យល់​ដឹង​អំពី ភាព​ខុស​គ្នា​រវាង​ការ Jailbreak និង ការ Root ស្មាត​ហ្វូន

អ្នកប្រើប្រាស់ ទាំងអស់ប្រាដកជា​ដឹង​ហើយ​ថា ការ Jailbreak គឺ​សម្រាប់​ទូរស័ព្ទ iPhone ហើយ​ចំពោះ​ការ Root វិញ គឺ​សម្រាប់ ឧបករណ៍ Android។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន មាន​ការ​ភ័នច្រលំ ថា ការ Jailbreak និង ការ Root គឺដូចគ្នា ហើយក៏មានអ្នកខ្លះទៀតមានការយល់ច្រលំ និង មានចម្ងល់ថា តើ​ស្មាត​ហ្វូន Android អាច Jailbreak បានឬទេ? ហើយតើវាមានកម្មវិធី Cydia ដែររឺទេ? ចម្លើយគឺវា​ខុស​គ្នា​ទាំង​ស្រុង ព្រោះអីប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធប្រតិបត្តិការ​ ដែលមានភាពបើកទូលំទូលាយ​ស្រាប់ មិនស្ថិតនៅក្នុងការឃុំឃាំង ដូច iOS នោះទេ។ ហើយសម្រាប់ឧបករណ៍ Android គេអាចធ្វើការ​ជីកឬស (Root) ដើម្បីធ្វើអោយ ការប្រើប្រាស់​ កាន់តែងាយស្រួល ថែមមួយកម្រិតទៀត។

យល់​ដឹង​អំពី ភាព​ខុស​គ្នា​រវាង​ការ Jailbreak និង ការ Root ស្មាត​ហ្វូន

ដើម្បីដឹងអោយកាន់តែច្បាស់ អំពីភាពខុសគ្នា រវាងការ Root និង Jailbreak នោះ សូមស្វែងយល់ អោយកាន់តែលំអិត ជាមួយខេមបូរីផត ទាំងអស់គ្នា។

Jailbreak iOS

បើយើងប្រើប្រាស់ iPhone ដែលដកចេញពីប្រអប់ភ្លាម ម៉ាស៊ីន iPhone នោះមិនបាន Jailbreak និង មានកម្មវិធី Cydia មកជាមួយនោះទេ ពោលគឺវា ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ធម្មតា​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន Apple និងមាន លក្ខណៈ ស្ថិតក្នុងការឃុំឃាំង តឹងរឹងបំផុត មិនអាចអោយយើង កែច្នៃ ផ្លាស់ប្តូរអ្វី ក្រៅពី ការអនុញ្ញាត្តិនោះទេ។ យើងអាចប្រើប្រាស់់ ត្រឹមកម្មវិធី ដែលទាញចេញ ពី Appstore តែប៉ុណ្ណោះ ហើយកម្មវិធី ពិសេសៗមួយចំនួន គឺត្រូវបានបិទជិត មិនអោយយើង តម្លើង​នោះ​ទេ។ ដូច្នេះដើម្បី លេងកម្មវិធីបានច្រើន និង បន្ថែមមុខងារពិសេស លើ iPhone យើងត្រូវរំដោះ វា​ចេញ​ពី​គុក (jailbreak) នោះយើងនឹងទទួលបាន ទីផ្សារថ្មីមួយទៀត ឈ្មោះថា Cydia ដែលយើង អាចទាញយក កម្មវិធី និង Tweak ពិសេសៗជាច្រើន ដែល Apple មិនបាន អនុញ្ញាត្តិ។

យល់​ដឹង​អំពី ភាព​ខុស​គ្នា​រវាង​ការ Jailbreak និង ការ Root ស្មាត​ហ្វូន

Root Android

Android គឺជាប្រព័ន្ធប្រតិបត្តិការណ៍ បើកទូលាយ ខុសពី iOS ដែលយើងអាច ធ្វើការតម្លើង កម្មវិធីពី​កន្លែង ណាក៏បាន មិនមានការហាម ឃាត់ និងរឹតត្បិត អ្វីឡើយ (ឧ. ការតម្លើងកម្មវិធីតាមរយៈ APK file លើ​ឧបករណ៍ Android)។ នេះមានន័យថា ប្រព័ន្ធប្រតិបត្តិការ Android គឺវាមានសេរីភាពស្រាប់ មិន​ចាប់​បាច់ ហែកគុកដូច iOS ទើបបាន មានសេរីភាពក្នុងការតម្លើងកម្មវិធីពិសេសណាមួយ នោះ​ទេ​។ ហើយចំពោះការ Root ម៉ាស៊ីន Android វិញ គឺវាមានលក្ខណៈធំដុំ ជាងការ Jailbreak ទៅទៀត ព្រោះ​ការ Root អនុញ្ញាត្តិអោយយើង ចូលទៅធ្វើការ គ្រប់គ្រង កែច្នៃ និងជ្រៀតជ្រែក ចូលប្រព័ន្ធ ខាង​ក្នុង​របស់​ទូរស័ព្ទ របស់យើងតែម្តង។ ម្យ៉ាងទៀត  យើងអាចធ្វើការ លុប Rom ចាស់ចេញ ហើយដាក់ Rom ថ្មី​ចូល (ដូចកុំព្យូទ័រ) អាចធ្វើការ បង្កើនល្បឿន GPU និង CPU ជាដើម។ ជាពិសេសនោះ គឺយើង​អាច​ប្រើ​ប្រាស់ កម្មវិធីគ្រោះថ្នាក់ មួយចំនួនបាន ដូចជាកម្មវិធី គ្រប់គ្រង ល្បឿនទូរស័ព្ទ កម្មវិធី​រក្សា​ឯកសារ​ទូរស័ព្ទ (back up) កម្មវិធី Hack Wi-Fi ជាដើម។

យល់​ដឹង​អំពី ភាព​ខុស​គ្នា​រវាង​ការ Jailbreak និង ការ Root ស្មាត​ហ្វូន

បើនិយាយអោយស្រួលស្តាប់ ការ Jailbreak គឺជាការរំដោយ iPhone, iPad និង iPod Touch អោយ​ងាយ​ស្រួលប្រើប្រាស់ជាងមុន ដោយយើងអាចតម្លើងកម្មវិធី ពីកន្លែងផ្សេងក្រៅពី App Store បាន។ ហើយ​យើងក៏អាច ផ្លាស់ប្តូរ Theme និង អាចធ្វើការ កែច្នៃអ្វីផ្សេងៗជាដើម។​ ហេតុតែ iPhone ដែល Jailbreak ហើយ មានសមត្ថភាព ក្នុងការប្រើប្រាស់បានច្រើនជាង iPhone ដែលមិន Jailbreak ទើប​មនុស្ស​ភាគច្រើន ចូលចត្តិប្រើប្រាស់ iPhone, iPad ឬ​ iPod Touch ដែលហែកគុករួច។

យល់​ដឹង​អំពី ភាព​ខុស​គ្នា​រវាង​ការ Jailbreak និង ការ Root ស្មាត​ហ្វូន

ចំណែកឯ ប្រព័ន្ធប្រតិបត្តិការ Android វិញ ដែលជា ប្រព័ន្ធប្រតិបត្តិការ មានសេរីភាពស្រាប់ ហើយបើ​យើង​មិន Root ក៏យើងនៅតែអាច លេង Theme និង ផ្លាស់ប្តូរ កែច្នៃអ៊ីនធើហ្វេស ផ្សេងៗដោយស៊េរី។ ដោយឡែក ចំពោះការ Root វាគ្រាន់តែជាការបើកផ្លូវ សម្រាប់អ្នកដែលប្រើប្រាស់ លំដាប់កំពូលតែ ប៉ុណ្ណោះ​។ ដូច្នេះហើយ បើអ្នកប្រើប្រាស់ល្មមៗ អ្នកមិនចាំបាច់ Root ទូរស័ព្ទក៏បានដែរ។

យល់​ដឹង​អំពី ភាព​ខុស​គ្នា​រវាង​ការ Jailbreak និង ការ Root ស្មាត​ហ្វូន

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

តាមរយៈការបកស្រាយខាងលើ ខេមបូរីផតសង្ឃឹមថា ប្រិយមិត្ត នឹងយល់កាន់តែច្បាស់ អំពីភាពខុសគ្នា រវាងការ Jailbreak និង ការ Root។ ហើយយើងក៏សូមបញ្ជាក់ដែរថា ការ Jailbreak និង ការ Root នេះ​គឺ​វាខុសទៅនឹងច្បាប់ របស់ក្រុមហ៊ុនផលិតទាំងស្រុង។ ព្រោះក្នុងករណីខ្លះ ការធ្វើបែបនេះ វាអាច​បណ្តាល​​អោយ ទូរស័ព្ទ គាំងខូច លែងមានសុវត្តិភាពជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន អាចចនឹងផ្តាច់ ការ​ធានា​ទូរស័ព្ទ របស់យើងទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

យល់​ដឹង​អំពី ភាព​ខុស​គ្នា​រវាង​ការ Jailbreak និង ការ Root ស្មាត​ហ្វូន

  • ដោយ: Samphas
  • 3:22 PM, 25 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ