ច្នៃ​ទ្រនាប់​កែវ​ពី​ខោ​ខូវប៊យ​ចាស់ៗ​

6 Videos


​ខោ​ខូវប៊យ​ចាស់ៗ​ដែលមាន​ម៉ូដ​ហួស​សម័យ​ក៏​នៅតែ​អាចយ​កមក​ច្នៃ​ជា​សម្ភារៈប្រើប្រាស់ដែលមាន​ភាព​ទាក់ទាញ​និង​ស្រស់ស្អាត​បានដែរ។ សម្រាប់​លេខ​នេះ​«​ប្រជាប្រិយ​»​សូមបង្ហាញ​របៀប​ធ្វើ​ទ្រនាប់ ​កែវ​ឬ​ទ្រនាប់​ថូផ្កា​ប្លែកៗ ។​

ច្នៃ​ទ្រនាប់​កែវ​ពី​ខោ​ខូវប៊យ​ចាស់ៗ​

ឧបករណ៍​
​ត្រៀម​ខោ​ខូវប៊យ​ចាស់ កន្ត្រៃ ម៉ែត្រ​ដែក ឬ ឈើ ដីស​គូស ម៉ាស៊ីនដេរ ស្ប្រ៉ៃ​អូ​សា​វ៉ែល ស្ប្រ៉ៃ​ហាយ​ដ្រូ​ជេន ភឺ​រ៉ូ​សាយ ( Hydrogen Peroxide ) និង ស្កុ​ត​ក្រាស់ ។
​ដើម្បី​បាន​ម៉ូដ​ប្លែកអ្នក​អាច​ត្រៀម​ជរ​ដែលមាន​ប្រហោងកំណាត់​ទ្រនាប់​ដែលមាន​ប្រហោងដូច​សំណាញ់​មុងឬបន្ទះ​ជ័រ​ដែលមាន​ម៉ូដ​ប្លែកៗ ។​

​វិធី​ធ្វើ​
១ – មុនដំបូង​អ្នក​ត្រូវ​ប្រើ​ដីស​និងម៉ែត្រ​គូស​ជា​ទម្រង់​ទ្រនាប់​ដែល​អ្នក​ចង់បានរួច​កាត់តាម​ជាក់ស្តែង ( ត្រូវ​វាស់​ធំ​ជាង ១ លេខ ទុក​ថ្នេរ​ដេរ និង កាត់​ជាយ​ជុំវិញ​ចេញ ) ។​
២ – អ្នក​អាច​ច្នៃ​ម៉ូដ​ក្បាច់​ជាមួយ​ស្កុ​ត ឬក៏ប្រើ​សម្ភារៈ​ម៉ូដ​ផ្សេងទៀតដូចជា ជរ និង កំណាត់ប្រហោង​បិទ​ពីលើ​សាច់​ខោ​ខូវប៊យ ។​
​បាញ់​អូ​សា​វ៉ែល​ពីលើរួច​ទុក​វា​ចោល ៣០ វិនាទី ទើប​បាញ់​ហាយ​ដ្រូ​ជេន ភឺ​រ៉ូ​សាយ ។​
៣ – ចុងក្រោយ​ដេរ​ជាយ​ជុំវិញ​ដោយ​ម៉ាស៊ីនដេរ និង កាត់​តម្រឹម​ជាការ​ស្រេច ៕​

ច្នៃ​ទ្រនាប់​កែវ​ពី​ខោ​ខូវប៊យ​ចាស់ៗ​
ច្នៃ​ទ្រនាប់​កែវ​ពី​ខោ​ខូវប៊យ​ចាស់ៗ​
ច្នៃ​ទ្រនាប់​កែវ​ពី​ខោ​ខូវប៊យ​ចាស់ៗ​