តើ​ជំងឺ​ទឹកនោមផ្អែម បង្ក​ផលប៉ះពាល់​ដល់​សេរី​រា​ង្គ​ណាខ្លះ​?​

6 Videos


​មនុស្ស​ជាង ៣៤៧ លាន​នាក់​ក្នុង​ពិភពលោក​បានកើត​ជំងឺ​ទឹកនោមផ្អែម​កាលពី​ឆ្នាំ ២០០៨ ហើយ​អត្រា​នេះ​កំពុងតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នេះ​បើ​យោងតាម​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក ។ ​ជំងឺ​នេះ​បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ជាង ១,៥ លាន​នាក់​កាលពី​ឆ្នាំ ២០១២ ក្នុងនោះ ៨០% ជាម​នុស្ស​ដែល​រស់នៅក្នុង​ប្រទេស​ក្រីក្រ​និង​មាន​ចំណូល​ទាប ។

តើ​ជំងឺ​ទឹកនោមផ្អែម បង្ក​ផលប៉ះពាល់​ដល់​សេរី​រា​ង្គ​ណាខ្លះ​?​

​ជំងឺ​ទឹកនោមផ្អែម​គឺ​ចាត់​ចូល​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​សារធាតុ​ស្ករ​គ្លុយកូស​ក្នុង​ឈាមមាន​បរិមាណ​ខ្ពស់ ។ ជំងឺ​ទឹកនោមផ្អែម​ដែល​ច្រើន​កើត​បំផុត​មាន​ពីរ​ប្រភេទ​គឺ​៖

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ : ធ្វើ​ឲ្យ​រាងកាយ​ផលិត​ជាតិ​អាំង​ស៊ុយ​លីន (insulin) បាន​តិច​ឬ​អត់​តែម្តង ដូច្នេះហើយ​វា​ធ្វើអោយ​អ្នកជំងឺ​ត្រូវ​ការចាក់​ថ្នាំ​និង​ចាក់​សារធាតុ​នេះ​ចូល​ដើម្បី​រស់នៅ​បន្ត ។​

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ : រាងកាយ​មិនអាច​ផលិត​សារធាតុ​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់សម្រាប់​ផ្គត់ផ្គង់​ដល់​រាងកាយ។ជំងឺ​ប្រភេទ​ដំណាក់កាល​ទី ២ នេះច្រើន​កើតមាន ៩០% នៃ​ករណី​ជំងឺ​ទឹកនោមផ្អែម​នៅទូទាំង ​ពិភពលោក ។ បញ្ហា​នេះ​គឺ​ច្រើន​កើតមាន​ទៅលើ​មនុស្ស​ធាត់​និង​អ្នកធ្វើការ​អង្គុយ​ក្នុង​ការិយាល័យ​ច្រើន ម៉ោង ដែលជា​មូលហេតុ​កើត​ជំងឺ​ទឹកនោមផ្អែម ។​

​សរុបទៅ​ជំងឺ​ទឹកនោមផ្អែម​ទាំងអស់​អាច​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​រាងកាយ​រយៈពេល​យូរជាពិសេស​តម្រងនោម ភ្នែក បេះដូង សរសៃឈាម និង សរសៃប្រសាទ ។​
​ខាងក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​បញ្ហា​ជំងឺ​ទឹកនោមផ្អែម ៖ សុផល