អត្ថប្រយោជន៍​ដែល​កុមារ​គួ​រ​ប្រើ​ប្រាស់​ទូរស័ព្ទ

អត្ថប្រយោជន៍​ដែល​កុមារ​គួ​រ​ប្រើ​ប្រាស់​ទូរស័ព្ទ

បច្ចុប្បន្ននេះមនុស្សជាតិសឺងគ្រប់ទីកន្លែង គ្រប់គ្នា គឺ​មាន​ការ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ដៃ​ម្នាក់​មួយ​រឺពីរ សូម្បី​តែ​កុមារ មនុស្ស​ពេញ​វ័យ​និង​ម​នុស្ស​វ័យ​ចំណាស់ ក៏​មាន​ទូរស័ព្ទប្រើប្រាស់ដែរ។ អត្ថបទនេះដែរ យើង​និយាយ​ពី​កុមារអាយុចាប់ពី 6 ឆ្នាំដល់ 13 ឆ្នាំ។ សំរាប់អ្នកវិញ តើកុមារគួរប្រើប្រាស់ទូរស័ព្ទដែរ ឬទេ? អត្ថប្រយោជន៏ទាំងនោះមានដូចជា៖ 

  • ការទំនាក់ទំនងរបស់ឪពុក ម្តាយ គឺពិតជាសំខាន់ណាស់ដែលក្នុងករណីណាមួយដែលកុមារវង្វេងផ្លូវ រឺនៅពេលចេញពីសាលា​មុន​ម៉ោង ដូចនេះមានលេខឪពុកម្តាយស្រាប់ដែលបានកត់ទុកក្នុងនោះ ងាយស្រួលក្នុងការ Call។
  • កាលវិភាគ ពួកគេអាចប្រើប្រាស់បានយ៉ាងងាយស្រួលនៅពេលដែលពួកគេមានប្រតិទិនស្រាប់នៅលើទូរស័ព្ធរបស់ពួក ដែលអាចកំណត់ពេលវេលា ពេលយកកិច្ចការសាលា ពេលចូលរៀន និងគ្រប់គ្រង​ម៉ោង​សិក្សា​បានកាន់តែល្អ។
  • ស្រាវជ្រាវ​ ពួកគេអាចធ្វើការស្វែងរកពត៌មាន​នៅលើបណ្តាញអ៊ីនធើណេត​បាននៅសាលា​ប៉ុន្តែ​ពេល​ចូល​រៀនពួកគេត្រូវតែបិទទូរស័ព្ទ វាក៏ជាឧបករណ៍​មួយដែលមានអត្ថប្រយោជន៍​ដែរក្នុង​ការ​សិក្សា។
  • កាត់បន្ថយការចំណាយ ការផ្ញើ​សារទៅពួកគេ ធ្វើដូចនេះគឺពិតជាសន្សំសំចៃណាស់ កាត់​បន្ថយ​ការ Call ចំនុចនេះអាស្រ័យលើកុមារមួយចំនួនដែលអាចអានអក្សរជាភាសាអង់គ្គេសបាន ព្រោះ​ទូរស័ព្ទភាគច្រើនគឺផ្ញើសារជាអក្សរខ្មែរមិនបានទេ
  • ហានិភ័យ ការជួបគ្រោះថ្នាក់ដោយអចេតនា ចំនុចនេះទូរស័ព្ទពិតជាសំខាន់​ណាស់នៅ​ពេលដែល​មាន​រឿងអ្វីកើតឡើងដោយពុំដឹងមុន ឧទាហរណ៍៖ ភ្លើងឆេះសាលា គ្រោះថ្នាក់ចរាចរ។ ពួកគេ​អាច​ធ្វើការ Call រកជំនួយបាន
  • ការកត់ត្រា បើពួកគេមានការយឺតយ៉ាវក្នុងការសរសេរ កុំបារម្មណ៍​ពួកគេអាចធ្វើការ​ថតរូប​យក​តែ​ម្តង (លក្ខណ្ឌបើមាន) រីឯទូរស័ព្ទដែលឥតកាម៉េរាវិញ ពួកគេប្រើប្រាស់កម្មវិធី Note ដែល​មាន​នៅ​ក្នុងទូរស័ព្ទបាន
  • ដាស់ទឿន នៅពេលពួកគេធ្វើអ្វី ឬនៅពេលពួកគេទៅគេងនៅផ្ទះលោកតា លោកយាយ ឬលេងអ្វី​មួយ​ទាល់តែភ្លេចនឹកឃើញដល់ម៉ោងញាំបាយ ឪពុកម្តាយអាច Call ទៅដាស់ទឿនពួកគេបាន។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

កុមារសព្វថ្ងៃពិតជាមានភាពវ័យឆ្លាតច្រើនណាស់គួរឲ្យកត់សំគាល់ កុមារខ្លះចេះប្រើប្រាស់ទូរស័ព្ទ​យ៉ាង​ស្ទាត់​ជំនាញ​ជាងមនុស្សពេញវ័យទៅទៀត។ តើអ្នកយល់យ៉ាងណាដែរចំពោះគំនិតនេះ?  តើអ្នកយល់ ស្រប​ឲ្យកុមារប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួនដែរឬទេ? អត្ថបទបន្ទាប់និយាយពីគុណវិបត្តិដែល​កុមារមិន​គួរ​ប្រើ​ប្រាស់​ទូរស័ព្ទ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
អត្ថប្រយោជន៍​ដែល​កុមារ​គួ​រ​ប្រើ​ប្រាស់​ទូរស័ព្ទ

  • ដោយ: Hong
  • 10:50 AM, 23 April
  • ប្រភព: Parenting Skills Blog
  • Tag: ចំណេះដឹងទូទៅ