Theme iPhone ស៊េរីថ្មី! សម្រាប់​អ្នក​ចូល​ចិត្ត​ស្តាយល៍​បែប Unique ដឹង​តែ​ពេញ​ចិត្ត!

Supremo Sol គឺជាឈ្មោះរបស់ Theme ដែល​ទើប​នឹង ចេញ​ថ្មីមួយ​របស់ ស្មាត​ហ្វូន iPhone។ និយាយ​ពី រចនាបថ​របស់​វា មើល​ទៅ​គឺ សាមញ្ញ​ធម្មតា តែ​ទាន់​សម័យ ដែល​សម្រាប់ មិត្តអ្នកអាន ដែលចូលចិត្ត ស្តាយល៍​បែប Unique ប្រាកដជា ពេញចិត្តតែម្តង ជាមួយនឹង រចនាបថនៃ Theme មួយនេះ។

Theme iPhone ស៊េរីថ្មី! សម្រាប់​អ្នក​ចូល​ចិត្ត​ស្តាយល៍​បែប Unique ដឹង​តែ​ពេញ​ចិត្ត!

Theme នេះមិន Free ទៀងពេលឡើយ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ ទៅលើវា សូមធ្វើការបន្ថែម Source មួយដែលមាន ឈ្មោះថា repo.biteyourapple.net ជាមុនសិន ទើប អាច ដោនឡូត និងតម្លើងវា ដោយឥតគិតថ្លៃបាន។ ដើម្បីអោយកាន់តែច្បាស់នោះ សូមអានពី សេចក្តីណែនាំ ខាងក្រោមនេះ បន្ថែមទៀត៖

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS7/8/9 និងបាន Jailbreak រួចជាស្រេច

វិធីសាស្រ្តតម្លើង

  • ចូលទៅកាន់ Cydia
  • រួចបន្ថែម Source មួយឈ្មោះថា “repo.biteyourapple.net”
  • ក្រោយពី បន្ថែមរួច នៅក្នុង Cydia ដដែល ចូលទៅកាន់ Search
  • វាយពាក្យ “Supremosol” ជ្រើសរើសយក មួយណាដែល Free
  • ធ្វើការតម្លើង រួចពេលចប់ ចុចពាក្យ Restart Springboard

វិធី Apply Theme

  • ពេលតម្លើងចប់ វាមិនទាន់ ប្តូរអោយយើង នោះទេ ដោយតម្រូវអោយ យើងត្រូវ​ Apply Theme ដែលបានតម្លើង នោះសិន
  • ដូចនេះ សូមចូលទៅកាន់ Settings > Winterboard > Select Theme
  • ជ្រើសរើស Theme ដែលមានឈ្មោះ Supremo Sol
  • រួចធ្វើការ Respring ជាការស្រេច។

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

បញ្ជាក់៖ សូមអាន និងអវុត្តអោយបាន ត្រឹមត្រូវ និងគ្រប់ ជ្រុងជ្រោយ ដើម្បីចៀសវាង នូវបញ្ហាផ្សេងៗ ដែល​​បង្កឡើង ដោយយថាហេតុ ហើយរាល់បញ្ហា ទាំងអស់ ដែលកើតមានឡើង គឺយើងខ្ញុំ មិនទទួល​ខុស ​ត្រូវឡើយ!!!

ឥឡូវនេះ អ្នកបានតម្លើងវា បានដោយជោគជ័យហើយ តើអ្នកយល់យ៉ាងណាដែរ ចំពោះ Theme មួយ នេះ? អាចចែករំលែក ជាមតិយោបល់ របស់អ្នកទាំងអស់គ្នា នៅខាងក្រោមនេះបាន ហើយប្រសិនបើ គិត ថា វាពិតជាគួរអោយទាក់ទាញនោះ អាចចែករំលែកវា ទៅកាន់ មិត្តភក្តិរបស់អ្នក បានទៀតផងដែរ!

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

Theme iPhone ស៊េរីថ្មី! សម្រាប់​អ្នក​ចូល​ចិត្ត​ស្តាយល៍​បែប Unique ដឹង​តែ​ពេញ​ចិត្ត!

  • ដោយ: Mai
  • 2:00 PM, 29 April
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ