ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបាន «មេដាយកិត្តិយស នៃការដឹកនាំមិនចេះនឿយហត់» នៅលើទឹកដីសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ យោង​តាម​សេ​ច​ក្តី​រា​យ​កា​រ​ណ៍​ពី​ស​ហ​រដ្ឋ​អា​មេ​រិ​ក បា​ន​ឲ្យ​ដឹ​ង​ថា ឯក​ឧត្ត​ម​បណ្ឌិ​ត ហ៊ុន ម៉ា​ណែ​ត​ បា​ន​ទ​ទួល​ «មេ​​ដា​យ​កិ​ត្តិ​យ​ស​» សម្រា​ប់​កា​រ​ដឹ​ក​នាំ​មិ​ន​ចេះ​នឿយ​ហ​ត់ ក្នុង​កា​រ​ធ្វើ​ឲ្យ​មា​ន​ភា​ព​សុ​ខុ​ម​នី​យ​ក​ម្ម​ និង​កា​រ​ប​ង្រួប​ប​ង្រួ​ម​ក្នុ​ង​ចំ​ណោ​ម​ប្រ​ជា​ជ​ន​ទាំ​ង​អ​ស់​រប​ស់​ក​ម្ពុ​ជា ទាំង​ក្នុ​ង​និ​ង​ក្រៅ​ប្រ​ទេ​ស​។ មេដាយកិត្តិយសនេះផ្តល់ដោយ លោក Adrian Dove President and CEO of គណៈកម្មការក្បួនព្យុះហយាត្រា Martin Luther King នៅ​ទី​ក្រុ​ង ឡុង​ប៊ិ​ច រដ្ឋ California សហ​រដ្ឋ​អា​មេ​រិ​ក​។ យោងតាមព័ត៌មាននៅលើ Facebook របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ទីបំផុត ស្មារ​តី​សា​ម​គ្គី និង រូ​ប​រួម​គ្នា​បាន​ទ​ទួល​ជោ​គ​ជ័យ ទោះបីជាមានការគម្រាមកំហែងពីបងប្អូនបាតុករជាង១០០នាក់ ដែ​ល​ប្រ​ឆាំ​ង​កា​រ​ជួប​ជុំ​គ្នា​អ​ប​អ​រ​សា​ទ​រ​ឆ្នាំ​ថ្មី​ក៍​ដោ​យ ក៍មិនអាចហាមឃាត់នូវឆន្ទៈនិងស្មារតីរូបរួមគ្នារបស់បងប្អូនខ្មែរជាង៤០០នាក់ នៅទីក្រុងឡុងបិច ដែ​ល​បា​ន​ចូ​ល​រួម​ក្នុ​ង​ពី​ធី​នេះ​ក្នុ​ង​នា​ម​ជា​ខ្មែរ​តែ​មួ​យ​។ ខ្មុំសូមអរគុណចំពោះឆន្ទៈនិងស្មារតីរួបរួមគ្នារបស់ លោកអ៊ុំ ពូមីង បងប្អូនទាំងអស់ដែលបានចូលរួមជាមួយគ្នា»។ សូមអរគុណ និងអភ័យទោសចំពោះបងប្អូនជាច្រើនដែលបានមកចូលរួម ប៉ុន្តែ​ពុំ​បា​ន​ចូ​ល​ដោ​យ​សា​រ​ក​ន្លែង​ពេ​ញ​មិ​ន​អា​ច​ទ​ទួល​ប​ន្ថែ​ម​បា​ន​៕​​ ដោយ៖ ចន្ធី​

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបាន «មេដាយកិត្តិយស នៃការដឹកនាំមិនចេះនឿយហត់» នៅលើទឹកដីសហរដ្ឋអាមេរិក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/11  Category:ក្នុងស្រុក