៤- គុយទាវ​តុម​យ៉ាំ (​ថៃ​)
​រសជាតិ​ហឹរ និង គ្រឿង​តុម​យ៉ាំ​ជា ឱសថ​ដ៏​ល្អ​ដែល​ជួយ​ភ្ញោ​ច​ខួរក្បាល ធ្វើឱ្យ​ភ្នែក​ភ្លឺ​បាត់ ស្រវាំង​បាន​ជាង​ពាក់កណ្តាល ។ ចំណែកឯ​ប្រហិត សាច់ជ្រូក សណ្តែកបណ្តុះ​ក៏បានផ្តល់ ថាមពល​ដ៏​ប្រសើរ ។ កត្តា​សំខាន់​រឿង​រសជាតិ អាច​និយាយបានថា​អស់ទាស់​ម៉​ង ។

៥- «​តែ​»​យិន​ស៊ិន (​ហុងកុង​)
​យិន​ស៊ិន​ជា​ឱសថ​បំបាត់​ស្រវឹង​ដែល​ជន ជាតិចិន​ឱ្យ​ត​ម្លែ​យូរ​មកហើយ ។ ទោះបីជា​វា មាន រសជាតិ​ល្វីង​បន្តិច​មែន ប៉ុន្តែ​ជាតិ​ល្វីង នេះ​ក៏​បង្កប់​នូវ​ថ្នាំ​ជំនួយ​ខួរក្បាល ថ្លើម ក្រលៀន លំពែង ។ បើ​បាន​ផឹក​«​តែ​»​យិន​ស៊ិន​ភ្លាម អ្នក​ផឹក​ស្រវឹង​នឹង​ទទួល​អារម្មណ៍​ថា​ស្រឡះ​ខួរ ក្បាល​ភ្ញាក់ ព្រឹក​ឡើង​មិនមាន​អាការ​ឈឺក្បាល ។

៦ – ទឹកដូង (​ឥណ្ឌា​)
​ក្នុង​ទឹកដូង​មាន​ប៉ូ​តា​ស្បូ​ម ម៉ាញ្ញេស្យូម ហ្វ៊ូ​ស្វ័​រ ស័ង្កសី ដែលជា​មិត្ត​ដ៏​ល្អ​ចំពោះ​សុខភាព ។ កុំ​ភ្លេច​ផឹក​ទឹកដូង​ក្រោយ​ពិធីជប់លៀង​ដើម្បី ការពារ​កុំឱ្យ​ស្រវឹង​រហូត​ទៅធ្វើ​ការមិន​បាន ៕