ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​ទូរស័ព្ទ Samsung របស់​អ្នក អាច​អាប់ដេត Software បាន​នៅ​ពេលណា?

ចំណុចខ្សោយ របស់ប្រព័ន្ធ ប្រតិបតិ្តការណ៍ Android បើប្រៀបធៀប ជាមួយ នឹង iOS នោះគឺថា វាកម្រទទួលបាន កំណែប្រែ Software ខ្លាំងណាស់ ដែលនេះមកពី វាមានឧបករណ៍ ច្រើនពេក ហើយក្រុមហ៊ុន មិនអាច បញ្ចេញវាបាន ទាន់តម្រូវការ នោះទេ។ មួយវិញទៀត ប្រទេសខុសគ្នា ក៏នឹង ទទួលបាន កំណែអាប់ដេត ខុសគ្នាដែរ ហេតុដូច្នេះ ហើយបានជា អ្នកប្រើប្រាស់ ទូរស័ព្ទ Android នៅកម្ពុជា មួយចំនួន ធំ តែងតែមាន ចំងល់ជានិច្ច ថាតើពេល ណាទៅ ទើបគេនឹង ទទួលបានកំណែ អាប់ដេត។

ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​ទូរស័ព្ទ Samsung របស់​អ្នក អាច​អាប់ដេត Software បាន​នៅ​ពេលណា?

ថ្ងៃនេះ យើងនឹងបង្ហាញ អំពីរបៀបមួយ ក្នុងការឆែក មើលថាតើ ពេលណាទៅ ទើបទូរស័ព្ទ Samsung របស់អ្នក នឹងទទួលបាន កំណែ អាប់ដេត? ហើយបានត្រឹម Version ជំនាន់ណា។

  1. ចូលទៅកាន់ Settings > About Phone > ហើយពិនិត្យមើល Model Number របស់ទូរស័ព្ទ Samsung អ្នក
  2. សូមចូលទៅកាន់វេបសាយមួយនេះ http://www.sammobile.com/firmwares/
  3. ត្រង់ក្រឡោននោះ សូមបំពេញលេខម៉ូឌែលទូរស័ព្ទរបស់អ្នក។ ឧទាហរណ៍ សម្រាប់ Galaxy Note 5 របស់ខ្ញុំ គឺត្រូវដាក់ ម៉ូឌែល SM-N920C បន្ទាប់មកចុច Search

ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​ទូរស័ព្ទ Samsung របស់​អ្នក អាច​អាប់ដេត Software បាន​នៅ​ពេលណា?

  1. នៅក្នុងនោះ យើងនឹងឃើញអំពីកាលបរិច្ឋេទ នៃការផ្តល់ជូន កំណែអាប់ដេត ប្រទេស ជំនាន់ប្រព័ន្ធ ប្រតិបត្តិការ និងលេខ Firmware ជាដើម។ ជាឧទាហរណ៍ នៅរូបខាង ក្រោមនេះ យើងឃើញថា ប្រទេសកម្ពុជា (Cambodia) យើងទទួលបាន កំណែអាប់ដេត Android Marshmallow 6.0.1 នៅថ្ងៃទី 19 ខែ កុម្ភៈ មុនគេបង្អស់។

ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​ទូរស័ព្ទ Samsung របស់​អ្នក អាច​អាប់ដេត Software បាន​នៅ​ពេលណា?

ជាមួយនឹងវិធីនេះ យើងនឹងដឹងច្បាស់ថា តើទូរស័ព្ទរបស់យើង នឹងជិតបាន ទទួលបាន កំណែអាប់ដេត Android រឺក៏យ៉ាងណា ព្រោះអីពេលខ្លះ ប្រទេសដទៃ នឹងទទួលបាន កំណែអាប់ដេត មុន ហើយប្រទេសយើង​ នៅពេលក្រោយ។ តែបើវា មិនឃើញ មានកំណែអាប់ដេត អ្វីនោះទេ យើងអាចនឹង ត្រូវរង់ចាំ យូរទៀត រឺមួយវាក៏អាច អត់មាន Software Update តែម្តង។

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

កាន់តែពិសេសនោះ យើងក៏អាចយក Firmware របស់ប្រទេសដទៃ មកប្រើនៅលើ ទូរស័ព្ទរបស់យើង បានផងដែរ គ្រាន់តែវិធី វាអាចនឹង សាំញ៉ាំបន្តិច សម្រាប់អ្នក ប្រើប្រាស់ ថ្មីថ្មោង។ ហេតុដូច្នេះហើយ ទោះបីជា ប្រទេសយើង នៅមិន ទាន់បាន កំណែអាប់ដេតក្តី តែយើងនៅតែ អាចប្រើ បានមុន ដោយគ្មានបញ្ហា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​ទូរស័ព្ទ Samsung របស់​អ្នក អាច​អាប់ដេត Software បាន​នៅ​ពេលណា?

  • ដោយ: Vongthear
  • 1:43 PM, 29 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ