ការពិត ៧ យ៉ាង​ដែល​អ្នក​មិនបាន​ដឹង​ពី​សុបិន​

6 Videos


​ហេតុអ្វី​បានជា​អ្នក​យល់​សុបិន ? តើ​អ្នក​ចាំ​នូវ​អ្វីដែល​អ្នក​បាន​យល់​សុបិនកាលពី​យប់មិញ​ដែរឬទេ ? តើ​មាន​សភាព​អ្វី​កើតឡើង​នៃលក្ខណៈ​ខួរក្បាល​នៅពេល​អ្នក​កំពុង​សុបិន ? ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ទាក់ទង​នឹង​ការយល់​សុបិន ៖

ការពិត ៧ យ៉ាង​ដែល​អ្នក​មិនបាន​ដឹង​ពី​សុបិន​

​ចំណុច​ទី ១ ៖ ការយល់​សុបិន​គឺជា​សំឡេង​នៃ​អារម្មណ៍​
​ការយល់​សុបិន​គឺជា​សភាព​ផ្ទុយ​បណ្តោះអាសន្ន​មួយ​ទៅនឹង​ពិភព​ពិត​នៅ​ខាងក្រៅ ។ វា​ជា​សភា​ពនៃ​អារម្មណ៍​ដែល​កើតមានឡើង​នៅពេល​អ្នក​មិនដឹង​ខ្លួនដែល​ច្រើន​ខុសពី​ពិភព​ពិត​និង​សកម្មភាព​មួយចំនួន​ដែល​មិនអាច​គ្រប់គ្រង​បាន ។

ចំណុច​ទី ២ ៖ សុបិន​បង្ហាញ​ពី​តម្រូវការ​នៃ​សតិសម្បជញ្ញៈដែល​មិនដឹង​ខ្លួន​
​វា​ជា​តម្រូវ​ការដែល​តែង​កើតចេញពី​សកម្មភាពរ​ស់​នៅ​ប្រចាំថ្ងៃដែល​បានធ្វើ​នៅពេល​ថ្ងៃ ។ តម្រូវការ​ទាំងនេះ​គឺជា​សម្ពាធ​មួយ​ដែល​រុញច្រាន​ដល់​រំញោចខួរក្បាល​និង មាន​លក្ខណៈ​ខុសគ្នា​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ទៅតាម​តម្រូវការ​បំណង​សម្បជញ្ញៈ ។

​ចំណុច​ទី ៣ ៖ សុបិន​គឺមាន​អត្ថន័យ​ប៉ុន្តែ​ចាំបាច់​ត្រូវការ​អ្នកជំនាញ​បកស្រាយ​
​ការបកស្រាយ និង ពន្យល់​ពី​សុបិន​មាន​ភាព​ពិបាក​ដោយ​វា​មិនមាន​ភ័ស្តុតាង​បញ្ជាក់និងឈរលើ​ហេតុផល​ច្បាស់លាស់​ណាមួយ ។ ផ្នែក​នៃ​ក្តី​សុបិន​ខ្លះមើលទៅ​ហាក់បីដូចជា​មិន​សម​ហេតុផល​និង​ច្របូកច្របល់​ហើយ​ការ​សុបិនមួយចំនួន​ក៏​មិនអាច​ធ្វើឱ្យ​អ្នក​ចងចាំ​បានយូរ​ទេ ។ បើតាម​អ្នកជំនាញ​វិភាគ រឿង​សុបិន​គេ​អាចធ្វើ​ការដោះស្រាយ​បញ្ហា​មួយចំនួន​និង​ទាញ​ផលប្រយោជន៍ពី​ការយល់​សុបិន​ទាំងនោះ ។ បំណកស្រាយ​អាច​ពិត​ខ្លះ​និង​មិនអាច​ពិត​ខ្លះហើយ​រឿង​ខ្លះទៀត​វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​ដោយសារ​ភាពមិន​ជាក់លាក់​នៃ​អារម្មណ៍ដែល​ចេះតែ​កើតមានឡើង​ឯកឯង​នៅពេល​កំពុង​គេង ។

ចំណុច​ទី ៤ ៖ សុបិន​អាច​បង្ហាញ​ពី​បំណង​មិនទាន់បាន​សម្រេច​និង​អតីតកាល​ដ៏​ឈឺចាប់​
​ការ​យល់សប្តិ​គឺជា​ចន្លោះប្រហោង​មួយ​ក្នុង​សតិ​នៅពេល​មិនដឹង​ខ្លួន​និង​មិនអាច​បញ្ជា​បានជាពិសេស​ នូវ​អ្វីដែល​យើង​មិនទាន់​សម្រេច​តាម​បំណង​នៅក្នុង​ជីវិត​រស់នៅ ។ ជួនកាល​វាជា​ក្តី​ប្រាថ្នា​តាំងពី​កុមារ​ភាពជា​សតិ​ភ្ញោ​ច​ម្យ៉ាង​នៅពេល​មានភាព​តានតឹង​ក្នុង​អារម្មណ៍​នៃ​ការចង់បាន​ខ្លាំង​ទាក់ទង​នឹង​វត្ថុ​និង​ក្តី​ស្រឡាញ់​ជាដើម ។ ក្តី​សុបិន​ទាំងនោះ​បង្ហាញ​ពី​បញ្ហា​បច្ចុប្បន្ន​ដែល​មិនទាន់​ដោះស្រាយ​ចប់​និង​វា​នៅ​លាក់ទុក​និង មិនអាច​លុបចេញ​ពី​ការរង់ចាំ ។

ចំណុច​ទី ៥ ៖ សុបិន​អាចជួយ​ដោះស្រាយ​បញ្ហា​និង​រក​ដំណោះស្រាយ​
​ជួនកាល​ការយល់​សុបិន​ក៏​អាច​បង្ហាញ​ឱ្យដឹង​នូវ​ដំណោះស្រាយ​បញ្ហា​ផ្សេងៗ ។ វា​អាច​ផ្តល់នូវ​សតិ​នៃ​ការគិត​រក​ដំណោះស្រាយ​ប្រសើរ​ជាង​នៅពេល​កំពុង​គេង​លក់ ។ វា​ជាការប៉ាន់ប្រមាណ​នៅក្នុង​ចំណុច​ស្នូល​ក្នុង​ខួរក្បាល​(Cortex) ទាក់ទង​នឹង​ភាពច្បាស់លាស់ ស្មុគស្មាញ អស្ចារ្យ និង សញ្ញានៃ​ការ​ឈ្វេងយល់​ពី​ខ្លួនឯង ។

ចំណុច​ទី ៦ ៖ សុបិន​ច្រើន​កើតឡើង​នៅពេល ត្របកភ្នែក​ប្រែប្រួល​ចុះឡើង (REM)
​នៅពេល​មនុស្ស​គេង​សាច់ដុំ​រាងកាយ​ទាំងមូល​តែង​ឈប់ដំណើរការ​មួយរយៈហើយ​សាច់ដុំ​មួយចំនួន​តូច ជាពិសេសសាច់ដុំ​ត្រង់​បរិវេណ​ភ្នែកមាន​ចលនា​កម្រើក​ដោយ​ខ្លួនឯង ។ វាមាន​ចំនួន ៨០ ទៅ ៩០ ភាគរយ ទៅហើយ​ដែល​តែង​កើត ឡើង​នៅពេល​អ្នក​គេង ។ ជួនកាល​សតិ​នៃ​ការយល់​សុបិន​បែបនេះ​អាចធ្វើឱ្យ​អ្នក​ចងចាំ​នូវ​អ្វីដែល​អ្នក​បាន​យល់សប្តិ​កាលពី​យប់មិញ ។

​ចំណុច​ទី ៧ ៖ រាល់​រូបភាព​នៅក្នុង​សុបិន តំណាងឱ្យ​រូបភាព​ពិត​
​បើតាម​ការសិក្សា​ផ្នែក​ចិត្តសាស្ត្រ​បានឱ្យដឹងថា រូបភាព​ការយល់​សុបិន​អាច​បង្ហាញនិងមានការ​ជាប់ទាក់ទង​នឹង​រូបភាព​ពិត​ក្នុង​ជីវិត​រស់នៅ​រាល់ថ្ងៃ​ដូចជា រូបភាព​ផ្ទះ រុក្ខជាតិ និង វត្ថុ​ផ្សេងៗ ។ ជួនកាល​គេ​ធ្វើការ​ប្រដូច​នូវ​សញ្ញា​ឬ​ប្រផ្នូលផ្សេងៗ​នៅ​ក្នុងការ​យល់សប្តិ​ទៅនឹង​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ ។
​ឧទាហរណ៍ ប្រសិនបើ​អ្នក​យល់សប្តិ​ឃើញ​ពីងពាង​វាជា​សញ្ញា​នៃ​ភាព​ខ្លាច​ដែល​អ្នក​អាច​នឹង​ជួបប្រទះ ។ បើ​សុបិន​ឃើញ​ស្ពានវា​អាចជា​សញ្ញា​នៃ​ការកើត ឬ ស្លាប់ ឬ​មាន ន័យ​ថា​វា​អាចមាន​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ ឬ​អ្នក​ដែល អ្នក​ស្គា​ល់អាច​ស្លាប់​ឬ​មានរឿង​អ្វី​មិនល្អ ។ រាល់​ការរស់នៅ​ប្រចាំថ្ងៃ អារម្មណ៍​នៃ​ការចងចាំ​និង​បទពិសោធ​ប្រចាំថ្ងៃអាច​ជាប់ទាក់ទង​ខ្លះទៅ​នឹង​ការ​យល់សប្តិ​ក៏មានដែរ ៕ សុផល​