រដ្ឋ​មន្រ្តី​ក្រ​សួង​សា​ធា​រ​ណ​កា​រ ព្រ​មា​ន​ចា​ត់​វិ​ធា​ន​កា​រ​តឹ​ង​រឹង​ដ​ល់​ម្ចា​ស់ ឬ​ក្រុម​ហ៊ុន​ណា​​មា​ន​រ​ថ​យន្ត​ដឹ​ក​លើ​ស​ទំង​ន់​ធ្វើ​ឲ្យ​ខូ​ច​ផ្លូវ

ភ្នំពេញ៖ ថ្លែង​ពី​លើ​ស្ពា​ន​ជ្រោ​យ​ច​ង្វា​រ នា​យ​ប់​ថ្ងៃ​ទី​១០ ខែ​មេ​សា​ ឆ្នាំ២០១៦​នេះ លោក ស៊ុន ចា​ន់​ថុ​ល រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង ដែល​ទើ​ប​នឹ​ងផ្លា​ស់​ម​ក​ដឹ​ក​នាំ នៅ​ក្រ​សួង​សា​ធា​រ​ណ​កា​រ និ​ង​ដឹ​ក​ជញ្ជូ​ន​បាន​ប្រ​កា​ស​ថា នឹ​ង​ចា​ត់​វិ​ធា​ន​ការ​ក្តៅ​ដ​ល់​ម្ចា​ស់ ឬ​ក្រុ​ម​ហ៊ុន​ណា​ដែ​ល​ប្រើ​ប្រា​ស់ រថ​យ​ន្ត​ដឹ​ក​ទំ​និ​ញ​លើ​ស​ទំ​ង​ន់​ប​ង្ក​ឲ្យ​មា​ន​កា​រ​ខូច​ផ្លូវ ព្រ​មទាំ​ង​នឹ​ង​មា​ន​ផែ​ន​កា​រផ្លា​ស់​ប្តូរ​ពេ​ល​វេ​លា​នៃ​កា​រ​ធ្វើ​លូ និង​ផ្លូវ​ថ្ន​ល់​នៅ​ពេ​ល​យ​ប់​វិ​ញ ដើម្បី​កុំ​ឲ្យ​ប​ង្ក​កា​រ​ក​ក ស្ទះ​ចរា​ច​រ​ណ៍​ក្នុង​កា​រ​ធ្វើ​ដំ​ណើរ​។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងបំផុត ទៅតាមច្បាប់កំណត់ដែលមានស្រេច នៅក្នុងច្បាប់ស្តីពីវិស័យដឹកជញ្ជូន ចំ​ពោះ​រ​ថ​យ​ន្ត​ដឹ​ក​ជញ្ជូ​ន​ណា​ដែ​លប​ង្ក​បញ្ហា​ដ​ល់​ផ្លូវ​ថ្ន​ល់ ហើយនឹងប្រកាសបញ្ចប់នូវវប្បធម៌ការចាក់ថ្នល់កៅស៊ូស្តើងៗ បង្ក​ឲ្យ​ផ្លូវ​ងាយ​រ​ង​កា​រ​ខូច​ខាត​។ លោករដ្ឋមន្រ្តីបានបន្តអះអាង ក្រុមហ៊ុនទទួលបានការសាងសង់ផ្លូវថ្នល់ នឹង​ត្រូវ​ធ្វើ​ឡើង​តា​ម​គ​ណៈ​កម្ម​កា​រ​ដេ​ញ​ថ្លៃ​ស​ម្រា​ប់​សា​ង​ស​ង់ ជៀស​វា​​​​ង​កា​រ​ដេ​ញ ថ្លៃតាមខ្សែបក្ខពួក។ ក្រៅពីការព្រមាន លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស នៅ​ក្នុង​ឱ​កា​ស​ចូល​ឆ្នាំ​ថ្មី​នេះ​ សូមបើកបរឲ្យមានការប្រុងប្រយ័ត្នបំផុត ដើម្បីកុំឲ្យភាពសប្បាយក្លាយជាទុក្ខ ក្នុងរងគ្រោះថ្នាក់ចរាចណ៍រហូតដល់បាត់បង់ជីវិត ឬ​រង​របួ​ស​។ សូមជំរាបថា នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែមេសានេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារផ្ទាល់ ចុះ​ធ្វើ​កា​រ​ជួស​ជុ​ល​អ៊ុត​កៅ​ស៊ូ លើកម្រាលស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន​ជ្រោយចង្វារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ លើ​ស្ពាន​ឲ្យ​មា​ន​ភា​ព​ងា​យ​ស្រួល​ដ​ល់​។​ ក្នុងការចុះពិនិត្យនោះ ដែរ លោករដ្ឋមន្ត្រី ស៊ុន […]