អាហារ​ស្លែង​រោគ ដែល​អ្នកមាន​ជំងឺ ៧ ប្រភេទ​ត្រូវ​ប្រយ័ត្ន

6 Videos


​មាន​មនុស្ស​មិនតិច​ទេ​ដែល​ច្រើន​និយាយថា​អាហារ​ស្លែង​មិនមាន ប៉ុន្តែ​ការពិតទៅ​អាហារប្រភេទ​ខ្លះ​ជាដើម​ហេតុនាំឱ្យ​អាការ​ឈឺ​កំរើប​រើ​ឡើងវិញ​កាន់តែ​ធ្ងន់​ខ្លាំង​ឡើង ។ បើ​មិន​ហៅថា​ស្លែង​នឹង​រោគ​ក៏ត្រូវ​ហាម​ដែរ ។​

អាហារ​ស្លែង​រោគ ដែល​អ្នកមាន​ជំងឺ ៧ ប្រភេទ​ត្រូវ​ប្រយ័ត្ន

១-​រោគ​ទឹកនោមផ្អែម​
​តាម​ធម្មតា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​បានដឹងហើយថា​ត្រូវ​តម​របស់​ផ្អែមៗ​គ្រប់​ប្រភេទ​មិន​ថាបង្អែម ភេសជ្ជៈ សូម្បីតែ​ការ​លាយ​គ្រឿង​គុយទាវ ផ្អែម​ខ្លាំង​ក៏ត្រូវ​ហាម​ដែរ ប៉ុន្តែ​ច្រើនតែ​ភ្លេច​ថារាងកាយ​នឹង​បំប្លែង​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ស្ករ ។ ដូច្នេះហើយ​អាហារ​ដែល​ធ្វើ​ពី​ម្សៅ​ដូចជា បេ​ឃើ​រី នំ ដូ​ណាត់ នំ​ខេ​ក ក៏ត្រូវ​តែ​តម​ដែរ ។

២-​រោគ​ក្រពះ​
​អ្នក​ដែល​កើតរោគ​នេះ​ជញ្ជាំង​ពោះវៀន​នឹង​ស្តើង​ហើយ​ច្រើន​តែមាន​ដំបៅ​ក្នុង​ពោះវៀន​ទើបត្រូវ​តម​អាហារ​ដែល​ធ្វើឱ្យ​កើតការ​ប្រមូលផ្តុំ​ភាព​ក្តៅ​ក្នុង​រាងកាយ​ដែលនាំឱ្យ​ដំបៅ​រលាក​កាន់តែខ្លាំងដូចជា អាហារ​ចៀន ទុរេន «​តែ​» កាហ្វេ ស្រា ជាដើម ហើយ​ត្រូវ​ព្យាយាម​ទទួលទាន​អាហារ​ទន់ៗ​ខ្សោយៗ ដើម្បី​បន្ថយ​បន្ទុក​ប្រព័ន្ធ​រំលាយ​អាហារ ។

៣-​រោគ​លើសឈាម​
​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់នឹង​បំផ្លាញ​សរសៃឈាម​ឱ្យ​ខូច​ភាពយឺត​យារ​រហូត​ទាល់តែ​ងាយ​ដាច់ ។ ដូច្នេះ​អ្នក​ដែល​កើតរោគ​នេះ​ត្រូវ​តម​អាហារ​ដែល​បង្កើន​សម្ពាធ​ឈាម​ដូចជា អាហារ​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ គ្រឿងក្នុង បេ​ឃើ​រី អាហារ​ហឹរ របស់​ផ្អែម​ខ្លាំង និង ស្រា ជាពិសេស​ការទទួល​ទាន​របស់​ផ្អែម​ជាមួយ​ស្រា​ត្រូវ​ហាម​ដាច់ខាត ។

៤-​កន្ទាលត្រអាក​
​សាច់​ពពែ សាច់​ត្រី បង្កង ងាវ ក្តាម ស៊ុត ផលិតផល​ធ្វើ​ពី​ទឹកដោះគោ អាហារ​ហឹរជាអាហារ​ដែល​អ្នក​កើតរោគ​កន្ទាលត្រអាក​ត្រូវ​តម ព្រោះ​របស់​អស់​ទាំងនេះ​ជា​សារធាតុ​បង្ក​ប្រតិកម្មបើ​ទទួលទាន​ហើយ​ទោះ​បើ​មិន​ឡើង​កន្ទួល​ខ្លាំង​ក៏​ឡើង​រមាស់​ខ្លាំង​ដែរ ។

៥-​រោគ​គាំងបេះដូង និង រោគ​តម្រងនោម​
​អំបិល​ជាស​ត្រូវ​របស់​អ្នក​ដែល​កើតរោគ​តម្រងនោម ព្រោះ​សូ​ដ្យូ​ម​នឹង​ធ្វើឱ្យ​កោសិកា​ឃាត់​ទឹកទុក​ច្រើនឡើង ធ្វើឱ្យ​ឈាម​ក៏​រត់​យឺត​ក្លាយជា​បន្ទុក​ចំពោះ​បេះដូង​ដែល​ត្រូវ​ស្រូប​បាញ់​ឈាមចំណែកឯ​តម្រងនោម​ក៏ត្រូវ​ធ្វើការ​ធ្ងន់ ។ ដូច្នេះ​អ្នក​ដែល​កើតរោគ​ទាក់ទង​ទៅនឹង​អវយវៈ​ពីរ​មុខ​នេះ​ស្រាប់សូម​ចៀស​ឱ្យ​ឆ្ងាយ​ពី​អាហារ​ប្រៃៗ ។

៦-​ឫសដូងបាត និង ទល់លាមក​
​អាហារ​ដែល​ភ្ញោ​ច​ចរន្តឈាម​ធ្វើឱ្យ​រាងកាយ​មាន​កម្តៅ​រហូត​ទាល់តែ​ប្រព័ន្ធ​បញ្ចេញ្ញ​កាកសំណល់ មាន​បញ្ហា​ដូចជា ខ្ទឹមស ខ្ទឹមក្រហម ខ្ញី​ស្រស់ ម្រេច ម្ទេស ជាដើមត្រូវ​តម​ជាដាច់ខាត ។

៧-​កើត​«​មុន​»
​មើលទៅ​ហាក់ដូចជា​មិន​ពាក់ព័ន្ធ​នឹង​សួត​ទេ ប៉ុន្តែ​ការពិតទៅ​សួត​នេះហើយ​ដែល​ពាក់ព័ន្ធ​នឹង ក្រពេញ​ខ្លាញ់​តែម្តង ។ កាលណា​សួត​ក្តៅ​សើម​ពេលនោះ​ក្រពេញ​ខ្លាញ់​នឹង​ផលិត​ខ្លាញ់​ចេញ ទាល់តែ​កកស្ទះ​ក្លាយជា​«​មុន​» ។ ដូច្នេះ​អ្នកណា​ចង់បាន​មុខស្រស់​ថ្លា ផូរផង់ត្រូវតែ​តម​អាហារ​ហឹរ អាហារ​ចៀន អាហារ​ខ្លាញ់ឈប់​ជក់បារី​ដើម្បី​បន្ថយ​បន្ទុក​របស់​សួត ៕​