ព្យាបាល​ធ្មេញ​ពុក​ និង ដង្កូវ​ស៊ីតាម​វិធី​ធម្មជាតិ

6 Videos


​ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​ធ្មេញ​ពុក​ដោយ​ប្រើ​គ្រឿងផ្សំ​ធម្មជាតិថែមទាំង​ជួយ​ឱ្យ​ធ្មេញ​ស​ដោយ​ខ្លួនឯង និង​មិនចាំបាច់​ជួប​ជាមួយ​ទន្តពេទ្យ​ឡើយ ។

ព្យាបាល​ធ្មេញ​ពុក​ និង ដង្កូវ​ស៊ីតាម​វិធី​ធម្មជាតិ

​វិធី​ខាងក្រោម​នេះទាមទារ​ឱ្យ​អ្នក​ផ្លាស់ប្តូរ​ទម្លាប់​មួយចំនួនដូចជា ៖
– ទទួលទាន​អាហារ​សម្បូរ​វីតាមីន​កា​២ និង​វីតាមីន​ដេ ដូចជា គ្រី​ម ប៊័​រាវ ប៊័រ​ដុំ​(​ចម្រាញ់​ពី​ទឹកដោះគោ​ស៊ី​ស្មៅ​)​សាច់មាន់ និង​ផលិតផល​ចម្រាញ់​ពី​ទឹកដោះគោ​នានា ។​
– ខ្ពុរ​ប្រេង​នៅពេល​ព្រឹក​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍ ប្រមាណ​ជា ១៥ នាទី​ក្នុង ១ លើក ។​
– កុំ​ទទួលទាន​ស្ករស ឬ​ស្ករ​គ្រាប់ ឬ​អាហារ​ដែលមាន​ជា​ស្ករ​កែច្នៃ ។​
– ប្រើ​អំបោះ​រូស​ធ្មេញ​មុនពេល​ចូល​គេង ។​

​វិធី​ទី​១ ៖ ម៉ាស​ធ្មេញ
​គ្រឿងផ្សំ ៖
-​ ​ប្រេងដូង​ធម្មជាតិ ១/៤​ស្លាបព្រា​កាហ្វេ
-​ ​ម្សៅ​រមៀត ១/៤​ស្លាបព្រា​កាហ្វេ​
-​ ​ប្រេង​ក្លាំពូ ២ តំណក់
-​ ​អំបិល​បន្តិច​
​វិធី​ធ្វើ​៖ លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វរួច​ប្រើ​ច្រាស​ដុសធ្មេញ​លាប​ស្រលាប ដុសធ្មេញ​ដូច​ធម្មតា ទុកចោល ៣​ទៅ​៥​នាទី បន្ទាប់មក​ដុសធ្មេញ​ម្តងទៀត​ដោយ​ប្រើ​ថ្នាំដុសធ្មេញហើយ​ខ្ពុរមាត់​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ​។​

​វិធី​ទី​២ ៖ ធ្វើឱ្យ​ធ្មេញ​ស​
​គ្រឿងផ្សំ ៖
-​ ​ទឹក​ក្រូម​ឆ្មារ ២ តំណក់​
-​ ​បេ​ក​ឃី​ង​សូ​ដា កន្លះ​ស្លាបព្រា​កាហ្វេ​
-​ ​ម្សៅ​ជី​អង្កាម ១/៤ ស្លាបព្រា​កាហ្វេ​
​វិធី​ធ្វើ​៖ លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វ រួច​ប្រើ​ច្រាស​ដុសធ្មេញ​លាប​លើ​ធ្មេញទុកចោល ៣ ​ទៅ ​៥​នាទី រួច​ស្តោះ​ចេញបន្ទាប់មក​ប្រើ​ច្រាស​ដុសធ្មេញនិង​ថ្នាំដុសធ្មេញ​ដុសធ្មេញ​ដូច​ធម្មតា ​។​

​វិធី​ទី​៣៖ ម៉ាស​ធ្មេញ​
​វិធី​នេះ​ជួយ​កម្ចាត់​កំណកនិង​ស្នាម​ប្រឡាក់​ពី​ធ្មេញធ្វើឱ្យ​ធ្មេញ​ស​យ៉ាង​ឆាប់រហ័សប៉ុន្តែ​គួរ​ធ្វើ​តែ​១​ដងក្នុង​១​សប្តាហ៍​គ្រប់គ្រាន់​ហើយ​។​
​គ្រឿងផ្សំ ៖
-​ ​ម្សៅ​ឬ​ស​លី​កូ​រ៉ា​យ​(licorice root) ១/៤​ស្លាបព្រា​កាហ្វេ​
-​ ​ម្សៅ​ធ្យូង (Activated Charcoal) កន្លះ​ស្លាបព្រា​កាហ្វេ​
-​ ​ប្រេង​ក្រូច ១​ដំណក់​
-​ ​ម្សៅ​ដីឥដ្ឋ (Bentonite clay Powder) បន្តិច​
​វិធី​ធ្វើ​៖ លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វ រួច​ប្រើ​ច្រាស​ដុសធ្មេញ​លាប​លើ​ធ្មេញ​ទុកចោល ៣​នាទី សឹម​ដុសធ្មេញហើយ​ខ្ពុរមាត់​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។​

​អត្ថប្រយោជន​នៃ​ការប្រើ​ម៉ាស​ធ្មេញ
​ម៉ាស​ធ្មេញ​មាន​ប្រសិទ្ធភាព​អាច​ព្យាបាល​ធ្មេញ​ដង្កូវ​ស៊ី ឬ​ពុក​បានដែល​ទន្តពេទ្យ​មួយចំនួន​ក៏បាន​ឱ្យដឹង​ដែរ​ថា ក្រៅពី​វិធី​ខួង​ប៉ះ ធ្មេញ​ដង្កូវ​ស៊ី​ក៏​អាច​ព្យាបាល​តាម​វិធី​ធម្មជាតិ​ដែរក៏​ព្រោះថា​ធ្មេញ​ពុក​ភាគច្រើន​បណ្តាលមកពី​មូលហេតុ​ខ​ខ្វះ​ជីវជាតិ​ចិញ្ចឹម និង​ការ​រុករាន​របស់​បាក់តេរី ។

​ប្រយ័ត្ន ៖ អ្នក​មិនត្រូវ​លេប​គ្រឿងផ្សំ​ទាំងនេះ​ចូលក្នុង​ពោះ​ទេ ហើយ​ការប្រើ​ម៉ាស​ធ្មេញ​ធម្មជាតិ​នេះ គួរ​កុំ​ទុក​រយៈពេល​យូរ​លើសពី​ការណែនាំ​។ បើទោះជា​យ៉ាងណា ប្រសិនបើ​អ្នកមាន​ប្រតិកម្ម​ជាមួយ​គ្រឿងផ្សំគួរ​ចៀសវាង​កុំ​ប្រើ​វិធី​នេះ ៕ ​លក្ខិណា​