ប្តូរ​ឈ្មោះ Facebook របស់​អ្នក ត្រឹម​តែ​មួយ​ម៉ាត់ តាម​របៀប​ថ្មី​នេះ! (មានវីដេអូ)

ជាការពិតណាស់ គោលការណ៍ ក្នុងការ​ប្តូរ​ឈ្មោះ នៅ​ក្នុង Facebook ទៅ​ត្រឹម​តែ មួយ​ម៉ាត់​វិញ​នោះ គឺ​មាន​សម្រាប់​តែ ប្រទេស​ឥណ្ឌូណេស៊ី តែ​ប៉ុណ្ណោះ ហើយ​នេះ​ក៏​ដោយ​សារ​តែ ប្រជាជន នៅ​ក្នុង​ប្រទេស​មួយ​នេះ មាន​ឈ្មោះ ត្រឹម​តែ​មួយ​ម៉ាត់​ទេ មិន​មាន​នាម​ត្រកូលឡើយ ជាហេតុនាំអោយ ក្រុមហ៊ុន Facebook មាន​ករណីលើកលែង សម្រាប់ប្រទេសមួយនេះ តែម្តងទៅ។

ប្តូរ​ឈ្មោះ Facebook របស់​អ្នក ត្រឹម​តែ​មួយ​ម៉ាត់ តាម​របៀប​ថ្មី​នេះ! (មានវីដេអូ)

ទន្ទឹមគ្នានេះដែរ ចំពោះប្រទេសដទៃទៀត រួមមានប្រទេសកម្ពុជា យើងដែរនោះ ក៏អាចប្តូរឈ្មោះ នៅក្នុង Facebook ទៅជាមួយម៉ាត់ បានដូចគ្នាដែរ ក៏ប៉ុន្តែ រាងរញ៉េរញ៉ៃបន្តិច នេះក៏ដោយសារតែ វិធីធ្វើមាន​លក្ខណៈ ស៊ាំញ៉ាំ​ច្រើនជាង ដោយវាតម្រូវអោយ យើងត្រូវធ្វើការ កែប្រែ Proxy ទៅជា IP របស់ប្រទេស ឥណ្ឌូណេស៊ីសិន ទើបអាចមានសិទ្ធិ ប្តូរបាន។ ដូចនេះ ដើម្បីកុំអោយ ខាតពេលយូរនោះ សូមតាមដាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា!

តម្រូវការ៖

  • អ៊ីនធើណេត ត្រូវតែមានល្បឿន ព្រោះពេលដែល ប្តូរ Proxy វានឹងមានល្បឿនយឺត
  • ត្រូវធ្វើនៅលើ Firefox Browser
  • Account Facebook របស់អ្នក ត្រូវតែអាចប្តូរឈ្មោះបាន (មិនជាប់ត្រឹម 60 ថ្ងៃ)

ជំហ៊ានទី1៖

  • ជាដំបូង សូមចូលទៅកាន់ វេបសាយ Facebook នៅក្នុង Firefox Browser
    • បន្ទាប់មក សូមប្តូរភាសា ដោយចូលទៅកាន់ Settings នៅក្នុង Facebook > Language > ប្តូរភាសាទៅជា Bahasa Indonesia រួចចុចប៊ូតុង Save Changes
    • បន្ទាប់មក ក្រោយពីប្តូរភាសារួច សូមចូលទៅកាន់ Umum (General) > ចុចលើ Name > នៅត្រង់ Depan (Firstname) សូមវាយបញ្ចូលឈ្មោះ ដែលអ្នកចង់ប្តូរ ហើយត្រង់ Belakang (Lastname) សូមចោល ដោយទុកអោយទទេ
    • បន្ទាប់មក សូមកុំទាន់ ចុចលើពាក្យ Tinjau Perubahan (Review Name) អី ដោយ​ទុក​វា​មួយ​ឡែកសិន រួចងាកមកអនុវត្ត ជំហ៊ានទី2

ជំហ៊ានទី2៖

  • នៅក្នុងជំហ៊ានទី 2 គឺតម្រូវអោយ អ្នកត្រូវកែរ Proxy ដោយបើកកម្មវិធី Firefox នៅលើកុំព្យូទ័រ របស់អ្នក
    • នៅក្នុងកម្មវិធី Firefox សូមចូលទៅកាន់ Settings របស់វា > Options > Advanced > Network > Settings > ជ្រើសយក Manual Proxy Configuration
    • ត្រង់ប្រអប់ HTTP Proxy វាយលេខ: 223.164.250.166
    • ត្រង់ប្រអប់ Port: 8080
    • បន្ទាប់មកសូមចុចធីកលើ ប្រអប់ “Use this proxy server for all protocols”
    • និងចុចប៊ូតុង Ok ដើម្បី Save ទុក
  • បកទៅមើលត្រង់ Tab Facebook វិញ សូមចុចលើពាក្យ Tinjau Perubahan (Review Name) រួចរង់ចាំមួយសន្ទុះ រហូតដល់លោតផ្ទាំងមួយមក
  • បន្ទាប់មក ត្រង់ Kata sandi (Password) សូមវាយបញ្ចូល លេខសម្ងាត់របស់គណនីរបស់​អ្នក​ចូល និងចុចលើប៊ូតុង Simpan Perubahan (Save) ជាការស្រេច!!!

ចង់អោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

ចំណាំ៖ វារាងយឺតបន្តិច ដូចនេះសូមរង់ចាំ ដោយអត់ធ្មត់ ហើយប្រសិនបើ IP ខាងលើ មិនដំណើរការ សូមសាកល្បងជម្រើស ខាងក្រោមនេះ បន្ថែមទៀត៖

  • Proxy IP: 222.124.34.189 | Port: 8080
  • Proxy IP: 118.96.138.7 | Port: 8080
  • Proxy IP: 114.5.12.178 | Port: 8080
  • Proxy IP:27.131.6.212 | Port: 8080
  • Proxy IP: 182.253.26.242 | Port: 8080

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

នៅពេលនេះ​ អ្នកអាចប្តូរ ឈ្មោះត្រឹមមួយម៉ាត់ បានហើយ ដូចនេះ អ្នកក៏អាច ធ្វើការប្តូរ Proxy របស់អ្នក មក​ដូចដើម វិញបានផងដែរ ដើម្បីកុំអោយ អ៊ីនធើណេត នៅតែយឺតទៀត និងភាសាមួយទៀតដែរ។ ហើយ​​ប្រសិនបើ មានចម្ងល់ ត្រង់ចំណុចណានោះ អាចសួរមកកាន់ យើងបានណា ដោយយើងនឹង ឆ្លៀត​ពេល តាមដែលអាច ធ្វើទៅបាន ដើម្បីឆ្លើយតប ទៅកាន់សំណួរ របស់អ្នក ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ប្តូរ​ឈ្មោះ Facebook របស់​អ្នក ត្រឹម​តែ​មួយ​ម៉ាត់ តាម​របៀប​ថ្មី​នេះ! (មានវីដេអូ)

  • ដោយ: Mai
  • 11:55 AM, 24 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ