របៀប​ដាក់ Widget មក​ប្រើ​លើ​របា​ជូន​ដំណឹង​សម្រាប់​ឧបករណ៍​ដំនើរការ iOS

មុនឈានដល់ការបង្ហាញ យើងចង់ណែនាំ​ដល់មិត្ត​អ្នក​អាន ទាំង​អស់​គ្នា ឲ្យ​បាន​ដឹង​ជាមុន​សិន ថាអ្វី​ដែល​ហៅ​ថា Widget ហើយ​យើងប្រើប្រាស់​វា​យ៉ាង​ដូច​ម្តេច និង​ដើម្បី​អ្វី។ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ឡើង​ទៅ គេប្រើប្រាស់ Widget សំដៅលើ ការយកកម្មវិធីដែលយើងបានដោនឡូដរួច មកប្រើលើ​របា​ជូន​ដំណឹង ក្នុងគោលដៅបើកដំណើរការមុខងាររបស់កម្មវិធីទាំងនោះបានរហ័ស ហើយការដាក់បានបែបនេះ ក៏អាស្រ័យលើកម្មវិធីនោះ បានបង្កើត Widget នេះភ្ជាប់មកជាមួយកម្មវិធីនោះដែរឬអត់ បើមិនបានបង្កើត​ឡើង​ទេ ក៏មិនអាចដាក់ Widget នេះលើរបាជូនដំណឹងបានទេ។ ខុសពីប្រព័ន្ធប្រតិបត្តិការ Android ដោយ​គេ​យក Widget នេះមកដាក់នៅលើ Homescreen វិញ តែការដោនឡូដកម្មវិធីយកមក ដែល​មាន​ភ្ជាប់ជាមួយ Widget ស្រាប់ស្រដៀងគ្នា។

របៀប​ដាក់ Widget មក​ប្រើ​លើ​របា​ជូន​ដំណឹង​សម្រាប់​ឧបករណ៍​ដំនើរការ iOS

បន្ទាប់ពីមិត្តអ្នកអាន បានយល់ និងបានស្គាល់កាន់តែច្បាស់ពីអ្វីដែលហៅថា Widget នេះហើយ យើង​ក៏​ចង់​ណែនាំពីរបៀបដាក់ Widget នេះនៅលើឧបករណ៍ដំនើរការ iOS ។ ដោយយើងលើកយកកម្មវិធីមួយ ដែលមានបង្កើតភ្ជាប់ជាមួយ Widget មកស្រាប់ ដូចនេះយើងងាយស្រួល និងដាក់ Widget នោះទៅលើ​របា​ជូនដំណឹង។

សូមអានការណែនាំខាងក្រោម៖

  • ជាដំបូងអ្នកត្រូវដោនឡូដយកកម្មវិធីមួយដែលមានឈ្មោះ iMonitor

របៀប​ដាក់ Widget មក​ប្រើ​លើ​របា​ជូន​ដំណឹង​សម្រាប់​ឧបករណ៍​ដំនើរការ iOS

  • បន្ទាប់ពីដោនឡូដរួច អ្នកអូសរបាជូនដំណឹងនៅខាងលើនោះចុះក្រោម រួចចុចលើប៊ូតុង Edit នៅ​ផ្នែក​ខាងក្រោម

របៀប​ដាក់ Widget មក​ប្រើ​លើ​របា​ជូន​ដំណឹង​សម្រាប់​ឧបករណ៍​ដំនើរការ iOS

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

  • ពេលនោះអ្នកនឹងឃើញ សញ្ញាបូកនៅក្នុងនោះ ដោយមានឈ្មោះកម្មវិធីដែលអ្នក​ទើបដោន​ឡូដ​ហើយ​នោះ រួចចុចលើសញ្ញាបូកនោះ រួចចុចលើពាក្យ Done

របៀប​ដាក់ Widget មក​ប្រើ​លើ​របា​ជូន​ដំណឹង​សម្រាប់​ឧបករណ៍​ដំនើរការ iOS

  • ពេលនោះអ្នកនឹងឃើញ ផ្ទាំង Widget របស់កម្មវិធីដំនើរការលើរបាជូនដំណឹងនោះភ្លាម

របៀប​ដាក់ Widget មក​ប្រើ​លើ​របា​ជូន​ដំណឹង​សម្រាប់​ឧបករណ៍​ដំនើរការ iOS

  • ប្រសិនបើអ្នកចង់ដោះ Widget នោះចេញវិញ ក៏បានដែរ ដោយចូលទៅដូចតាមការរៀបរាប់​ខាង​លើ រួចចុចលើសញ្ញាដកវិញ​បន្ទាប់ចុច Done ជាការស្រេច។​

គួរបញ្ជាក់ដែលថា សម្រាប់ iPad, iPhone និង​ iPod ដែលដំនើរការប្រព័ន្ធប្រតិបត្តិការ iOS8 ឡើងទៅ ទើប​អាចដាក់ Widget នេះបាន ហើយអ្នកអាចដាក់បន្ថែម Widget ផ្សេងៗបន្ថែមទៀតបាន បើកម្មវិធី​ទាំង​នោះបានបង្កើតឡើងភ្ជាប់មកជាមួយ Widget ដែលមានស្រាប់របស់កម្មវិធីនោះ អ្នកនឹងអាច​ដាក់​លើ​របា​ជូនដំណឹងបានទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ដាក់ Widget មក​ប្រើ​លើ​របា​ជូន​ដំណឹង​សម្រាប់​ឧបករណ៍​ដំនើរការ iOS

  • ដោយ: Hong
  • 3:05 PM, 20 April
  • ប្រភព: Cambo-Report
  • Tag: ចំណេះដឹងទូទៅ