ថ្នាំ​ពន្យារកំណើត​ការពារ​ស្ត្រី​ពី​មហារីក​សាហាវៗ​

6 Videos


​មហារីក​ជា​ជំងឺ​កាច​សាហាវ​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​មិន​ចង់​ជួប​ព្រោះ​ឱកាស​ដែល​ព្យាបាល​បាន​ជោគជ័យ​មាន​កម្រិត​ទាប ។ បើ​ងា​កមក​មើល​មហារីក​ប្រដាប់បន្តពូជ​បុរស​មានការ​បារម្ភចំពោះ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត រីឯ​ស្ត្រី​មានការ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​មហារីកអូវែរ និង មហារីក​ស្បូន ។​

ថ្នាំ​ពន្យារកំណើត​ការពារ​ស្ត្រី​ពី​មហារីក​សាហាវៗ​

​ជាទូទៅ​មហារីក​អូវែរ​មិនសូវ​បញ្ចេញ​សញ្ញា​ដំបូង​អ្វី​ឡើយ លុះត្រាតែ​វា​បាន​រាលដាល​ពេញតំបន់​អាង​ត្រគាត​និង​បរិវេណ​ពោះ​ទើប​លេចចេញ​ជាស​ញ្ញាដូចនេះ​អត្រា​មរណៈ​មាន​កម្រិតខ្ពស់ ។ រោគសញ្ញា​ជំងឺមហារីក​អូវែរ​ដែល​អ្នក​គួរ​ចាប់អារម្មណ៍​រួមមាន ហើមពោះ ឆាប់​ឆ្អែត ក្រោយពេល​ទទួលទាន​អាហារ ស្រក​ទម្ងន់ ឈឺ​ចុកចាប់​នៅ​តំបន់​អាង​ត្រគាត ទល់លាមក និង នោម​ញឹកញាប់ ។​

​ចំណែកឯ​មហារីក​ស្បូន​វិញ​អាច​លេចចេញ​អាការរោគ​តាំងពី​ដំណាក់កាល​ដំបូងជាពិសេសការធ្លាក់​ឈាម​តាម​ទ្វារមាស​ច្រើន​ក្នុងពេល​មក​រដូវ ។​ទោះជា​ដំណាក់កាល​ដំបូង​អាច​ងាយនឹង​ចាប់អារម្មណ៍ តែ​ការព្យាបាល​អាច​ប្រឈម​នឹង​ការ​កាត់​ស្បូន​ជាហេតុ​ធ្វើឱ្យមាន​ផលវិបាកចំពោះ​ស្ត្រី​ដែល​មិន​ធ្លាប់​មានកូន ។ ក្រៅពី​ធ្លាក់ឈាម​តាម​ទ្វារមាស​អាការរោគ​សំខាន់ៗផ្សេងៗ​មានដូចជាឈឺ​ចុកចាប់​នៅ​អាង​ត្រគាត និង ឈឺ​ចុកចាប់​ខ្លាំង​ក្រោយពេល​រួមរ័ក ។​

​ទោះជា​មហារីក​ទាំងពីរ​នេះ​មាន​លក្ខណៈ​សាហាវ​ក៏ពិតមែន ប៉ុន្តែ​ស្ត្រី​ក៏​អាច​ការពារ​ខ្លួន​ដោយការ​លេបថ្នាំ​ពន្យារកំណើត​ដែលមាន​ការណែនាំ​ពី​គ្រូពេទ្យ ។ ការសិក្សា​បានបញ្ជាក់​ថាអ័រម៉ូន​អេ​ស្ត្រូ​ជេន​និង​ប្រូ​ជេ​ស្ទឺ​រ៉ូ​ន​ដែលមាន​ក្នុង​ថ្នាំ​ពន្យារកំណើត​មាន​តួនាទី​យ៉ាងសំខាន់ទប់ស្កាត់​មិនឱ្យ​កើត​មហារីក​អូវែរ​និង​ស្បូន ៕ ខែ​រី​