ច្នៃ​ផើងផ្កា​ជ័រ​យ៉ាង​ស្រស់ស្អាត​

6 Videos


​បើ​ចង់​ធ្វើ​ផើង​ជ័រ​ធម្មតា​ឱ្យទៅជា​ផើង​ប្រកបដោយ​សោភណភាព​សម្រាប់​ដាក់​ស​ម្ភា​រ​សិក្សាដូចជា ប៊ិក ខ្មៅ​ដៃ​ឬ​របស់របរ​ប្រើប្រាស់​នានា​ឬ​អាចធ្វើ​ជា​ផើង​ដាក់​ផ្កាជ័រ​ក៏បាន ។ លោកអ្នកអនុវត្ត​វិធី​កែច្នៃ​ដូចខាងក្រោម ។​

ច្នៃ​ផើងផ្កា​ជ័រ​យ៉ាង​ស្រស់ស្អាត​

ឧបករណ៍​
​ផើង​ជ័រ ចំនៀរ​សាច់​កំណាត់​ដែលមាន​ពណ៌​ស្រស់ស្អាត កាវ ស្ប្រ៉ៃ និង កន្ត្រៃ ។

ច្នៃ​ផើងផ្កា​ជ័រ​យ៉ាង​ស្រស់ស្អាត​

​វិធី​ធ្វើ​
​កាត់​ចំនៀរ​កំណាត់​ឱ្យ​ធំ​ល្មម​ដែល​អាច​ហ៊ុម​ជុំវិញ​ផើង​និង​ឱ្យ​សល់​ចុង​កំណាត់​សម្រាប់បត់​ចេញ​ជា​រូបរាង​ផ្សេងៗ​ដើម្បី​ជួយ​ឱ្យ​មាត់​ផើង​ខាងលើ​និងបាត​ផើង​ខាងក្រោមមើលទៅ​គួរ​ទាក់ទាញ ។ បន្ទាប់មក​ត្រូវ ប្រើ​កាវ​បិទ​ភ្ជាប់​ឱ្យ​ណែន​ល្អ​ដើម្បី​ប្រើការ​បានយូរអង្វែង ។

ច្នៃ​ផើងផ្កា​ជ័រ​យ៉ាង​ស្រស់ស្អាត​

​គួរ​ចងចាំ​ថា​ការធ្វើ​ផើង​កែច្នៃ​នេះ​ដាក់​បានតែ​ផ្កាជ័រ​របស់របរ​ធម្ម​តា​មិនអាច​ប្រើដាំ​ផ្កា​ពិត​បានឡើយ ៕​