ទស្សនៈ​មួយ​ចំនួន ទៅ​លើ​ការ​ប្រើ​ប្រាស់ iDevices ដែល Jailbreak និង​មិន Jailbreak!

នាពេលបច្ចុប្បន្ននេះ យើងសង្កេត ឃើញថា ផលិតផលរបស់ ក្រុមហ៊ុន Apple ដែលមាន ដូចជា iPhone iPad និង iPod Touch ត្រូវបានចរាចរ នៅលើទីផ្សារ ពិភពលោក យ៉ាងច្រើន មែនទែន ហើយនេះ ក៏ដោយសារតែ វាមាន គុណភាពល្អ មានរូបរាង ស្រស់ស្អាត មានភាព ថ្លៃថ្នូរ និងមាន លក្ខណៈសម្បត្តិ មួយចំនួន គួរអោយ ចាប់អារម្មណ៍ ជាច្រើនទៀត។

ទស្សនៈ​មួយ​ចំនួន ទៅ​លើ​ការ​ប្រើ​ប្រាស់ iDevices ដែល Jailbreak និង​មិន Jailbreak!

ទន្ទឹមគ្នានេះដែរ ទាក់ទងទៅនឹង ការប្រើប្រាស់ iDevices នេះ ត្រូវបាន អ្នកប្រើប្រាស់ បែងចែក ទស្សនៈ ជាពីរ ប្រភេទ ផ្សេងៗគ្នា ដោយមួយជា ប្រភេទអ្នក ប្រើប្រាស់ ដែលមិន Jailbreak និងមួយទៀត ជាប្រភេទអ្នក ប្រើប្រាស់ ដែលចូលចិត្ត Jailbreak។ សម្រាប់ប្រិយមិត្ត ដែលកំពុងតែ មានប្រើប្រាស់ iPhone iPad iPod Touch តើចូលចិត្ត ប្រើប្រាស់ដោយ មិន Jailbreak ឬដោយការ Jailbreak រួចរាល់? មូលហេតុអ្វី? នៅក្នុង ពេលនេះ យើងសូម បកស្រាយ នូវទស្សនៈ ទាំងពីរ ខាងលើនេះ ជូនដល់អ្នក ទាំងអស់គ្នា អោយជ្រាបចុះ ថាតើ ហេតុអ្វី បានជាមាន អ្នកប្រើប្រាស់ ពីរប្រភេទ ផ្សេងគ្នានេះ!

ទស្សនៈទី1 (អ្នកប្រើប្រាស់ iPhone មិនចូលចិត្ត Jailbreak)

មូលហេតុ ដែលពួកគេ ប្រើប្រាស់ iPhone ហើយ មិនចង់ Jailbreak នោះ គឺដោយសារតែ ពួកគេ គិតថា ការ Jailbreak មិនអាចរក្សា សុវត្ថិភាពទូរស័ព្ទ របស់ពួកគេ បានខ្ពស់។ ម្យ៉ាងវិញទៀត នៅពេលដែល Jailbreak រួច ទូរស័ព្ទ អាចនឹងមាន ល្បឿនយឺត ជាងមុន និងឧស្សាហ៍ ជួបប្រទះបញ្ហា ច្រើនជាងមុន ផងដែរ ដូចជា ពេលខ្លះ នៅសុខៗ ស្រាប់តែគាំង រឺក៏លោត ចូលទៅកាន់ ឡូហ្គូផ្លែប៉ោម ជាដើម នេះដោយសារតែ ការប្រើប្រាស់ រឺតម្លើង Tweak ច្រើន រឺមិន ស្គាល់ប្រភព។ នេះសម្រាប់ អ្នកប្រើប្រាស់ ទូទៅ ដែលមិន ចូលចិត្ត Jailbreak រីឯអ្នកដែល ប្រើប្រាស់ ដែលមិន ចូលចិត្ត Jailbreak មួយចំនួនតូច ផ្សេង ទៀតនោះ អាចយល់ ឃើញថា មិនចូលចិត្ត រញ៉េរញ៉ៃច្រើន ដោយពួកគេ គ្រាន់តែ ចង់ប្រើ ដើម្បីការ ប្រើប្រាស់ ទូទៅ ដូចជាការ ខលចេញចូល និងលេងហ្គេម ធម្មតាតែ ប៉ុណ្ណោះ។

ទស្សនៈ​មួយ​ចំនួន ទៅ​លើ​ការ​ប្រើ​ប្រាស់ iDevices ដែល Jailbreak និង​មិន Jailbreak!

ទស្សនៈទី2 (អ្នកប្រើប្រាស់ iPhone ចូលចិត្ត Jailbreak)

មូលហេតុ ដែលពួកគេ ប្រើប្រាស់ iPhone ហើយចង់ Jailbreak នោះ គឺដោយសារតែ ពួកគេ គិតថា ការ Jailbreak អាចបំបែកនូវ មុខងារពិសេសៗ ជាច្រើន ដូចជា អាចអោយ ពួកគេ អាចលេងស្តាយ  ​ ដោយការលេង Tweaks និងលេង Themes ពីក្នុងកម្មវិធី Cydia និងបន្ថែម មុខងារ សំងាត់ពិសេសៗ ជាច្រើនទៀត ដែលឧបករណ៍ មិនទាន់ Jailbreak មិនអាច ធ្វើបាន ដូចជា មុខងារអាច ដោនឡូត វីដេអូ ពី YouTube និង Facebook ដោយប្រើប្រាស់ Tweaks អាចដោនឡូត យ៉ាងងាយស្រួល​ ជាដើម។ សូមបញ្ជាក់ ដែរថា ការលេងស្តាយ ដោយការប្រើ Tweak និង Theme នេះ គឺដើម្បី រចនា ឌីហ្សាញ ទូរស័ព្ទរបស់ ពួកគេ អោយកាន់តែ ទាក់ទាញ​​ ប្លែក និងស្រស់ស្អាត បន្ថែមទៀត។

ទស្សនៈ​មួយ​ចំនួន ទៅ​លើ​ការ​ប្រើ​ប្រាស់ iDevices ដែល Jailbreak និង​មិន Jailbreak!

នេះគឺជាទស្សនៈ ដែលយើងបាន ស្រង់ពីប្រិយមិត្ត មួយចំនួន ហើយក៏ជា គំនិត និងការ យល់ឃើញ របស់ខ្ញុំ ដែលធ្លាប់បាន ប្រើប្រាស់ កន្លងមក ផងដែរ។ Jailbreak ឬ មិន Jailbreak វាអាស្រ័យ ទៅលើ ខ្លួនយើង តែប៉ុណ្ណោះ ថាតើយើង ចូលចិត្ត ការប្រើប្រាស់ បែបសាមញ្ញ ទូទៅ រឺក៏ការប្រើប្រាស់ ជាមួយនឹង ការរចនាស្តាយ ប្លែកៗ គួរអោយ ទាក់ទាញ ហើយប្រសិនបើ សម្រេចចិត្ត ប្រើដោយ មិនចាំបាច់ Jailbreak អ្នកត្រូវតែ កាត់ចិត្ត ពីការ លេងស្តាយល៍ ជាមួយនឹង Theme ឬ Tweak ព្រមទាំង មុខងារ ពិសេសៗ ជាច្រើនទៀត។ ប្រសិនបើ សម្រេចចិត្ត ប្រើជាមួយ នឹងការ Jailbreak នោះ អ្នកត្រូវតែ ទទួលយក នូវបញ្ហា ដែលអាច កើតឡើង ផ្សេងៗដូចជា សុខៗគាំងទូរស័ព្ទ និងលោត ផ្លែប៉ោម ជាដើម។ មួយវិញទៀត សម្រាប់ឧបករណ៍ ចាស់ៗ ពុំគួរធ្វើការ Jailbreak អី ព្រោះថា វាអាចនឹង ធ្វើអោយ ទូរស័ព្ទ កាន់តែ យឺតខ្លាំង បន្ថែមទៀត តែបើឧបករណ៍ ជំនាន់ថ្មី នេះវិញ វាជារឿង ធម្មតាទេ មិនងាយធ្វើ អោយយឺតឡើយ តែបើតម្លើង Tweaks ច្រើន ក៏គង់ តែយឺត ដូចគ្នាទេ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ងាកមកវិញ បើអោយខ្ញុំជ្រើស ថាតើត្រូវ ជ្រើសយក ការ Jailbreak ឬមិន Jailbreak នោះ សម្រាប់ខ្ញុំ ខ្ញុំប្រាកដជា ជ្រើសរើសយក ការ Jailbreak ព្រោះអី ខ្ញុំចូលចិត្ត​ ការលេងស្តាយ ដោយការតម្លើង Theme និងការលេង Tweaks ផ្សេងៗ ហើយបើ ទោះបីជា ត្រូវប្រឈមមុខ នឹងបញ្ហាគាំងក្តី អោយតែ យើងប្រើប្រាស់ និងស្គាល់ ប្រភព Theme ឬ Tweak ច្បាស់លាស់នោះ វាមិនងាយ គាំងឡើយ។ សម្រាប់មិត្ត អ្នកអាន គិតយ៉ាងណា តើគួរប្រើ ឧបករណ៍ Jailbreak រឺមិន Jailbreak?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ទស្សនៈ​មួយ​ចំនួន ទៅ​លើ​ការ​ប្រើ​ប្រាស់ iDevices ដែល Jailbreak និង​មិន Jailbreak!

  • ដោយ: Mai
  • 4:25 PM, 25 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ