គុណ​វិបត្តិ​ដែល​កុមារ​មិន​គួរ​ប្រើ​ប្រាស់​ទូរស័ព្ទ

គុណ​វិបត្តិ​ដែល​កុមារ​មិន​គួរ​ប្រើ​ប្រាស់​ទូរស័ព្ទ

នេះជាអត្ថបទបន្តភាគ​ពីអត្ថបទ (អត្ថប្រយោជន៏ដែលកុមារគួរប្រើប្រាស់ទូរស័ព្ទ)  រាល់​របស់​ទាំង​អស់​អ្វីក៏​ដោយ​តែង​តែ​មាន​អត្ថប្រយោជន៏ និង​គុណ​វិបត្តិរបស់​វា ដូចនេះ​យើង​ក៏បាន​នាំ​មកនូវ​គុណ​វិបត្តិដែល​កុមារ​មិន​គួរប្រើប្រាស់ទូរស័ព្ទ មានដូចខាងក្រោម៖

  • ការរំខានជាសាធារណៈ នៅពេលដែលទូរស័ព្ទរោទិ៍លាន់លឺសំលេងនៅក្នុងថ្នាក់​ពេលម៉ោង​រៀន​ប៉ះ​ពាល់ដល់មិត្តភាពដទៃដែល​កំពុងរៀន ដោយភ្លេចបិតសំលេងរោទិ៍
  • ការរំខានជាលក្ខណះឯកជន ទោះបីជាពួកគេដាក់ញ័រក៏ដោយ នៅពេលមានអ្នកណា Call ឬសារ​ផ្សព្ធផ្សាយ​ពាណិជ្ជកម្ម ឬសេវាកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ ផ្ញើ​ទៅកាន់ពួកគេពេលកំពុងរៀន ក៏ជាការរំខានដល់ការសិក្សារបស់ពួកគេដែរ
  • ការសិក្សាមានភាពថយចុះ ទោះពួកគេមិនបានប្រើប្រាស់នៅក្នុងពេលរៀនក៏ដោយ ប៉ុន្តែនៅពេល​ដែល​ចេញលេងប៉ុន្មាននាទី ពួកគេជក់នឹងការប្រើប្រាស់ទាល់តែភ្លេចចូលរៀន ភ្លេចញាំអី ឬភ្លេច​បន្ទោរបង់ ទាល់តែពេលចូលរៀនទើបបានសុំគ្រូចេញបន្ទោរបង់ ដូចនេះរឹតតែប៉ះ​ពាល់ដល់ការ​សិក្សា​របស់ពួកគេ
  • គ្មានការគោរព នៅពេលដែលពួកគេប្រើប្រាស់ជ្រុល មិនគិតមើលផ្លូវដើរ គិតតែចុច ដោយមិន​ខ្វល់​ពី​មនុស្សជុំវិញខ្លួន
  • ការបន្លំ ពួកគេអាចប្រើប្រាស់ទូរស័ព្ទបើកមើលឯកសារ​នៅពេលប្រលង
  • បាត់ កុមារមួយចំនួនគឺខ្ជះខ្ជាយណាស់ មិនម៉ត់ចត់ ពួកគេមិនថែរក្សាឲ្យបានល្អ និងអាចធ្វើឲ្យបាត់
  • គ្មានសុវត្ថិភាព នៅពេលដែលពួកគេនៅក្មេង ហើយមានទូរស័ព្ទតំលៃថ្លៃប្រើ ដូចនេះមានការ​សំលឹង​ឃើញពីសំណាក់ពួកចោរ សូមប្រយ័ត្ន
  • ការប្រើប្រាស់ខុស ពួកគេអាចប្រើប្រាស់ក្នុងន័យអាក្រក់ដែល ឪពុកម្តាយមិនបាន​ចាប់​អារម្មណ៍​ដោយ​ដោនឡូត រូបភាពមិនល្អ ឬមើលវីដេអូអ្វីមិនល្អសំរាប់កុមារ
  • សុខភាព កុមារមួយចំនួនមិនសូវខ្វាយខ្វល់និងបញ្ហាអ្វីច្រើនទេឲ្យតែបានប្រើប្រាស់ ប៉ុន្តែ​អាណាព្យា​បាលត្រូវ ប្រាប់ដាស់ទឿនពួកគេលើបញ្ហាភ្នែក ជាពិសេស។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

គុណ​វិបត្តិ​ដែល​កុមារ​មិន​គួរ​ប្រើ​ប្រាស់​ទូរស័ព្ទ

ជាមួយនិងចំនុចខាងលើដែលអាណាព្យាបាលមួយចំនួនគួរចាប់អារម្មណ៏រាល់សកម្មភាពពួកគេនៅពេលដែល​ប្រើប្រាស់ ឬបញ្ឈប់ការប្រើប្រាស់របស់ពួកគេបើមានករណីណាមួយមិនសមរម្យ បើពួកគេប្រើប្រាស់​ជាប់​ជានិច្ចដោយភ្លេចការរៀនសូត្រ សូមតាមដានពីព្រោះវ័យនេះ​គឺជាវ័យ​ដែល​គ្រប់គ្រង​ដោយ​អាណាព្យាបាល។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គុណ​វិបត្តិ​ដែល​កុមារ​មិន​គួរ​ប្រើ​ប្រាស់​ទូរស័ព្ទ

  • ដោយ: Hong
  • 11:39 AM, 23 April
  • ប្រភព: dmohankumar
  • Tag: ចំណេះដឹងទូទៅ