តើ​ការ​ទទួលទាន «​ទឹកដោះគោ​ជូរ​» ជួយ​បង្ការ​ជំងឺ​អ្វីខ្លះ​?​

6 Videos


យ៉ាអួមានកាល់ស្យូមនិងប្រូតេអ៊ីនដែលផ្តល់ផលប្រយោជន៍ចំពោះសុខភាពអាចជួយឲ្យក្រពះនិងពោះវៀនធ្វើការបានល្អនិងបង្កើនប្រសិទ្ធភាពការរំលាយនិងការបឺតស្រូបសារធាតុអាហារបានល្អថែម ទាំងជួយបង្ការជំងឺផ្សេងៗផងដែរ ។

តើ​ការ​ទទួលទាន «​ទឹកដោះគោ​ជូរ​» ជួយ​បង្ការ​ជំងឺ​អ្វីខ្លះ​?​

-យ៉ាអួជួយបំបាត់ក្លិនមាត់ ធ្មេញ និង ជំងឺអញ្ចាញ
ការជ្រើសទទួលទានយ៉ាអួគ្មានជាតិស្ករអាចជួយបន្ថយនិងបង្ការក្លិន មាត់ ព្រោះបាក់តេរីលេកតូបាស៊ីលឡាស់និងស្ត្រេបខស់ខាស់បំផ្លាញបរិមាណអ៊ីដ្រូហ្សែនស៊ុលផាតដែលជាដើមហេតុនៃអាការក្លិនមាត់ ។

-យ៉ាអួងាយរំលាយជាងទឹកដោះគោ
ព្រោះស្ករលេកតូសនៅក្នុងទឹកដោះគោមិនអាចរំលាយបាន តែប្រសិន ទទួលទានយ៉ាអួនឹងមិនមានបញ្ហារឿងរាករូសនោះទេ ។

-យ៉ាអួងាយរំលាយ
ព្រោះស្ករលេកតូសជាផ្នែកសំខាន់ដែលធ្វើឲ្យអាល់លែកហ្ស៊ីទឹកដោះគោ ឬ រាករូសត្រូវប្តូរជាអាស៊ីដលេកតូសដែលងាយរំលាយ ។ ក្រៅពីនេះបាក់តេរីក្នុងយ៉ាអួមានអង់ហ្ស៊ីមជួយរំលាយប្រូតេអ៊ីនទឹកដោះគោ ខេស៊ីន ជាប្រូតេអ៊ីនពិបាករំលាយធ្វើឲ្យរាងកាយបឺតស្រូបបានងាយឡើង បន្ថយបញ្ហាអាល់លែកហ្ស៊ីចំពោះស្ករលេកតូសនិងប្រូតេអ៊ីនខេស៊ីន ។

-បង្កាជំងឺមហារីក
ព្រោះលេកតូបាស៊ីឡាស់អាចចាប់សារធាតុបង្កជំងឺមហារីកបាននិងជួយរារាំងពពួកបាក់តេរីក្នុងពោះវៀនដែលបង្កើតសារធាតុនីត្រាត ជាសារធាតុបង្កជំងឺមហារីកមួយប្រភេទ ។

-ជួយបង្ការជំងឺសរសៃឈាមបេះដូង
ព្រោះលេកតូបាស៊ីឡាស់ក្នុងយ៉ាអួជួយគ្រប់គ្រងបរិមាណកូឡេស្តេរ៉ូល និងទ្រីគ្លីសេរីដក្នុងឈាម ជាមូលហេតុនៃជំងឺសរសៃឈាមបេះដូងបាន ។

-ជួយឲ្យរាងកាយបឺតស្រូបកាល់ស្យូម
អាស៊ីដលេកទិកក្នុងទឹកដោះគោជូរ និងយ៉ាអួជួយឲ្យការរំលាយកាល់ស្យូមក្នុងទឹកដោះគោបានស្រួល ។

-កែអាការរាករូស
អ្នកដែលរាករូសព្រោះមានបាក់តេរីអតិសុខុមប្រាណក្នុងពោះវៀន តែបាក់តេរីអតិសុខុមប្រាណក្នុងយ៉ាអួកកើតដើម្បីសម្លាប់មេរោគគ្រប់ប្រភេទ ។ ដូច្នេះការទទួលទានយ៉ាអួធ្វើឲ្យអាការរាករូសធូរស្បើយ យ៉ាងរហ័ស ។

-មានវីតាមីន
ជាពសេសវីតាមីនរ៉ៃបូផ្លាវីន ឬ វីតាមីន B1 និង K ក្នុងទឹកដោះគោជូរ ឬយ៉ាអួជួយសំយោគវីតាមីនក្នុងពោះវៀន ។

-បង្ការដំបៅក្រពះ
លេកតូបាស៊ីឡាស់ជួយរារាំងការរីកលូតលាស់នៃអតិសុខុមប្រាណ ជាមូលហេតុនៃជំងឺដំបៅក្រពះបានជាង ៩០ ភាគរយ ។

-ជួយឲ្យប្រព័ន្ធរាងកាយរឹងមាំ
ការសិក្សាស្រាវជ្រាវបង្ហាញថា ការទទួលទានយ៉ាអួរាល់ថ្ងៃជួយបង្ការការឆ្លងមេរោគក្នុងរាងកាយ ។ ដូច្នេះប្រូប៉ៃអូទិកសំខាន់ណាស់ ព្រោះវាជួយជំរុញប្រព័ន្ធរាងកាយរហូតដល់កម្រិតកោសិកាទើបក្នុងការបង្ការ មេរោគ ប៉ារ៉ាស៊ីតនិងមហារីកជួយឲ្យមានអាយុវែងឡើងផងដែរ ៕