ទារក​ក្អួត​ញឹកញាប់ តើ​គួរ​ធ្វើយ៉ាងណា​?​

6 Videos


សំណួរ ៖ នាង​ខ្ញុំ​មានកូន​ស្រី​អាយុ​មួយ​ខួប​ចេះតែ​ក្អួត​មិនដឹង​មូលហេតុដោយ​មិនមាន​គ្រុន​ឬហើមពោះ​អ្វី​ទេ ។ កូនស្រី​នាង​ខ្ញុំ​ក្អួត​ញឹកញាប់​មិនដឹងថា​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ ?

ទារក​ក្អួត​ញឹកញាប់ តើ​គួរ​ធ្វើយ៉ាងណា​?​

​ចម្លើយ ៖ ក្មេង​ម្នាក់ៗ​តែង​កើត​អាការ​ផ្សេងៗ​ពីគ្នា ចំណែក​អាការ​ក្អួត​នោះ​ក៏​តែង​កើត​ខុសគ្នា​ដែរដោយ​ក្នុងនេះ​មាន​ក្មេង​ខ្លះ​ក្អួត​ច្រើន ឯ​ក្មេង​ខ្លះទៀត​ក្អួត​តិច ។ ក្នុងករណី​ក្អួត​របស់​ក្មេង​ដោយមិនមាន​ជំងឺពុំមាន​គ្រុនឬអាការ​ផ្លូវអាហារវា​អាច​កើតចេញ​មកពី​កត្តា​ចំណីអាហារ ។ ឪពុកម្តាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​លើ​ការផ្តល់​ចំណី​និង​ទឹកដោះ ។

​តទៅ​បើ​កូនតូច​ក្អួត​ដោយ​មិនដឹង​មូលហេតុអ្នក​គប្បី​សង្កេត​ថា ការផ្តល់​ចំណី​ប្រភេទ​ណាខ្លះ​ដែលនាំឱ្យ​ក្មេង​ក្អួត​ញឹកញាប់ ហើយ​បើ​សង្កេតឃើញថា​នំចំណីនោះ​ជា​មូលហេតុ​នាំឱ្យ​កូន​អ្នក​ក្អួតចង្អោរ​គប្បី​ផ្អាក ។ បើ​ករណី​ក្អួត​ដោយ​មិនមាន​មូលហេតុហើយ​ធ្ងន់ធ្ងរ​គប្បី​ពិភាក្សា​បញ្ហា​ពិតប្រាកដ​ដើម្បី​ធ្វើការ​ព្យាបាល​បំបាត់​ទៅវិញ ៕