អនិក​ជ​ន​នៅ​អា​មេ​រិ​ក ទៅ​​​លេ​ង​ខេត្ត​​សៀម​រាប ក្រ​ឡាប់​​​រ​ថ​យ​ន្ត នៅ​ជិ​ត​​ផ្សា​រ​ផ្អា​វ របួស​ជិ​ត​​​១០​នា​ក់

កំពង់ចាម៖ ស្នង​ការ​ន​គ​រ​បា​ល​ខេត្ត​កំ​ព​ង់​ចា​ម លោក​ឧត្ត​ម​សេ​នី​យ៍ បែន រ័ត្ន បា​ន​បញ្ជា​ក់​ថា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ នេះ​មា​ន​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​ណ៍​​ក្រ​ឡាប់​រ​ថ​យ​ន្ត នៅ​ក្បែរ​ផ្សា​រ​ផ្អាវ ស្រុក​បា​ធា​យ ខេ​ត្ត​កំ​ព​ង់​ចា​ម ប​ណ្តា​ល​ឲ្យ​រ​ង​របួស​៧​នា​ក់ ដែ​ល​ជា​អ​និ​ក​ជ​ន​ នៅ​អា​មេ​រិក ខ​ណៈ​កំ​ពុ​ង​ធ្វើ​ដំ​ណើ​រ​​​ទៅ​លេ​ង​ខេត្ត​សៀម​រា​ប​។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ករណីនេះបានកើតឡើងដោយ​សារតែកង់​រថយន្តខាង​ក្រោយបែក បណ្តាល​ឲ្យក្រឡាប់​ធ្លាក់​ផ្លូ​វ​តែ​ម្ត​ង​។ ក្រោយកើតហេតុកម្លាំងនគរបាលរបស់លោក និងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយ​អន្តរាគមន៍ ដឹកជនរងគ្រោះ​ទៅកាន់មន្ទីរ​ពេទ្យភ្លាមៗ​ផង​ដែ​រ​។ យ៉ាងណាក៏ដោយលោកស្នងការ មិនទាន់អាចបញ្ជាក់​ពីអត្តសញ្ញាណ​ជនរង​គ្រោះនៅឡើយទេ ដោយជួយដឹកយក​ទៅកាន់មន្ទីរពេទ្យសិន តែ​ជ​ន​រង​គ្រោះ​​ទាំ​ង​អ​ស់​មា​ន​ស្រី មានប្រុស ផងដែរ៕ ដោយ៖ ចន្ធី