ចោរ​ប្រ​ដា​ប់​អា​វុធ​២​នា​ក់ ប្លន់​ម៉ូតូ​បា​ន​ស​ម្រេច​ទៀត​ហើ​យ នៅ​លើ​ទឹ​ក​ដី​ខ​ណ្ឌ​សែ​ន​សុ​ខ

ភ្នំពេញ៖​ បុរ​ស​ម្នា​ក់​ត្រូវ​បា​ន​ក្រុម​ប្លន់​ប្រ​ដា​ប់​អា​វុធ​២​នា​ក់​​ ជិះ​ម៉ូតូ​មួយ​គ្រឿ​ង នឹង​ប្រើ​ប្រាស់​កាំ​ភ្លើ​ង​ខ្លី​មួ​យ​ដើ​ម​ ​បា​ន​ធ្វើ​កា​រ​ភ្ច​ង់​គំ​រា​ម​បា​ញ់​ស​ម្លា​ប់ ដើ​ម្បី​ប្ល​ន់​យ​ក​ម៉ូតូ​ឌ្រឹម​ស​ង់​២០​១​៣ ពណ៌​ខ្មៅ​មួយ​គ្រឿ​ង​ ស្លាក​លេ​ខ​កំ​ព​ង់​ចា​ម​៖ 1L-3199 នៅ​ជិត​វត្ត​សំ​រោ​ង​អ​ណ្តែ​ត​ ស្ថិ​ត​ក្នុ​ង​សង្កា​ត់​ភ្នំ​ពេញ​ថ្មី ខ​ណ្ឌ​សែ​ន​សុ​ខ នា​ម៉ោ​ង​​១០៖០០​នា​ទី​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០១៦ ​នេះ​​។​ បុរសរងគ្រោះបាននិយាយប្រាប់ថា​ មុនមានក្រុមចោរប្រដាប់អាវុធប្លន់ យកម៉ូតូរបស់គាត់ គឺគាត់បានត្រលប់មកពីធ្វើការ ដោ​យ​ជិះ​ម៉ូ​តូ​ដែ​ល​ត្រូ​វ​ចោ​រ​ប្លន់ យកទៅបាត់នោះតែម្នាក់ឯង​ ក្នុងគោលបំណងទៅផ្ទះតែទៅមិនទាន់ដល់ផង​ ទើបតែជិះមកដល់កន្លែងកើតហេតុ ក៏​លេ​ច​មុ​ខ​ជន​ល្មើ​ស មួយក្រុមមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ​MSX នឹងប្រើប្រាស់កាំភ្លើងមួយដើម បានគៀរគាត់ឲ្យឈប់រួច ដក​កាំ​ភ្លើ​ង​ពី​ច​ង្កេះ​គំ​រា​ម​បា​ញ់ សម្លាប់ដោយការភិតភ័យ និងពាក្យគំរាមរបស់ក្រុមចោរ​ បុរសរងគ្រោះក៏បានប្រគល់ម៉ូតូរបស់ខ្លួនឲ្យទៅក្រុមចោរនោះ ជិះ​ចេ​ញ​ទៅ​បា​ត់​ដោ​យ​សុវត្ថ​ភា​ព​​។​ បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះ​ បានត្រឹមឈរអស់សង្ឃឹមតែប៉ុណ្ណោះ​៕ ដោយ៖ ចន្ធី