ពាក្យ​ថា Clear app cache និង Clear app data ខុស​គ្នា​យ៉ាង​ម៉េច? (ស្វែង​យល់​ទាំង​អស់គ្នា)

អ្នកប្រើ Android ភាគច្រើន ប្រាកដជាធ្លាប់ ឮពាក្យទាំងពីរ នេះហើយ មួយគឺ Clear app cache និងមួយទៀតគឺ Clear app data ដែលវា សុទ្ធតែ មានន័យថា សម្អាតដូចគ្នា ហើយក៏មាន ទីតាំាំងនៅ ជិតគ្នាដែរ ជាហេតុនាំអោយ ពេលខ្លះ មានការ ភ័ណ្ឌច្រលំ ម្តងម្កាល។

ពាក្យ​ថា Clear app cache និង Clear app data ខុស​គ្នា​យ៉ាង​ម៉េច? (ស្វែង​យល់​ទាំង​អស់គ្នា)

ជាដំបូង មុននឹងយើង ប្រាប់អ្នកទាំងអស់គ្នា ពីភាពខុសគ្នា រវាងពាក្យ ទាំងពីរនេះនោះ យើងចង់អោយ អ្នក ទាំងអស់គ្នា ស្គាល់ពី និយមន័យ របស់ពាក្យគោល របស់វា ជាមុនសិន។ ពាក្យថា “Cache” មានន័យថា ឯកសារ បណ្តោះអាសន្ន ដែលវា កើតឡើង បន្ទាប់ពី ប្រើប្រាស់កម្មវិធីរួច ហើយចំពោះ តួនាទីរបស់វានោះ គឺដើម្បី ជួយអោយ ការប្រើប្រាស់ កាន់តែរលូន និងលឿន ជាងមុន។ ជាក់ស្តែង ដូចជាពេលដែល យើងបាន ធ្វើការ Restart ទូរស័ព្ទរួច ហើយសាកល្បង ទៅបើកកម្មវិធី ផ្សេងៗ ឬកាមេរ៉ានោះ យើងនឹង សង្កេតឃើញថា វាមាន សភាពយឺត ឬទាក់ជាក់ ជាមិនខាន។ ចំណែកឯ ពាក្យថា “Data” មានន័យថា ទិន្នន័យ ដែលវាក្តោបរួម ទាំងមូល តែម្តង រួមទាំង Cache ផងដែរ ហើយវាកើតឡើងស្រាប់ មកជាមួយ នឹងកម្មវិធី ដែលយើង តម្លើងមក តែម្តង។

ងាកមកឃ្លាថា Clear app cache វិញ បានន័យថា លុបសម្អាត ឯកសារ បណ្តោះអាសន្ន របស់កម្មវិធី ណាមួយ ហើយការ លុបសម្អាត នេះដែរ ក៏នឹង ជួយអោយ ទំហំអង្គ ផ្ទុកទិន្នន័យ នៃទូរស័ព្ទ កាន់តែទំនេរ ច្រើនផងដែរ។ ចំណែកឯ ពាក្យថា Clear app data បានន័យថា លុបសម្អាត ទិន្នន័យ នៃកម្មវិធី ណាមួយ អោយដូចដើម មិនមែន Uninstall ឡើយ ហើយការ Clear data នេះដែរ ក៏នឹងសម្អាតនូវ Cache ទៅជាមួយ ផងដែរ។

ពាក្យ​ថា Clear app cache និង Clear app data ខុស​គ្នា​យ៉ាង​ម៉េច? (ស្វែង​យល់​ទាំង​អស់គ្នា)

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ចំពោះមុខងារ ទាំងនេះ យើងឃើញវា នៅក្នុង Settings > Application > ពេលចុចលើ កម្មវិធីណាមួយ យើង នឹងឃើញ វាហើយ។ សរុបមកវិញ យើងសង្ឃឹមថា អ្នកអាចចាប់ យល់បាន នូវការ រៀបរាប់ ដែលយើង បានរ៉ាយរ៉ាប់ នៅខាងលើ ហើយនឹង អស់មន្ទិល សង្ស័យ ផ្សេងៗអំពី ពាក្យទាំង នេះទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ពាក្យ​ថា Clear app cache និង Clear app data ខុស​គ្នា​យ៉ាង​ម៉េច? (ស្វែង​យល់​ទាំង​អស់គ្នា)

  • ដោយ: Mai
  • 1:51 PM, 29 April
  • ប្រភព: Android Pit
  • Tag: ចំណេះដឹងទូទៅ