ស្លា​ប់​៣​នា​ក់ រង​រ​បួស​ធ្ង​ន់​ស្រា​ល​៦​នា​ក់ ក្នុ​ង​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ ទូ​ទាំ​ង​ប្រ​ទេ​ស​ថ្ងៃ​ទី​២១ ខែ​មេសា​ ម្សិ​ល​មិ​ញ

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២១ ខែ​មេ​សា ឆ្នាំ​២០១៦ ម្សិល​មិ​ញ​នេះ​មា​ន​ក​រ​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ នៅ​ទូ​ទាំ​ង​ប្រ​ទេស​កើ​ត​ឡើង​ចំ​នួ​ន​៦​លើ​ក​ ក្នុ​ង​នោះ​យ​ប់​៣​លើក ប​ណ្តា​ល​ឲ្យ​ម​នុ​ស្ស​ស្លា​ប់​៣​នា​ក់ រ​ង​របួ​ស​ធ្ង​ន់​៣​នា​ក់ (ប្រុស) និង​រ​បួស​ស្រា​ល ៣​នាក់ (ប្រុស) នេះ​បើ​យោ​ង​តា​ម​កា​រ​ចុះ​ផ្សា​យ របស់​គេហ​ទំ​ព័​រ​អ​គ្គ​ស្ន​ង​កា​រ ន​គ​រ​បា​ល​ជា​តិ​។ ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត ស​រុប​ចំ​នួ​ន​១២​គ្រឿ​ង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច១គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើត​មា​ន​​ក​រ​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ រួមមានល្មើសល្បឿន៣លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ១លើក (ស្លាប់១នាក់), ស្រវឹង១លើក (ស្លាប់១នាក់), ប្រ​ជែ​ង​១​លើ​ក​។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ (ថ្ងៃ)។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោករកឃើញថា យាន​យន្តដែ​ល​ល្មើស​ស​រុប​ទូ​ទាំង​ប្រ​ទេស​មា​ន ចំ​នួន​៥៥១៥​គ្រឿង​ ក្នុ​ង​នោះ​បា​ន​ធ្វើ​កា​រ​អ​ប់​រំចំ​នួន ២២៤៩គ្រឿង និងពិន័យសរុប៣២៦៦គ្រឿង ៕ ដោយ៖ ចន្ធី