អស្ចារ្យ​ណាស់​! នៅ​ឥណ្ឌា​ប្រើ​គំនូរ 3D តាម​ដង​វិថី​ដើម្បី​បន្លំ​ភ្នែក​អ្នកបើកបរ​លើស​ល្បឿន​កំណត់​

6 Videos

ដោយសារកំណើននៃគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូចនេះហើយទើបថ្នាក់ដឹកនាំប្រទេសឥណ្ឌាមានគំនិតមិនគួរឲ្យជឿមួយដោយបានជួលជាងគំនូរ 3D មកគូគំនូសពណ៌សនៅលើដងផ្លូវដើម្បីបន្លំភ្លែកអ្នកបើកបរឲ្យបន្ថយល្បឿន និង មានការប្រុងប្រយ័ត្នខ្ពស់រាល់ពេលបើកបរតាមដងផ្លូវ ។

អស្ចារ្យ​ណាស់​! នៅ​ឥណ្ឌា​ប្រើ​គំនូរ 3D តាម​ដង​វិថី​ដើម្បី​បន្លំ​ភ្នែក​អ្នកបើកបរ​លើស​ល្បឿន​កំណត់​

អស្ចារ្យ​ណាស់​! នៅ​ឥណ្ឌា​ប្រើ​គំនូរ 3D តាម​ដង​វិថី​ដើម្បី​បន្លំ​ភ្នែក​អ្នកបើកបរ​លើស​ល្បឿន​កំណត់​

នេះគឺរឿងសមហេតុផលមួយដែលរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nitin Gadkari យល់ថា មនុស្សគ្រប់គ្នាតែងតែបន្ថយល្បឿន ឬ ចុះពីលើយានយន្តគ្រប់ពេលដែលបានឃើញអ្វីម្យ៉ាងសណ្ដូកតាមផ្លូវដែលខ្លួនត្រូវបើកឆ្លងកាត់ ដូចនេះហើយលោកជឿជាក់ថា ប្រជាជនរាប់លាននាក់របស់លោកក៏នឹងធ្វើដូចនេះដែរ ហេតុដូចនេះហើយទើបលោក Nitin Gadkari សម្រេចចិត្តដាក់រូបគំនូរ 3D នៅតាមផ្លូវក្នុងតំបន់ដែលអ្នកបើកបរល្មើសនឹងល្បឿនកំណត់ដើម្បីបន្លំភ្នែកពួកគេឲ្យចេះបន្ថយល្បឿន និង មានការប្រុងប្រយ័ត្នខ្ពស់ ។

អស្ចារ្យ​ណាស់​! នៅ​ឥណ្ឌា​ប្រើ​គំនូរ 3D តាម​ដង​វិថី​ដើម្បី​បន្លំ​ភ្នែក​អ្នកបើកបរ​លើស​ល្បឿន​កំណត់​

សម្រាប់គំនិតដែលនឹកស្មានមិនដល់នេះដែរ លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Nitin Gadkari សង្ឃឹមថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌាប្រាកដជាថយចុះបានមួយកម្រិតបើសិនជាប្រជាពលរដ្ឋគ្រប់រូបចេះបន្ថយល្បឿនមធ្យោបានធ្វើដំណើររបស់ខ្លួនរាល់ពេលបើកបរ ៕(ប្រភព៖ បដផេនដា) កុសល