កូនកញ្ចាញ់ចេកមាសជាសត្វដ៏គ្រោះថ្នាក់បំផុតលើលោក

6 Videos


កូនកញ្ចាញ់ចេកពណ៌មាសនេះជាកូនកញ្ចាញ់ចេកដែលមានពិសបំផុតលើលោក បើទោះជាខ្លួនវាមានទំហំដងខ្លួន ប្រមាណជា ២ អីុញក្តី ។ វាត្រូវបានគេចាត់ទុកថាជាសត្វកញ្ចាញ់ចេកមួយដែលផ្ទុកពិសអាចសម្លាប់មនុស្សប្រុសពេញកម្លាំងបានរហូតដល់ទៅ ១០ នាក់ ក្នុងរយៈពេលតែ ៣ នាទីប៉ុណ្ណោះ ។

កូនកញ្ចាញ់ចេកមាសជាសត្វដ៏គ្រោះថ្នាក់បំផុតលើលោក

កាលពីសម័យមុនគេបានយកវាទៅធ្វើជាគ្រាប់ព្រួញបាញ់ទៅលើសត្រូវ ព្រោះវាជាអាវុធដ៏សាហាវបំផុតលើលោក ។ កូនកញ្ចាញ់ចេកនេះរស់នៅក្នុងព្រៃទឹកភ្លៀងក្នុងតំបន់ឈូងសមុទ្រប៉ាសីុហ្វិក ក្នុងប្រទេសកូឡុំប៊ី ។

តាមការសិក្សាមួយកាលពីឆ្នាំ ២០០១ ដោយសាកលវិទ្យាល័យ East Carolina University នៅ Greenville ក៏បានប្រាប់ឲ្យដឹងដែរថា វាជាកញ្ចាញ់ចេកមួយដ៏មានជាតិពុលច្រើនបំផុត ។

បើគ្រាន់តែចាប់កាន់វា វាមិនបណ្តាលឲ្យអ្នកស្លាប់នោះទេ ប៉ុន្តែកូនកញ្ចាញ់ចេកនេះវានឹងបញ្ចេញជាតិពុលតាមស្បែកមកក្រៅនៅពេលដែលវាយល់ថាមានអ្នកយាយីជីវិតវា គឺពេលនោះហើយបើអ្នកប៉ះស្បែកវាតែ ២ទៅ ៣ វិនាទីប៉ុណ្ណោះដោយមិនមានពាក់ស្រោមដៃការពារទេនោះ អ្នកពិតជាស៊យធំមិនខាន ។

ជាតិពុលរបស់វាអាចធ្វើឲ្យអ្នករងគ្រោះកន្រ្តាក់សាច់ដុំនៅប៉ុន្មាននាទីក្រោយពេលប៉ះស្បែកវា ហើយជាចុងបញ្ចប់វានឹងធ្វើឲ្យគាំងបេះដូងអ្នក ដែលនឹងធ្វើឲ្យអ្នកស្លាប់ភ្លាមៗ ។ ជាតិពុលរបស់វាត្រូវបានអ្នកវិទ្យាសាស្រ្តឲ្យឈ្មោះថា Batrachotoxin ៕ សុផល