ទិវា​សប្តាហ៍​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដល់​កុមារ​

6 Videos


វិធីបង្ការជំងឺដោយចាក់វ៉ាក់សាំងចំពោះកុមារបានដើរតួដ៏សំខាន់ក្នុងការថែរក្សាសុខភាពរបស់កុមារតូចឲ្យ មានសុខភាពល្អ។ វាក៏បានជួយច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការចម្លងជំងឺផ្សេងៗដែលអាចការពារបាន ។

ទិវា​សប្តាហ៍​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដល់​កុមារ​

ការចាក់វ៉ាក់សាំងការពារអាចឲ្យកុមារបង្កើនប្រព័ន្ធស៊ាំការពារនឹងរាងកាយ និងរារាំងជំងឺផ្សេងៗមិនឲ្យវិវឌ្ឈនិងប៉ះពាល់ដល់អាយុជីវិតនៅពេលឆ្លង ។

បើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថាមានប្រភេទជំងឺឆ្លងចំនួន ២៥ ដែលងាយកើតមានទៅលើកុមារ ហើយវាក៏ជាជំងឺដែលអាចការពារបានដោយការចាក់វ៉ាក់សាំងដូចជា ជំងឺកញ្ជ្រឹល រលាកសួត គ្រុនស្វិតដៃជើង ជំងឺរាគ ជំងឺខាន់ស្លាក់ ជំងឺក្អកមាន់ និងតេតាណុស ជាដើម ។កិច្ចខិតខំគឺត្រូវធ្វើយ៉ាងណាការពារកុមារឲ្យចៀសផុតពីជំងឺទាំងនោះ ។ គេបានដឹងថាកុមារម្នាក់ក្នុងចំណោម ៥ នាក់ នៅទូទាំងពិភព លោកនៅមិនទាន់មានលទ្ធភាពទទួលបានការចាក់វ៉ាក់សាំងការពារនៅឡើយ ។

ជារៀងរាល់ឆ្នាំមានកុមារចំនួន ១,៥ លាននាក់ បានស្លាប់ដោយជំងឺអាចការពារបាន ហើយមនុស្សពេញវ័យ រាប់លាននាក់ក៏នៅមិនទាន់ទទួលបានការការពារនឹងជំងឺថ្លើមប្រភេទ C នៅឡើយ ។ សប្តាហ៍ទី ៤ ក្នុងខែមេសានេះ គឺជាសប្តាហ៍នៃវិវាពិភពលោកនៃការចាក់វ៉ាក់សាំងការពារជំងឺទៅដល់កុមារហើយប្រធានបទក្នុងឆ្នាំនេះ គឺ លុបបំបាត់គម្លាតនៃការការចាក់វ៉ាក់សាំងការពារជំងឺ ។  ដូច្នេះអ្នកម្តាយទាំងអស់គួរគិតពីសុខភាពកុមារ និងនាំកូនដែលមានអាយុក្រោម ៥ ឆ្នាំ និងមិនទាន់បានចាក់ វ៉ាក់សាំងការពារប្រញាប់ទៅទទួលការចាក់ថ្នាំនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅក្បែរ ៕ សុផល