លើ​លោក​នេះ​ពិត​ជា​មាន​កម្មវិធី​សម្រាប់ Hack គណនី Facebook ដែរ​ឬទេ?

មានសំណួរជាច្រើន បានចោទសួរ មកកាន់ គេហទំព័រ ខេមបូ យើងខ្ញុំថា តើនៅលើលោក យើងនេះ ពិតជាមាន កម្មវិធីសម្រាប់ Hack គណនី Facebook ដែរឬទេ និងតើគេអាច Hack គណនី Facebook របស់យើង បានដែរ រឺក៏យ៉ាងណា។ ដូចនេះ ដើម្បីដោះស្រាយ នូវចម្ងល់ ដ៏ធំមួយនេះ អោយអ្នក ទាំងអស់គ្នា បានយល់ និងអស់ ចម្ងល់នោះ យើងសូម បកស្រាយ នៅក្នុងអត្ថបទ មួយនេះចុះ។

លើ​លោក​នេះ​ពិត​ជា​មាន​កម្មវិធី​សម្រាប់ Hack គណនី Facebook ដែរ​ឬទេ?

បើនិយាយថា តើគេអាច Hack គណនី Facebook របស់យើង បានរឺក៏ អត់នោះ ចម្លើយគឺថាពិត ជាបាន ដោយគេ មានរបៀប រឺវិធីសាស្រ្ត របស់គេក្នុង ការលួច ដូចជា ប្រើប្រាស់ តាមរយៈវិធី មួយចំនួន ដូចជា Phishing បានន័យថា ស្ទូចយកគណនី របស់យើង ដោយបន្លំ ជាទំព័រ ឬកម្មវិធី ក្លែងក្លាយ ណាមួយ ដើម្បីឆ្ពិន ភ្នែកយើង អោយវាយបញ្ចូល នូវអ៊ីម៉ែល និងលេខ សំងាត់ចូល និងមួយ ទៀតនោះ គឺដោយប្រើ តាមការផ្ញើជា តំណរ Link ដើម្បីអោយយើង ចុចចូល នឹងអាល លួចយក ពត៌មាន ពីគណនីរបស់ យើងបាន។ វិធីគឺមិនមែន មានត្រឹម ប៉ុណ្ណេះទេ គឺនៅ មានច្រើន ជាងនេះទៀត ក៏ប៉ុន្តែ យើងសូមលើក យក នូវចំណុច 2 ធំៗ ដែលជនមិនល្អ ភាគច្រើន តែយកមក ប្រើប្រាស់។

លើ​លោក​នេះ​ពិត​ជា​មាន​កម្មវិធី​សម្រាប់ Hack គណនី Facebook ដែរ​ឬទេ?

ងាកមក សំណួរមួយទៀត ដែរបានសួរថា តើនៅលើលោក យើងនេះ ពិតជាមាន កម្មវិធីសម្រាប់ Hack គណនី Facebook ដែរឬក៏ អត់នោះ យើងក៏ សូមឆ្លើយ ដែរថា គឺពិតជា មិនមានទេ ហើយប្រសិន បើមាន គឺជា កម្មវិធីក្លែងក្លាយ ទាំងអស់។ ហើយទាក់ទង ទៅនឹង កម្មវិធីដែល បង្កើតឡើង ក្លែងក្លាយ ទាំងនេះដែរ គឺគ្រាន់តែ បង្កើតឡើង សម្រាប់លួច ឬស្ទូច យកគណនី របស់អ្នក ទាំងអស់គ្នា តែប៉ុណ្ណោះ។ ដូចនេះ សូមកុំ ចាញ់បោក កម្មវិធីក្លែងក្លាយ ទាំងនោះ ទៀតអី ម្យ៉ាងវិញទៀត ក្រុមហ៊ុន Facebook ក៏មិនងាយ អាចអោយគេ Hack ចូលបាន ដោយ ងាយៗដែរ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

លើ​លោក​នេះ​ពិត​ជា​មាន​កម្មវិធី​សម្រាប់ Hack គណនី Facebook ដែរ​ឬទេ?

សរុបមក ការបកស្រាយខាងលើនេះ គឺមិនមែន សំដៅទៅលើតែ គណនី Facebook មួយប៉ុណ្ណោះទេ សូម្បីតែ គណនីរបស់ ហ្គេមអនឡាញ ផ្សេងៗ ដូចជា Clash of Clans, HayDay, VainGlory,… ក៏គួរតែ ការពារផងដែរ ព្រោះថា បើគេចង់បាន គណនី គឺគេមាន តែប្រើវិធី ខាងលើ នឹងលួច បានហើយ។ ដូចនេះ វិធីការពារ ដែលល្អ បំផុតនោះគឺ ជៀសវាង កុំប្រើ រឺវាយបញ្ចូល អ៊ីម៉ែល និងលេខសំងាត់ របស់អ្នក ចូលទៅ ក្នុងកម្មវិធី Hack ទាំងនោះ អោយសោះណា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

លើ​លោក​នេះ​ពិត​ជា​មាន​កម្មវិធី​សម្រាប់ Hack គណនី Facebook ដែរ​ឬទេ?

  • ដោយ: Mai
  • 8:58 AM, 20 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ