វិធី​សម្អាត​ជ្រញ់ និង បំបាត់​ក្លិន​

6 Videos


​ជ្រញ់​ដែល​ប្រើ​ហាន់​បន្លែ​មិនជា​ពិបាក​សម្អាត​ហើយក៏​មិនសូវ​ជា​កាន់​ក្លិន​ដែរ​ទេ ប៉ុន្តែ​បើ​ប្រើ​ហាន់​ត្រី ឬ ចិញ្ច្រាំ​ប្រហុក​វិញ វា​ប្រាកដជា​កាន់​ក្លិន​មិន​ខាន ឬ អាចធ្វើឱ្យ​ជាប់​ក្លិន​ដល់​អាហារ​ផ្សេងទៀត​បើ​យើង​សម្អាត​មិនបាន​ស្អាត​ល្អ ។ ដើម្បី​ជួយ​សម្រួល​ការងារ​ស្ត្រី​មេផ្ទះ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល «​ប្រជាប្រិយ​» បាន​ស្វែងរក​វិធី​ងាយស្រួល​សម្រាប់​លាង​សម្អាត​ជ្រញ់ និង បំបាត់​ក្លិន​តាមបែប​សាមញ ។​

វិធី​សម្អាត​ជ្រញ់ និង បំបាត់​ក្លិន​

​អ្នក​មិនចាំបាច់​លាង​ជ្រញ់​ជាមួយ​សាប៊ូ​ទេព្រោះ​វា​ក៏​អាចធ្វើឱ្យ​ជាប់​ក្លិន​សាប៊ូ​ទៅលើ​អាហារ​ដែរ ។ អ្នក​អាច​សាកល្បង​ប្រើ​រូបមន្ត​ងាយៗ​ដោយ​ត្រៀម​ទឹកខ្មេះ ២ ស្លាបព្រា​បាយ ទឹក​ធម្មតា ១ ចានចង្កឹះ ក្រូចឆ្មារ​កន្លះ​ផ្លែ អំបិល ២ ស្លាបព្រា​បាយ ប្រេង​សម្អាត​ជ្រញ់ និង កន្សែង​ទន់ ។​

​មុនដំបូង​ត្រូវយក​ជ្រញ់​ដែល​ប្រឡាក់​លាង​សម្អាត​ជាមួយ​ទឹក ។ យក​កន្សែង​ជូត​ជ្រញ់​ឱ្យ​ស្ងួត រួច​យក​កន្សែង​នោះ​ទៅ​ជ្រលក់ ទឹកខ្មេះ​លាយ​ទឹក​ធម្មតា​ដោយ​ជូត​ជ្រុ​ញ​សម្អាត​ម្តងទៀត ជា ពិសេស​ដុសខាត់​នៅ​កន្លែង​ដែល​ប្រឡាក់ ។​
​យក​អំបិល​រោយ​ពីលើ​ក្រូចឆ្មាររួច​យកទៅ​ដុសខាត់​ជ្រញ់ ។​
​លាង​ជ្រញ់​ជាមួយ​ទឹក​ធម្មតារួច​ជូត​ឱ្យ​ស្ងួត ។​
​ចុងក្រោយអ្នក​គ្រាន់តែ​ផ្តិត​ជូត​ដោយ​ប្រេង​សម្អាត​ជ្រញ់​ជាការ​ស្រេច ៕