របៀបងាយៗក្នុងការ ផ្លាស់ប្តូរ Icon របស់​កម្មវិធី​លើ​ទូរស័ព្ទ Android ជា​រូប​របស់​អ្នក ឬ រូប​ភាព​ផ្សេងៗ​វិញ

ចំពោះស្មាតហ្វូន Android យើងអាចធ្វើការលេង​ស្ទាយ អ៊ីធើហ្វេស​បាន​ច្រើន​បែប ច្រើន​របៀប ជាមួយ Launcher ឬ Icon Pack ផ្សេងៗ ហើយ​ខេមបូរីផត ក៏​បាន​ចែក​រំលែក​នូវ Theme ស្អាតៗ​របស់ Android ដល់​ប្រិយមិត្តច្រើនដែរ តែថ្ងៃនេះ ខេមបូរីផត នឹង​បង្ហាញ​អំពី របៀប​ងាយៗ ក្នុង​ការ​ផ្លាស់​ប្តូរ Icon នៃ​ស្មាត​ហ្វូន Android ជារូប​របស់​អ្នក ឬ រូប​ភាព​ផ្សេងៗ​ដែល​អ្នក​ពេញ​ចិត្ត។

របៀបងាយៗក្នុងការ ផ្លាស់ប្តូរ Icon របស់​កម្មវិធី​លើ​ទូរស័ព្ទ Android ជា​រូប​របស់​អ្នក ឬ រូប​ភាព​ផ្សេងៗ​វិញ

ដើម្បីផ្លាស់​ប្តូរ Icon របស់កម្មវិធី ជារូបផ្សេងៗ អ្នកត្រូវប្រើប្រាស់ Launcher ដើម្បីជំនួយ ហើយអ្នកអាច​ប្រើ​ប្រាស់ Launcher ណា​ក៏​បានដែរ។ តែថ្ងៃនេះ ខេមបូរីផត នឹងបង្ហាញការផ្លាស់ប្តូរតាមរយៈ Action Launcher 3។ សូមចុចត្រង់ តំណរនេះ ដើម្បីទាញយក Action Launcher 3 Plus ដោយឥតគិតថ្លៃ។ ព្រោះ​ប្រសិនបើយើងប្រើ Action Launcher ដែល ដោនឡូតចេញពី Google Play Store ដោយ​ឥត​គិត​ថ្លៃ នោះយើងមិនអាច ផ្លាស់ប្តូរ Icon នៃកម្មវិធី​ នីមួយៗបានទេ។

បន្ទាប់ពី ដោនឡូត និង តម្លើង Action Launcher 3 plus រួចមកសូមអនុវត្តតាមការណែនាំ​ខាង​ក្រោម៖

  • សូមធ្វើការចុចលើ Icon ណាមួយដែលអ្នកចង់ប្តូររូបភាព នោះអ្នកនឹងឃើញ ផ្ទាំងមួយផុសឡើង ដូច​រូបភាពខាងក្រោម។

របៀបងាយៗក្នុងការ ផ្លាស់ប្តូរ Icon របស់​កម្មវិធី​លើ​ទូរស័ព្ទ Android ជា​រូប​របស់​អ្នក ឬ រូប​ភាព​ផ្សេងៗ​វិញ

  • បន្ទាប់មកសូមធ្វើការអូសឡើងលើបន្តិច នោះផ្ទាំងនោះនឹងបង្ហាញរាងធំជាងមុនបន្តិច បន្ទាប់​មក​សូម​ធ្វើការជ្រើសរើសយក Gallery ដើម្បីជ្រើសរើសរូបភាពរបស់អ្នក ជាការស្រេច។

របៀបងាយៗក្នុងការ ផ្លាស់ប្តូរ Icon របស់​កម្មវិធី​លើ​ទូរស័ព្ទ Android ជា​រូប​របស់​អ្នក ឬ រូប​ភាព​ផ្សេងៗ​វិញ

បញ្ជាក់៖ បើអ្នកចង់ប្រើប្រាស់ Icon ឬ Logo ផ្ទាល់ខ្លួន អ្នកគួរតែប្រើប្រាស់ រូបភាព ប្រភេទ PNG ដែល​មិន​មាន​ផ្ទាំង Background នៅពីក្រោយ ដើម្បី​អោយវាមើលទៅស្រស់ស្អាត។

របៀបងាយៗក្នុងការ ផ្លាស់ប្តូរ Icon របស់​កម្មវិធី​លើ​ទូរស័ព្ទ Android ជា​រូប​របស់​អ្នក ឬ រូប​ភាព​ផ្សេងៗ​វិញ របៀបងាយៗក្នុងការ ផ្លាស់ប្តូរ Icon របស់​កម្មវិធី​លើ​ទូរស័ព្ទ Android ជា​រូប​របស់​អ្នក ឬ រូប​ភាព​ផ្សេងៗ​វិញ

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ដូច្នេះ តាមរយៈវិធីសាស្រ្តដែលយើងបាន បង្ហាញខាងលើ សង្ឃឹមថា អ្នកទាំងអស់គ្នា​ នឹងអាចរចនា Icon  ជារូបភាពដែលអ្នកស្រលាញ់ចូលចិត្ត។​ ម្យ៉ាងទៀត សូម្បីតែ Icon សម្រាប់ចូលទៅកាន់កម្មវិធីទាំងអស់ ក៏យើងអាចផ្លាស់ប្តូរបានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀបងាយៗក្នុងការ ផ្លាស់ប្តូរ Icon របស់​កម្មវិធី​លើ​ទូរស័ព្ទ Android ជា​រូប​របស់​អ្នក ឬ រូប​ភាព​ផ្សេងៗ​វិញ

  • ដោយ: Samphas
  • 11:49 AM, 24 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ