ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Samsung !

Samsung ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែល​មាន​ទ្រង់​ទ្រាយ​ធំ អាច​បង្កើត​ផលិត​ផល​អេឡិចត្រូនិច​ជា​ច្រើន ដូច​ជា​ស្មាត​ហ្វូន, ថេប្លេត, ផាប្លេត, កុំព្យូទ័រ, ទូរទស្សន៍, ម៉ាស៊ីន​បោក​ខោ​អាវ, ទូរទឹកកក, ម៉ាស៊ីន​បូមធូលី, ម៉ាស៊ីនដុតនំ និងផលិតផលជាច្រើន ដោយមានទីតាំងធំ និងដើមកំណើតនៅប្រទេសកូរ៉េ​ខាង​ត្បូង។

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Samsung !

សម្រាប់អត្ថបទនេះ​ ខេមបូ សូមរៀបរាប់ពីការកកើតដំបូងរបស់ក្រុមហ៊ុន Samsung ក្នុងគោលបំណង ផ្តល់​ជាការយល់ដឹង ដល់មហាជន ពីក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ នៅលើពិភពលោកនេះ ដែលធ្លាប់​បាន​ឆ្លង​កាត់ និង​មានអាយុកាលជិត 100 ឆ្នាំ។

អំឡុងឆ្នាំ 1938 ដល់ 1970

 ក្រុមហ៊ុននេះ ត្រូវបានរកឃើញ និងផ្តើមកំណើតបង្កើតឡើងដោយលោក Lee Byung Chull តាំងពីឆ្នាំ 1938 ដែលគាត់ជាកូនអ្នកមានម្នាក់ ក្នុងក្រុមគ្រួសារដែលមានដីច្រើនហិចតា ហើយគាត់ក៏បានចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន Samsung នេះឡើង ជាទ្រង់ទ្រាយទូចមួយ ក្រោមការផលិតមី និងគ្រឿងទេស្តផ្សេងៗ មាន​បុគ្គលិកធ្វើការប្រមាណ 40 នាក់ ដែលមានទីតាំងនៅតំបន់ Su-Dong នៅពេលនេះហៅថា Lngyo-dong ។ ដោយសារតែការរីកលូតលាស់ និងការទទួលបានភាពជោគជ័យ ទើបធ្វើឲ្យលោក Lee មានគំនិតប្តូរទីតាំងទៅ Seoul វិញ​ ក្នុងឆ្នាំ 1947 ។ ពេលសង្គ្រាមកូរ៉េ ត្រូវបានផ្ទុះឡើង, គាត់ត្រូវបាន​គេបង្ខំឲ្យ​ចាកចេញពី Seoul ។ គាត់ក៏ចាប់ផ្តើមផលិតស្ករ នៅតំបន់​ Busan ហៅថា Cheil Jedang ក្នុងឆ្នាំ 1954, បន្ទាប់លោក ក៏បានបង្កើតរោងចក្រមួយ ដែលមានម៉ាស៊ីនកិនរោមចៀមធំជាងគេបង្អស់ នៅក្នុងតំបន់នេះ។

បន្ទាប់ពីទទួលបានជោគជ័យទៀត គាត់ក៏បានបែងចែក Samsung ជាច្រើនសាខា នៅតំបន់ខុសៗគ្នា ហើយ​គាត់ជាអ្នកគ្រប់គ្រងដដែល ដោយបង្កើតជំនួញថ្មី ជាការធានារ៉ាប់រង និងប្រព័ន្ធសុវត្ថិភាព។ ក្នុងឆ្នាំ 1947 លោក Cho Hong-Jai ដែលជាអ្នកបង្កើត Hyosung Group បានបោះទុនលើ Samsung ថ្មី​មួយ​ទៀតដោយហៅ Samsung Mulsan Gongsa ឬក្រុមហ៊ុន សាំមសុងសាជីវកម្មពាណិជ្ជកម្ម ជាមួយ​លោក Lee ។ ហើយក្រុមហ៊ុននេះមានដំនើរការល្អ រហូតមកដល់សព្វថ្ងៃនេះ ហៅថា Samsung C&T Corporation ។ បន្ទាប់ប៉ុន្មានឆ្នាំក្រោយមក លោក Cho និង Lee បានប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងថ្មី ដោយគ្រប់គ្រងផ្សេងគ្នាវិញ ស្របពេលដែល លោក Cho មានភាពហ៊ុន 30 ភាគរយ, ដូចនេះ Samsung Group ត្រូវចែកជា 2 គឺ Samsung Group និង Hyosung Group ដោយធ្វើជំនួយជាច្រើនផ្សេងទៀត។

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Samsung !

ចុងឆ្នាំ 1960 ក្រុមហ៊ុន Samsung Group ចាប់ផ្តើមប្រលោកចូលវិស័យអេឡិចត្រូនិច ដោយមានជា Samsung Electronics Devices, Samsung Electro-Mechanics, Samsung Corning និង Samsung Semiconductor & Telecommunications ដែលទីតាំងនៅ Suwon ។ ផលិតផល​ដំបូង​គឺ​ទូរទស្សន៍ដែលមានអេក្រង់សខ្មៅ។

អំឡុងឆ្នាំ 1970 ដល់ 1990

ឆ្នាំ 1980 ក្រុមហ៊ុន Samsung បានទិញយក Gumi ដែលឈានដល់ផលិត Hardware ទូរគមនាគមន៍ ដោយផលិតផលដំបូងជា ឧបករណ៍សម្រាប់ទាក់ទង។ បន្ទាប់ឈានដល់ការផលិតទូរស័ព្ទ និងម៉ាស៊ីន Fax រហូតដល់ការផលិតទូរស័ព្ទចល័ត និងផលិតបានរហូតដល់ 800 លានទូរស័ព្ទចល័ត រួចក៏ចាប់ផ្តើម​ប្រើ​ឈ្មោះក្រុមហ៊ុនជា Samsung Electronics ក្នុងឆ្នាំ 1980 ។

បន្ទាប់ពីលោក Lee ទទួលមរណៈភាព ក្នុងឆ្នាំ 1987, Samsung Group ត្រូវបាន ចែកជា 4 ក្រុមហ៊ុន ដូចជា Samsung Group, Shinsegae Group, CJ Group និង Hansol Group ។ Shinsegae ជា​ហាង​លក់ទំនិញ ដែលបែងចែកចេញពី Samsung Group, ចំនែកឯ Samsun Group នៅតែ​សហការ​និងដំនើរការជាមួយ​ CJ Group ផ្នែកអាហារ, ផ្នែកដឹកជញ្ជូន, ផ្នែកកំសាន្ត និង Hansol Group ផ្នែក​ផលិត​ក្រដាស និងទូរគមនាគមន៍។ រហូតមកដល់សព្វថ្ងៃនេះ​ ក្រុមហ៊ុនដែលបានបែងចែកនេះ គ្មាន​ទំនាក់​ទំនង​អ្វីជាមួយ Samsung Group ទៀតទេ។

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Samsung !

ដល់ឆ្នាំ​1980 ក្រុមហ៊ុន Samsung Electronics ចាប់ផ្តើមវិនិយោគយ៉ាងខ្លាំងក្លា លើវិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ រហូតធ្វើឲ្យក្រុមហ៊ុននេះឈានដល់ពិភពលោក។ ឆ្នាំ 1982, ក្រុមហ៊ុននេះបាន​ផលិត​ទូរទស្សន៍ ដល់ប្រទេសប៉ទុយហ្គាល់, ឆ្នាំ 1985  បានផលិតទូរទស្សន៍ ដល់ទីក្រុងញ៉ូវយក, ឆ្នាំ 1987  បាន​ផលិតទូរទស្សន៍ ដល់ទីក្រុងតូក្យូ, ប្រទេសអង់គ្លេស និងអូស្រ្ទីន, តិចសាស់ ឆ្នាំ 1996 ។ រួចក៏​បាន​វិនិយោគបន្ថែមនៅ អូស្រ្ទីន ក្រោមឈ្មោះ Samsung Austin Semiconductor ។ 

អំឡុងឆ្នាំ 1990 ដល់ 2000

Samsung បានចាប់ផ្តើមពង្រីក​ជាក្រុមហ៊ុនអន្តរជាតិ ក្នុងឆ្នាំ 1990។ Samsung’s Construction branch ក៏ទទួលបានពានរង្វាន់ ក្នុងការសហការសាងសង់អាគារ Petronas Towers នៅម៉ាឡេស៊ី, អាគារតៃប៉ិ 101 នៅតៃវ៉ាន់, និងអាគារ Burj Khalifa នៅអារ៉ាប់រួម។ ក្នុងឆ្នាំ 1993 លោក Lee Kun-hee បានលក់ Samsung Group ប្រមាណ 10 កន្លែង រួចបញ្ចូលក្រុមហ៊ុនដែលនៅសេសសល់ ចូលក្នុង​វិស័យផលិត អេឡិចត្រូនិច, វិស្វកម្ម និងវិជ្ជសាស្រ្ត។ Samsung Group ក៏បានទិញយក សកលវិទ្យា Sungkyunkwan ។

Samsung បានក្លាយជាក្រុមហ៊ុនផលិតមេម៉ូរីឈីបធំបំផុតលើលោក ក្នុងឆ្នាំ 1992 និងក្រុមហ៊ុន​ផលិត​បន្ទះ​ឈីបធំទី 2 គឺ Intel ។ ក្នុងឆ្នាំ 1995, ក្រុមហ៊ុននេះបានបង្កើតកញ្ចក់អេក្រង់ Liquid-crystal ។ 10 ឆ្នាំ​ក្រោយមក, Samsung ក៏បានក្លាយជាក្រុមហ៊ុនផលិតកញ្ចក់អេក្រង់ប្រភេទ Liquid-crystal ធំ​បំផុត​លើ​លោក សូម្បីតែ Sony បានព្យាយាមសហការជាមួយ Samsung ក្នុងគំរោងផលិតកញ្ចក់នេះដែរ។ រួចក៏បានសំរេច Sony និង Samsung បានផលិតកញ្ចក់ LCD ជាមួយគ្នា ដោយមានការគ្រប់ដោយ Samsung ចំនួន 50 ភាគរយ និង Sony ចំនួន 50 ភាគរយ ដោយការផលិតមានដំនើរការយ៉ាងល្អ រហូត​ដល់​ឆ្នាំ 2011 ខែធ្នូ ថ្ងៃទី 26, Samsung បានប្រកាសទិញភាគហ៊ុនផលិតកញ្ចក់នេះពី Sony ។

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Samsung !

បើប្រៀបធៀបជាមួយក្រុមហ៊ុនកូរ៉េផ្សេងៗ Samsung បានគេចផុតពីគ្រោះសេដ្ឋកិច្ចធ្លាក់ចុះកាលពីឆ្នាំ 1997 រីឯក្រុមហ៊ុនផ្សេងៗទទួលរងផលប៉ះពាល់ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ Samsung Motor នៅ​តែ​លក់ឲ្យ Renault ក្នុងឆ្នាំ 2010 ដោយ Renault Samsung មានហ៊ុន 80.1 ភាគរយ ដែលគ្រប់​គ្រង​ដោយ Renault និង 19.9 ភាគរយ គ្រប់គ្រងដោយ Samsung ។ Samsung ក៏ធ្លាប់បានផលិត​យន្ត​ហោះ​ចំបាំង នៅអំឡុងឆ្នាំ 1980 ដល់ឆ្នាំ 1990 ។ រហូតបានបង្កើត Korea Aerospace Industries (KAI) ក្នុងឆ្នាំ 1999 ។

អំឡុងឆ្នាំ 2000 ដល់ 2015

ឆ្នាំ 2000, Samsung បានបើកកន្លែងធ្វើតេស្តកម្មវិធីកុំព្យូទ័រ ក្នុងតំបន់ Warsaw ប្រទេសប៉ូឡូញ។ រួច​បាន​​ឈានដល់ការផលិតទូរទស្សន៍ឌីជីថល និងស្មាតហ្វូន ថែមទាំងបានជ្រើសរើសបុគ្គលិកចំនួន 400 នាក់ បន្ថែមកាលពីឆ្នាំ 2013 ។

ឈានដល់ឆ្នាំ 2012 ត្រីមាសទី 1, Samsung Electronics បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទ​ចល័ត​ធំ​ជាងគេលើពិភពលោក ដោយការលក់ទូរស័ព្ទបានចំនួនច្រើនជាងគេ លើសចំនួនលក់ទូរស័ព្ទរបស់ Nokia ដែលធ្លាប់តែក្តោបក្តាប់ទីផ្សារទូរស័ព្ទចល័តបានច្រើនជាងគេកាលពីឆ្នាំ 1998 ។ Samsung បានបញ្ជាក់​ថា​ចំណាយប្រាក់ 3 ទៅ 4 ពាន់លានដុល្លារ លើក្រុមហ៊ុនផលិតបន្ទះឈីប​ Austin ក្នុងគំរោងអភិវឌ្ឍន៍​បន្ទះឈីប​នេះកាន់តែមានតម្រូវការខ្ពស់ ហើយក៏ចាប់ផ្តើមផលិតជារបស់ខ្លួន នៅដើមឆ្នាំ 2013 ស្រប​ពេល​ដាក់បង្ហាញ Galaxy S4 ។

ឆ្នាំ 2012 ខែសីហា ថ្ងៃទី 24, Samsung បានបង់ប្រាក់ដល់ Apple ប្រមាណ 1.05 ពាន់លាន ដោយ​សារ​ការល្មើសប៉ាតង់ទាក់ទងនឹង​ការផលិតស្មាតហ្វូន តែតាមការប្តឹងរបស់ Apple នោះ ដល់ទៅ 2.5 ពាន់​លាន​ដុល្លារឯនោះ។ លើសពីនេះទៅទៀត Apple ក៏ហាមឃាត់មិនឲ្យ Samsung លក់ស្មាតហ្វូនចំនួន 8 ម៉ូឌែលបន្តទៀត ដែលមានដូចជា Galaxy S 4G, Galaxy S2 AT&T, Galaxy S2 Skyrocket, Galaxy S2 T-Mobile, Galaxy S2 Epic 4G, Galaxy S Showcase, Droid Charge និង Galaxy Prevail នៅលើទឹកដីសហរដ្ឋអាមេរិច។

ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2014, Samsung បានប្រកាសបង្ហាញ Gear VR ដែលអាចប្រើប្រាស់បានតែជា​មួយ Galaxy Note 4 និងមានការចូលរួមសហការផលិតជាមួយក្រុមហ៊ុន Oculus ។

ខែតុលា ឆ្នាំ 2014, Samsung បានបន្ថែមប្រាក់ 14.7 ពាន់លានដុល្លារទៅលើការសាងសង់​អាគារផលិត​បន្ទះឈីប នៅកូរ៉េខាងត្បូង ដោយមិនទាន់បញ្ជាក់ថាផលិតបន្ទះឈីបសម្រាប់ឧបករណ៍អ្វីនៅឡើយ និង​បាន​បន្ថែមប្រាក់ 560 លានដុល្លារ លើការសាងសង់កន្លែងដំឡើងម៉ាស៊ីនស្មាតហ្វូននៅប្រទេសវៀតណាម ដែលមានសណ្ឋានដី 700,000 ម៉ែត្រការេ។

ដល់ឆ្នាំ 2015, Samsung បានបង្កើតប៉ាតង់ថ្មីៗជាច្រើនលើសពីក្រុមហ៊ុនផ្សេងៗ រួមមាន IBM, Google, Sony, Microsoft និង Apple ។ ដោយក្រុមហ៊ុននេះ មានប៉ាតង់សរុប 7,679 ដែលសរុបតាំងពីខែធ្នូ ឆ្នាំ 2011 រហូតមកដល់ពេលនេះ។

ខែមករា ឆ្នាំ 2016, Samsung ក៏បានប្រកាស ធ្វើការជាមួយ និងក្រុមអ្នកអភិវឌ្ឍន៍ Microsoft លើ​ឧបករណ៍ IoT ដែលដំនើរការ Windows 10 ។

បើនិយាយពីស្មាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុននេះវិញ មានច្រើនត្រកូល ដូចជាត្រកូល Galaxy J, A, S, Tab, Note, Grand និងច្រើនទៀត។

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Samsung !

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

សរុបសេចក្តីមក ក្រុមហ៊ុន Samsung Group មានអាយុកាលមកដល់ពេលនេះ 78 ឆ្នាំហើយ ថែមទាំង​មិន​មែនមានតែមួយក្រុមហ៊ុននោះទេ ក្នុងនោះចែកជាក្រុមហ៊ុនផ្សេងៗទៀត ដូចជា Samsung Electronics, Samsung C&T Corporation, Samsung Heavy Industries, Samsung SDS, Samsung Life Insurance, Samsung Fire & Marine Insurance និង Cheil Worldwide ដែល​ផលិត​វត្ថុប្រើប្រាស់ជាច្រើនទៀត ហើយចំនែកភាគហ៊ុនក៏មានអ្នកកាន់តែកាប់ច្រើនដែរ និងចំនួន​បុគ្គលិក​ទាំង​អស់ដែលកំពុងបំពេញការងារនាពេលសព្វថ្ងៃនេះមានចំនួន 489,000 នាក់ ដូចនេះទើបបានធ្វើ​ឲ្យ​ក្រុមហ៊ុន​​នេះរីកចម្រើនសឹងតែគ្រប់វិស័យ មិនថាតែស្មាតហ្វូន, ផលិតអេឡិចត្រូវនិច ដែលជីវភាព​ប្រចាំថ្ងៃ​ត្រូវការ​ក៏មានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Samsung !

  • ដោយ: Hong
  • 3:09 PM, 22 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ