១០ ចំណុច​គួរ​ដឹង​ពី​ជំងឺគ្រុនចាញ់​ក្នុង​ទិវា​ជំងឺគ្រុនចាញ់​ពិភពលោក

6 Videos


ជំងឺគ្រុនចាញ់គឺជាឃាតកមួយដ៏សាហាវក្នុងពិភពលោក ។ ជំងឺនេះអាចឆក់យកជីវិតមនុស្សមិនរើសមុខ បើសិនជាអ្នកបានឆ្លងមេរោគប៉ារ៉ាស៊ីតដែលចម្លងតាមរយៈមូសដែកគោលញីខាំ ។

១០ ចំណុច​គួរ​ដឹង​ពី​ជំងឺគ្រុនចាញ់​ក្នុង​ទិវា​ជំងឺគ្រុនចាញ់​ពិភពលោក

កាលពីថ្ងៃ ២៥ មេសា គឺជាថ្ងៃនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្នុងនោះប្រទេសកម្ពុជាក៏បានរៀបចំទិវា នេះផងដែរនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលមានការប្រឈមនឹងអត្រាចម្លងជំងឺគ្រុនចាញ់ ។

រោគសញ្ញានៃការកើតជំងឺគ្រុនចាញ់មានដូចជា គ្រុនញាក់ ឈឺក្បាលខ្លាំង ស្រៀវស្រាញ និងក្អួត ដោយអាការរោគទាំងនេះមានពេលខ្លះវាមានសភាពស្រាលនិងពិបាកសម្គាល់ថាអ្នកកើតជំងឺគ្រុនចាញ់ណាស់ ។ប្រសិនបើអ្នកមិនបានធ្វើការព្យាបាលបានទាន់ពេលវេលាក្នុងរយៈពេល ២៤ ម៉ោងនោះទេ ជំងឺគ្រុនចាញ់ប្រភេទ ហ្វាល់ស៊ីប៉ារ៉ូម (p.falciparum) នឹងវិវត្តទៅរកសភាពធ្ងន់និងអាចឈានទៅស្លាប់បើមិនបានព្យាបាលទាន់បានទាន់ពេលវេលា ។

ខាងក្រោមនេះជាការពិតមួយចំនួននៃជំងឺគ្រុនចាញ់ដែលអ្នកគួរដឹង ៖
• មនុស្សចំនួន ៣,២ ពាន់លាននាក់នៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងមេរោគគ្រុនចាញ់ ។
• មានករណីថ្មីនៃជំងឺគ្រុនចាញ់ចំនួន ២១៤ ករណីនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៥ ។
• ក្នុងឆ្នាំ ២០១៥ មានមនុស្សស្លាប់ចំនួន ៤៣៨ ពាន់នាក់ដោយជំងឺគ្រុនចាញ់ ។
• អត្រាស្លាប់ភាគច្រើនកើតមាននៅតំបន់អាហ្វ្រិក ៩០% និង មជ្ឈិមបូពា៌ និងតំបន់អាស៊ី ៧% ក្រៅពីនោះ កើតមាននៅតំបន់មេឌីទែរ៉ាណេ ។
• ក្នុងឆ្នាំ ២០១៥ ជំងឺគ្រុនចាញ់បានសម្លាប់កុមារក្រោមអាយុ ៥ ឆ្នាំ ចំនួន ៣០៦ ពាន់នាក់នៅទូទាំង ។ពិភពលោក ក្នុងនោះ ២៩២ ពាន់នាក់ នៅក្នុងតំបន់អាហ្វ្រិក ។
• ចន្លោះឆ្នាំ ២០០០ ដល់ ២០១៥ អត្រាអាំងសីុដង់ជំងឺគ្រុនចាញ់ (ករណីថ្មី) បានធ្លាក់ចុះ ៣៧% នៅទូទាំងពិភពលោក និង ៤២% នៅតំបន់អាហ្វ្រិក ។ ក្នុងរយៈពេលដូចគ្នា អត្រាស្លាប់ដោយជំងឺគ្រុនចាញ់បានធ្លាក់ចុះ ៦០% ទៅទូទាំងពិភពលោក និង ៦៦% ក្នុងតំបន់អាហ្វ្រិក ៕ សុផល