ខ្មាន់​កាំ​ភ្លើង​២​នា​ក់ បា​ញ់​ប្រ​ហា​រ​យុវ​ជ​ន​ម្នា​ក់ នៅ​ក​ន្លែ​ង​ហ្គេ​ម​បា​ញ់​ត្រី ប្លុក​បឹ​ង​ឈូ​ក ប​ណ្តា​ល​ឲ្យ​រ​ង​រ​បួស​ធ្ង​ន់​

ភ្នំពេញ៖​ យុវ​ជន​ម្នាក់​បា​ន​រ​ង​របួស​ធ្ង​ន់​ធ្ងរ បន្ទា​ប់​ពី​មា​ន​បុរ​ស​២​នា​ក់ បាន​ប្រើ​កាំ​ភ្លើង​ខ្លី​បា​ញ់​ប្រ​ហា​រ​ ជា​ច្រើន​គ្រា​ប់​នៅ​មុខ​ទី​តាំ​ង​ ហ្គេម​បា​ញ់​ត្រី​មួយ​ក​ន្លែ​ង នៅ​ប្លុក​បឹ​ង​ឈូក​ ក្នុង​ស​ង្កា​ត់​ទឹ​ក​ថ្លា ខណ្ឌ​សែន​សុ​ខ នា​ម៉ោង​ ១​និ​ង​៥​០​នា​ទី​រំ​ល​ង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែ​មេ​សា​​ ឆ្នាំ​២០១៦​​នេះ​​ ។ បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ​នៅម៉ោងខាងលើគេបានឃើញយុវជនរងគ្រោះ​ បានឈ្លោះប្រកែកជាមួយជនបង្ក​២នាក់ លុះ​មួយ​ស​ន្ទុះ​ក្រោ​យ​ម​ក​ មិន​ដឹ​ង​ថា​មា​ន​រឿងអ្វីកើតឡើងរវាងជនបង្ក និងជនរងគ្រោះនោះទេ​ គឺស្រាប់តែជនបង្កទាំង២នាក់ បា​ន​ដ​ក​កាំ​ភ្លើង​​​ខ្លី​ពី​ច​ង្កេះ ធ្វើ​កា​រ​បា​ញ់​ប្រ​ហារ​ម​ក​លើជនរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវ​ ចង្កេះពីខាងក្រោយធ្លាយមកពោះ​ រងរបួសដេកដួលតែម្តង​។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបាញ់ហើយជនបង្កទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក​ Fino ពណ៌សលាយផ្កាឈូក គេ​ច​ចេ​ញ​ពី​ក​ន្លែង​កើ​ត​ហេ​តុ​បា​ត់​ស្រ​មោ​ល​ ដោយបន្សល់ទុកនៅតែជនរងគ្រោះ និងសំបកគ្រាប់កាំភ្លើង នៅកន្លែងកើតហេតុតែប៉ុណ្ណោះ​  ហើ​យ​ជ​ន​រ​ង​គ្រោះ​ត្រូវ​បា​ន​ មិត្តភក្តិដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ​   ។ បើតាមការប្រាប់ពីឪពុក របស់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ​ ឆាយ​ ចិន្តា​ ស្នាក់នៅផ្ទះលេខ៤៩បេ ផ្លូវលេខ​១៣៩​ ស​ង្កាត់​ផ្សា​រ​ដេប៉ូ​២ ខណ្ឌ​ទួល​គោក​​ ៕ ដោយ៖ ចន្ធី