របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង

កាលពីមុនអោយតែនិយាយដល់ការ បង្កើត Facebook យើង​តែង​តែ នឹង​ឃើញ​ដល់​ការ​បង្កើត​តាម​កុំព្យូទ័រ និង ប្រើ​ប្រាស់​អ៊ីម៉ែល។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​​បណ្តាញ​សង្គម​យក្ស​​ Facebook បាន​​ធ្វើកំណែ​អាប់​ដេត​ថ្មី ដោយ​បាន​ផ្លាស់​ប្តូរ ពី​ពាក្យ Sign Up for Facebook មកជា ពាក្យថា Create New Facebook Account លើប្រព័ន្ធប្រតិបត្តការ Android ដែលមើលទៅប្លែកពីមុន ហើយ​អាច​អោយ​យើង បង្កើតគណនី Facebook តាមទូរស័ព្ទ ជាមួយនឹងកម្មវិធី Facebook ផ្ទាល់តែម្តង។

របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង

យើងដឹងហើយថា បើយើងដាក់បញ្ចូលលេខទូរស័ព្ទរបស់យើង ចូលក្នុង Facebook យើងអាច Sign in ចូល Facebook តាមរយៈលេខទូរស័ព្ទក៏បាន។ ឥឡូវនេះ យើងក៏អាចបង្កើត Facebook ដោយ​មិន​ចាំ​បាច់ អ៊ីម៉ែល ហើយ ប្រើតែលេខទូរស័ព្ទក៏បានដែរ ចំណែកឯអ៊ីម៉ែលវិញ យើងអាចដាក់បញ្ចូលតាម​ក្រោយ​ក៏​បាន។ ដើម្បីបង្កើតគណនី Facebook តាមកម្មវិធី Facebook ផ្ទាល់យើងត្រូវអនុវត្តតាមការណែនាំ​ខាង​ក្រោម៖

  1. ចំពោះប្រព័ន្ធប្រតិបត្តការ Android សូមអ្នកចុចលើពាក្យ​ Create New Facebook Account រីឯសម្រាប់ប្រព័ន្ធប្រតិបត្តការ iOS វិញសូមចុចលើពាក្យ Sign Up for Facebook។

របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង

  1. បន្ទាប់មកសូមចុចលើពាក្យ Next និង វាយបញ្ចូលលេខទូរស័ព្ទរបស់អ្នក។ បញ្ជាក់៖ អ្នកក៏អាច​ជ្រើស​រើសការបង្កើត ដោយប្រើអ៊ីម៉ែលក៏បានដែរ ដោយគ្រាន់តែចុចលើពាក្យ Sign up with Email Address ដែលនៅខាងក្រោមបន្តិច។

របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង

  1. សូមវាបញ្ចូលនាមត្រកូល និង នាមឈ្មោះរបស់អ្នក, ថ្ងៃខែឆ្នាំកំណើត, ភេទ, លេខកូដសំងាត់ រួច​ចុច​ពាក្យ Next

របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង

  1. ក្រោយពេលវាយបញ្ចូលនូវពត៌មានមួយចំនួនរួចរាល់ហើយ Facebook នឹងទាមទារ​អោយយើង​បញ្ចាក់ គណនីថ្មីរបស់យើង​ ដោយផ្ញើ​សារលេខកូដបញ្ជាក់គណនី (Confirmation code) ទៅ​កាន់​លេខទូរស័ព្ទដែលយើងបានវាបញ្ចូល ហើយយើងគ្រាន់តែវាយបញ្ចូលនូវ លេខកូដ​បញ្ជាក់​ដែល Facebook បានផ្ញើ​សារមកយើងនោះ ចូលប្រអប់ Confirmation Code ជាការស្រេច។

របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង

  1.  បន្ទាប់ពីបញ្ជាក់គណនីរបស់យើងរួចរាល់ហើយ យើងអាចបង្ហោះរូបភាព Profile ឬ រូបភាព Cover របស់យើងបានហើយ។

របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ប្រសិនបើអ្នក ចង់អោយគណនីរបស់អ្នកទាំងអស់គ្នា រឹតតែមានសុវត្ថិភាពអ្នកអាចធ្វើការបន្ថែម អ៊ីម៉ែល ដើម្បីចៀសវាងពេលដែល គណនីរបស់អ្នកត្រូវគេ Hack ឬ ពេលអ្នកភ្លេចលេខកូដសំងាត់ជាដើម។ អញ្ចឹង​ប្រសិនបើអ្នកចង់បង្កើត Facebook ផ្លូវកាត់ ហើយងាយស្រួល អ្នកអាចបង្កើតតាមទូរស័ព្ទក៏បាន។ គិតៗទៅ Facebook តែងតែអាប់ដេតខ្លួនអោយ ងាយស្រួលដូចបណ្តាញសង្គមផ្សេងៗ ដូចជា LINE, WhatsApp ដែលបង្កើតគណនីដោយមិនចាំបាច់ត្រូវការអ៊ីម៉ែលបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​បង្កើត​គណនី Facebook តាម​ទូរស័ព្ទ ជាមួយ​នឹង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង

  • ដោយ: Samphas
  • 1:57 PM, 22 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ