បើកបញ្ជា និង​ស្តាប់​ចម្រៀង​លើ​ផ្ទៃ Homescreen ដោយ​គ្មាន​ទាស់​ជាមួយ Tweak TinyPlayer Lite

នាពេលកន្លងមក យើងក៏ធ្លាប់បានណែនាំ Tweak មួយ​ចំនួន​ដែល​ស្រដៀង​នឹង Tweak បែបនេះ​ដល់​មិត្ត​អ្នក​​អានទាំង​អស់​គ្នា ដោយសារ​មាន​អ្នក​ធ្លាប់លែង​ចង់ប្រើ​ដោយ​សាំនឹងរចនាបថវាដដែល ដូចនេះចង់ប្រើ Tweak ដែលមានមុខងារស្រដៀងៗគ្នា តែមានរចនាបថខុសគ្នា  ​ទើបយើង​បំពេញ​តាម​តម្រូវ​ការ​ទាំង​​អស់​គ្នា។

បើកបញ្ជា និង​ស្តាប់​ចម្រៀង​លើ​ផ្ទៃ Homescreen ដោយ​គ្មាន​ទាស់​ជាមួយ Tweak TinyPlayer Lite

Tweak លើកនេះមានឈ្មោះ TinyPlayer Lite ជាប្រភេទ Tweak ដែលផ្តល់ភាព​ងាយ​ស្រួល​ដល់​អ្នក​ចូល​ចិត្ត​ស្តាប់តន្រ្តី កាន់តែស្រួលក្នុងការបញ្ជា​ចម្រៀង លើផ្ទៃ Homescreen ។ បើអ្នកចាប់អារម្មណ៍នោះ អ្នក​អាច​ធ្វើការតម្លើងបានតាមវិធីខាងក្រោមនេះ៖

តម្រូវការ

  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 ឡើងទៅ
  • ឧបករណ៍របស់អ្នកបាន Jailbreak រួចហើយ (មានកម្មវិធី Cydia)

របៀបតម្លើង និងប្រើប្រាស់ Tweak

  • បើកកម្មវិធី Cydia ហើយចូលទៅកាន់ Change > Refresh ជា​ដើម្បីឲ្យ Tweak ថ្មីៗលោតចូល ឬបើ​វាមានចេញផ្ទាំងឲ្យ Upgrade នោះអ្នកត្រូវការអាប់ដេតភ្លាម ដើម្បីឲ្យ Tweak ថ្មីៗ​លោត​ចូល។
  • បន្ទាប់ចុចក្រឡោនស្វែងរក រួចវាយពាក្យ TinyPlayer Lite ហើយតម្លើងវា

នៅពេលដែលអ្នកដំឡើង Tweak នេះរួច បន្ទាប់អ្នកចេញទៅកាន់ Homescreen អ្នកនឹងឃើញផ្ទាំងមួយ សម្រាប់​ឲ្យបញ្ជា​បទចម្រៀង ដែលអ្នកបានបើកស្តាប់ក្នុងកម្មវិធី Music នោះភ្លាម ហើយអ្នកក៏អាចបើក​ប្រើ​ប្រាស់​កម្មវិធីផ្សេងៗបានជាធម្មតា ក៏នៅតែឮសម្លេងចម្រៀងដដែល។

បើកបញ្ជា និង​ស្តាប់​ចម្រៀង​លើ​ផ្ទៃ Homescreen ដោយ​គ្មាន​ទាស់​ជាមួយ Tweak TinyPlayer Lite

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិន ទទួល​ខុសត្រូវ ជាដាច់ខាត។

សម្រាប់មិត្តអ្នកអាន ដែលត្រូវការ អាចធ្វើការតម្លើងបាន ដើម្បីផ្តល់ភាពងាយស្រួល និងប្លែក នៅពេល​ប្រើប្រាស់ ដូចអ្វីដែលយើងរៀបរាប់នៅខាងលើនេះអញ្ចឹង។ ដូចនេះសូមរីករាយនិងការប្រើប្រាស់ Tweak នេះទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បើកបញ្ជា និង​ស្តាប់​ចម្រៀង​លើ​ផ្ទៃ Homescreen ដោយ​គ្មាន​ទាស់​ជាមួយ Tweak TinyPlayer Lite

  • ដោយ: Hong
  • 9:55 AM, 28 April
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ