កាបូបដៃ​តម្លៃ ១៨ ម៉ឺន​ដុល្លារ ធានា​ការប្រើប្រាស់​មួយ​ពាន់​ឆ្នាំ​

6 Videos


​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​អង់គ្លេស គ្រី​ស្តូ​ហ្វ៊ឺ សែ​ល​លី​ស​( Christopher Shellis )​បាន​បង្កើត​កាបូបយួរសម្រាប់​ស្ត្រី​ដែលមាន​ទំហំ​បណ្តោយ ៧ អ៊ី​ញ​និង​ទទឹង ៥ អ៊ី​ញ​និង​មានតម្លៃ ១៨ ម៉ឺន​ដុល្លារ អាមេរិក និង មាន​ទម្ងន់​ជិត​កន្លះ​គីឡូ ។ អ្វីដែល​ធ្វើឱ្យ​កាបូប​នេះ​ធ្ងន់​នោះ​គឺ​ដោយសារ​កាបូបនេះ​ធ្វើ​ពី​មាស​ហើយ​វា​ដាំ​ដោយ​គ្រាប់ពេជ្រ​ជាច្រើន​រហូត ៣៤៥ គ្រាប់ ។ លោក សែ​ល​លី​សនិង​ក្រុម​ជាងមាស​របស់លោក​ចំណាយពេល​ជាង ១០០ ម៉ោង​ដើម្បី​បង្កើត​កាបូប​មួយ​នេះ ។​

កាបូបដៃ​តម្លៃ ១៨ ម៉ឺន​ដុល្លារ ធានា​ការប្រើប្រាស់​មួយ​ពាន់​ឆ្នាំ​

​ការ​រចនា​រូបរាង​នៃ​ផ្ទៃ​កាបូប​គឺ​យក​លំនាំ​តាម​របង​ទ្វារ​រាជវាំង Buckingham ។ លោក​និយាយថា​«​កាបូប​នេះ​មាន​លក្ខណៈ​ប្រណីត​ដូចនឹង​រាជវាំង​ដូច្នោះ​ដែរគឺ​វា​អាច​ប្រើ​បានសម្រាប់​ខ្សែ​រាជវង្ស​ឬ​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ចក្រភព​អង់គ្លេស​» ។​

​គួរ​បញ្ជាក់ថា លោក សែ​ល​លី​ស ដែលជា​អ្នក​ច្នៃ​ម៉ូដ​ស្លាក​សញ្ញា​«Borgezie»​ដ៏​ល្បី​រូបនេះបាន​ធានាថាកាបូប​នេះ​មិន​ងាយ​ដាច់​ខូច​ទេ​គឺ​គេ​អាច​រក្សា​វា​បាន​រហូតដល់​ទៅ ១.០០០ ឆ្នាំ ។ លោក​បាន និយាយថា​«​កាបូប​នេះ​មាន​រាង​តូច​ល្មម​សម្រាប់​ដាក់​គ្រឿង​តុបតែង​មុខ និង មាន ថត​ធំ​ល្មម​អាចដាក់​ទូរស័ព្ទ iPhone » ។​

​នេះ​ជា​កាបូប​ដែល​អាច​ចាត់ទុកថា​ថ្លៃ​បំផុត​ក្នុង​លោក​ផងដែរបន្ទាប់ពី​កាបូប​មួយទៀត​ឈ្មោះថា Mouawad 1,000 Nights Diamond ដែលមាន​ដាំ​ពេជ្រ​ចំនួន ៤.៥០០ គ្រាប់ មានតម្លៃ ៣,៨ លាន​ដុល្លារ និង ជា​កាបូប​តែមួយគត់​ដែល​ជាប់​ឯតទគ្គ​កម្ម​ហ្គី​ន​ណេ​ស​ពិភពលោក (Guinness World Records) ឆ្នាំ ២០១០ ថា​ជា​កាបូប​ថ្លៃ​បំផុត​លើ​លោក ៕ សុផល​