តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

កុំព្យូទ័រមួយអាចដំណើរការទៅបានគឺអាស្រ័យទៅលើផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ដែលទាំង 2 នេះគួបផ្សំ បញ្ចូលគ្នា ទើបអនុញ្ញាត ឲ្យយើងប្រើប្រាស់ កុំព្យូទ័របាន បើសិនជាខ្វះ អ្វីមួយកុំព្យូទ័រ មិនអាចដំនើរការ បានឡើយ។ ក្នុងនោះបើ និយាយអំពី ផ្នែករឹង អ្វីដែលសំខាន់ ជាងគេបំផុត គឺបន្ទះ Motherboard តែម្ដង ដែលរាល់កុំព្យូទ័រ ទាំងអស់មិន ថាពពួក Desktop ឬ Laptop ឡើយត្រូវ មានគប្បីខាន ដើម្បីដំណើរ ការបាន។

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

កាលនិយាយដល់ Motherboard អ្នកប្រើប្រាស់កុំព្យូទ័រយូរឆ្នាំទាំងអស់ ប្រាកដជាដឹងថា វាគឺជាអ្វី តែក៏មានអ្នក ប្រើប្រាស់មួយចំនួន នៅពុំទាន់ ដឹងច្បាស់ឲ្យ ប្រាកដថា តើវាគឺជាអ្វី នោះឡើយ ធ្លាប់តែឮ គេនិយាយប៉ុណ្ណោះ ហើយអ្នកក៏ កំពុងគិត ថាចុះ Mainboard ហ្នឹងស្អីគេ តើវាទាំង 2 ដូចគ្នា ឬខុសគ្នា? ចម្លើយគឺ Motherboard និង Mainboard គឺដូចតែគ្នា វាជាផ្នែករឹង សំខាន់ចំបង ជាងគេមួយ សម្រាប់កុំព្យូទ័រ ដែលវាភ្ជាប់ រាល់ផ្នែករឹង សំខាន់ៗផ្សេងទៀត របស់កុំព្យូទ័រ ដូចជា CPU, RAM, GPU, Hard Disk, CD/DVD Room, Sound Card, SSD, Fans, Power Supply និងផ្សេងៗទៀត ជាច្រើន បញ្ចូលគ្នា ដើម្បីបង្កើតបាន ជាម៉ាស៊ីនមួយ អាចដំណើរ ការបាន ដោយយើងអាច ហៅវា បានថា Motherboard ក៏បាន ឬ Mainboard ក៏បានតាម ចិត្តចង់។

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

តាមការពិតទៅ Motherboard ឬ Mainboard នេះមានច្រើនម៉ាក ម៉ូឌែល និងមុខងារ ច្រើនណាស់សម្រាប់កុំព្យូទ័រ យើងនីមួយៗ តែក្នុងអត្ថបទ ពត៌មាននេះ Cambo Report សូមលើកយក Motherboard របស់ម៉ាស៊ីន Desktop យកមកធ្វើការ បកស្រាយនូវ ចំនុចសំខាន់ៗ មួយចំនួន ដែលអ្នកប្រើប្រាស់ កុំព្យូទ័រទាំងអស់ គួរស្វែងយល់ ឲ្យបាន ដឹងគ្រប់ៗគ្នា ដោយមិន បកស្រាយនូវ Motherboard របស់ម៉ាស៊ីន Laptop ឡើយ នោះក៏ដោយ សារតែ Motherboard របស់ម៉ាស៊ីន Desktop អាចធ្វើការផ្លាស់ប្ដូរ នូវផ្នែករឹង បានប្រសើរជាង ហេតុដូច្នេះ នៅពេលអ្នក ដឹងអំពីមុខងារ ចំបងៗ របស់វា អ្នកអាចធ្វើការ ផ្លាស់ប្ដូរគ្រឿង (Hardware) បានដោយ ខ្លួនឯង រីឯ Motherboard របស់ Laptop អាចផ្លាស់ប្ដូរបាន តែផ្នែកមួយ ចំនួនតូច ប៉ុណ្ណោះ។ ខាងក្រោមយើង នឹងលើកយក ចំនុចសំខាន់ៗ ចំបងរបស់ Motherboard ដែលមានប្រយោជន៍ សម្រាប់អ្នកកំពុង អានអត្ថបទនេះ ទាំងអស់គ្នា ដូចតទៅ៖

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

បញ្ជាក់ៈ រាល់ Motherboard ទាំងអស់វាមានសមត្ថភាពផ្សេងៗ ពីគ្នារ៉េទៅតាម ម៉ូឌែលនៃតម្លៃ របស់វា ដែលខ្លះ អាចបំពាក់មក ជាមួយនឹង Hardware ស៊េរីថ្មីៗបាន រីឯម៉ូឌែល ខ្លះស៊េរីចាស់ បានត្រឹម ប្រើជាមួយ Hardware អន់ៗប៉ុណ្ណោះ។ ហេតុនេះ រូបភាពបញ្ជាក់ ពីមុខងារតាម លេខខាងលើ Cambo Report បានសម្រេចលើក យកនូវ Motherboard ស៊េរីខ្ពស់ ជាងគេមួយ របស់ ASUS ដែលវា បង្កើតឡើងសម្រាប់ យកទៅ លេងហ្គេម យកមក ពន្យល់ប្រាប់ ដោយពុំអាច រៀបរាប់រាល់ ផ្នែកទាំងអស់ នោះបានឡើយ ហើយផ្នែកខ្លះ ក៏ពុំមាន សារៈប្រយោជន៍ អ្វីច្រើនដែរ។

  1. រន្ធ Socket សម្រាប់ដាក់ CPU

រាល់គ្រាប់ CPU របស់កុំព្យូទ័រ គឺត្រូវដាក់បញ្ចូល នៅត្រង់ចំនុចទី 1 ដូចក្នុង រូបភាព ដោយ CPU អាចដាក់ ជាប្រភេទ Intel ឬ AMD ទៅតាមប្រភេទ Mainboard របស់អ្នក។ មានន័យថា បើអ្នកទិញ Mainboard សម្រាប់ប្រើ ជាមួយ CPU ពពួក AMD នោះ អ្នកត្រូវទិញ CPU របស់ AMD មកបំពាក់លើ Mainboard នោះមិន មែនជា CPU របស់ Intel ឡើយ ព្រោះជើងឈីប មានភាពខុស ប្លែកពីគ្នា។ ម្យ៉ាងវិញ ទៀតជើង Socket នោះអាចប្រើ ប្រាស់ជាមួយ CPU ទៅតាម ជំនាន់របស់ CPU ផងដែរ បើអ្នកទិញ Mainboard ស៊េរីខ្ពស់ 2016 ហើយអ្នកទិញ CPU ស៊េរីចាស់ Intel Core i7 ជំនាន់ទី 1 មកប្រើនោះ ក៏ CPU នោះមិនអាច ដាក់ត្រូវគ្នា ជាមួយ Socket របស់ Mainboard បានដែរ គឺត្រូវ ទិញឈីប CPU ណាដែលដេញ ស៊េរីទៅតាម ជំនាន់ Mainboard ទើបដាក់ ត្រូវគ្នា។

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

  1. រន្ធដាក់បន្ទះ RAM

រន្ធដោត RAM មានច្រើនឬតិច អាស្រ័យទៅលើសមត្ថភាព របស់ Mainboard ផ្ទាល់ បើអ្នកជាវ Mainboard ស៊េរីទាប វាអាចស្គាល់ RAM បានតិចត្រឹម 8/16GB​ ជាដើម តែបើ អ្នកទិញ Mainboard សម្រាប់លេងហ្គេម ដូចរូប ខាងលើ អ្នកអាចដាក់ RAM បានច្រើនដើម ដោយ Mainboard ខ្លះអាចដាក់ RAM ស្គាល់ដល់ទៅ 64GB ឬ 128GB ឯណោះ ទៅតាមតម្លៃ ម៉ូឌែលរបស់វា។ រន្ធដោត RAM នេះទៀតសោត គឺមាន ច្រើនជំនាន់ ដោយអ្នកអាច ប្រើប្រាស់ ជាមួយ RAM ប្រភេទ SD RAM, DDR1, DDR3, DDR3/DDR3L និង DDR4 ជាដើម ទៅតាមស៊េរី Mainboard របស់អ្នកថា Mainboard របស់អ្នក ស៊េរីចាស់ ឬថ្មី បើស៊េរីថ្មីអ្នក អាចប្រើ ជាមួយ RAM ពពួក DDR3/3L និង DDR4 ជាដើម ដោតតាមបន្ទះ Board នោះ ហើយអ្វីដែល សំខាន់មួយ ផ្សេងទៀតគឺ RAM មានល្បឿន Bus របស់អ្នក ហេតុនេះអ្នក ត្រូវជ្រើសរើស RAM មានល្បឿន Bus ដូចគ្នា ទើបល្អ ជៀសវាងបញ្ហា គាំងម៉ាស៊ីន ឬ Blue Screen ជាដើម។

  1. រន្ធ PCI-Express x16

នេះគឺជារន្ធពិសេស និងសំខាន់ជាងគេមួយសម្រាប់អ្នកកាត់ត ឌីហ្សាញ និងលេងហ្គេម ដែលវាអនុញ្ញាត ឲ្យយើងដាក់ ក្រាហ្វិចកាត (GPU/VGA) ជាប់នឹងបន្ទះ Motherboard ដែលរន្ធនោះមានតិច ឬច្រើនទៅ តាមសមត្ថភាព របស់ Motherboard ផ្ទាល់។ Motherboard ខ្លះអាច ដាក់ GPU បានចំនួន 2 គ្រាប់ ហើយច្រើន បំផុតលោត ដល់ទៅ 4 គ្រាប់ដោយ ប្រើប្រាស់ បច្ចេកវិទ្យា SLI របស់ nVIDIA និង CrossFire របស់ AMD/ATI Radeon។

  1. រន្ធ PCI-Express x1

រន្ធនេះសម្រាប់ឲ្យអ្នកប្រើប្រាស់បន្ថែមនូវ Sound Card, Network Card, WiFi Card, FireWire និង eSata ជាដើម។ វាមានភាព ងាយស្រួល ក្នុងការ ប្រើប្រាស់ ដោយគ្រាន់តែ ដោតឧបករណ៍ចូល ជាការស្រេច ពុំចាំបាច់ ត្រូវការ ឌុយភ្លើង បន្ថែម ដូចរន្ធ PCI-Express x16 ឡើយ។

  1. គ្រាប់ថ្ម CMOS

គ្រាប់ថ្ម CMOS មានសារៈសំខាន់ច្រើនផងដែរ ដោយវាធ្វើការ SAVE នូវ Setting របស់ BIOS របស់ Motherboard ដែលអ្នក បានកំនត់ ឬបានកំណត់ ពីរោងចក្រ ពិសេសដំណើរ ការម៉ោងរបស់កុំព្យូទ័រ។ បើអ្នកដោះថ្ម នេះចេញ នោះរាល់ Settings របស់ BIOS នឹងមានការ ផ្លាស់ប្ដូរទៅ​ Default ទ្រង់ទ្រាយដើម ហើយម៉ោង របស់កុំព្យូទ័រ អ្នកនឹងកែប្រែ ផងដែរ។ ក្នុងករណី ម៉ោងនៅលើ កុំព្យូទ័ររបស់អ្នក តែងតែដើរ យឺតជាង ម៉ោងធម្មតា វាអាចមក ពីអស់ថ្មរបស់ Motherboard ហេតុនេះសូម ប្រញ៉ាប់ដូរថ្ម 1 គ្រាប់ភ្លាមទៅ ហើយតម្លៃ របស់វា ប្រហែលជា 1$ ប៉ុំណ្ណោះនៅស្រុក ខ្មែរយើង។

  1. បន្ទះ Chipset

បន្ទះ Chipset នេះដើរតួយ៉ាងសំខាន់ទៅលើទំនាក់ទំនងនូវផ្នែករឹង (Hardware) រវាង CPU ជាមួយនឹង ផ្នែករឹង ផ្សេងៗទៀត ដែលភ្ជាប់ជាមួយ Motherboard នៅពេលដំណើរការ ម៉ាស៊ីន មានន័យថា រាល់ទំនាក់ទំនង នូវឧបករណ៍ ដោតចេញចូល ដូចជា USB Flash, USB Printer, Mouse, Keyboard, Webcam ជាដើម -ល- គឺត្រូវឆ្លងកាត់ និងគ្រប់ គ្រងដោយ Chipset នេះ។ បើ Motherboard ស៊េរីចាស់ៗវិញ គឺមានដូចជា NorthBridge និង SouthBridge ដែលជា Chipset សម្រាប់គ្រប់គ្រង ដំនើរការ ទំនាក់ទំនង ដូចបានរៀប រាប់ខាងលើ តែសម្រាប់ Motherboard ស៊េរីថ្មីៗ គឺត្រូវបាន លុបបំបាត់ចោល អស់ហើយ ដោយបំពាក់មក ជាមួយឈីបធំមួយ ប៉ុណ្ណោះ ដើម្បីចំនេញ ទីកន្លែង និងកាត់បន្ថយ កម្ដៅជាដើម។

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

រន្ធ Sata Express Ports

មានអ្នកប្រើប្រាស់កុំព្យូទ័រមួយចំនួន អាចនឹងមិនដឹងអំពី អ្វីទៅជារន្ធ Sata Express Port? ជាការពិត រន្ធនេះទើបនឹង បង្កើតក្នុងឆ្នាំ 2013 កន្លងទៅប៉ុណ្ណោះ ហើយភាគច្រើន យើងឃើញ វាមានវត្តមាន តែនៅលើ Motherboard ស៊េរីថ្មីៗ មួយចំនួនប៉ុណ្ណោះ ពិសេស Motherboard សម្រាប់លេង ហ្គេមតែម្ដង។ Sata Express Port អាចហៅបាន ម្យ៉ាងទៀតថា SataE រន្ធនេះមានមុខងារ ភ្ជាប់ទៅកាន់ អង្គផ្ទុកទិន្នន័យ ដូចជា Hard Disk និង SSD​ 2.5 និង M2 Sata-E ជាដើម ដែលវាមាន ល្បឿនលឿន ជាងរន្ធ Sata ធម្មតា។ រន្ធនេះតម្រូវ ឲ្យយើង ភ្ជាប់រន្ធ Sata ចំនួន 2 និងរន្ធ Express នឹងចំនួន 1 ជាមួយគ្នា ក្នុងពេល តែមួយ ទៅកាន់ឧបករណ៍ ផ្សេងៗ ជាច្រើនដូចរូប ខាងក្រោម។

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

  1. រន្ធ Sata 6Gb/s Ports

វាជារន្ធសមញ្ញមួយ ដែលកុំព្យូទ័រទូទៅតែងតែមាន វាគឺជារន្ធឌុយ Sata សម្រាប់ភ្ជាប់ពី Motherboard ទៅកាន់ Hard Disk, SSD 2.5 ឬ DVD-Room, R/W ជាដើម វាមានចំនួន តិចឬច្រើន ទៅតាមកម្លាំង និងសមត្ថភាព ដែល Motherboard អាចផ្ដល់ជូន។ Motherboard ខ្លះមានរន្ធនេះ ដល់ទៅ 10​ ជាងឯណោះ ហើយខ្លះ មានត្រឹម 4-6 ប៉ុណ្ណោះ។

  1. រន្ធដោត Power Connector

Motherboard ក៏ដូចជាផ្នែករឹងផ្សេងៗជាច្រើនទៀត ដែលភ្ជាប់ ជាមួយនឹង Motherboard អាចដំណើរការ បានក៏អាស្រ័យ ទៅលើអគ្គីសនី ចេញពី Motherboard ផ្ដល់ទៅដល់ ផ្នែករឹង នីមួយៗផងដែរ ហេតុនេះរន្ធ Power Connector នេះគឺសម្រាប់ ភ្ជាប់ចេញពី Power Supply ចូលមកកាន់ Motherboard ដើម្បីឲ្យ Motherboard មានភ្លើងផ្ដល់ ទៅកាន់ផ្នែក ផ្សេងៗទៀត ដើម្បីដំណើរការ ម៉ាស៊ីន។

  1. OC Zone

OC Zone នេះភាគច្រើនមានតែនៅលើ Gaming Motherboard ស៊េរីខ្ពស់ៗ ប៉ុណ្ណោះ ដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ បញ្ជាទៅលើ មុខងារមួយ ចំនួនដូចជា៖ Safe Boot, ReTry Button, LN2 Mode, Slow Mode, Q-CODE, PCIe X16 Switch, Start, Reset Button ជាដើម។ ជាទូទៅយើង កម្រនឹងចុច វាប្រើប្រាស់ណាស់ ដោយសារតែ វានៅក្នុង Case កុំព្យូទ័រឯណោះ ហើយខ្លះ ខ្លាចឆក់ និងម្យ៉ាងចុច ទៅខ្លាចខូច ជាដើម។ បើអ្នកមាន OC Zone លើបន្ទះឈីប Motherboard អ្នកមិន ចាំបាច់ខ្វល់ អំពីវាឡើយ!

  1. បណ្ដុំឈីប និងអីសេនានា

វាគឺជាដែកត្រជាក់ ដែលក្រាលពីលើឈីប ជាច្រើន ក៏ដូចជាអ៊ីសេ នានាដែល ដំណើរការ ពេលម៉ាស៊ីនបើក ដោយដែក ត្រជាក់នោះ មានមុខងារ បន្ថយកម្ដៅទៅ លើឈីប និងអ៊ីសេ ឲ្យបាន ត្រជាក់។ ដែកត្រជាក់នេះ មានភាពខុស ប្លែកគ្នា ទាំងស្រុង ទៅតាមម៉ូឌែល របស់ Motherboard ផ្ទាល់ រហូតដល់ Motherboard ខ្លះពុំមាន ដែកត្រជាក់នេះ ទៀតផង សម្រាប់ម៉ូឌែល អន់ៗ។

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

ខាងលើគឺសុទ្ធសឹងជាចំនុចសំខាន់ៗបំផុតរបស់ Motherboard/Mainboard នៅផ្នែកខាង ក្នុងរបស់វា តែនៅមិន ទាន់អស់នៅ ឡើយនោះទេ ព្រោះនៅមាន ផ្នែកមួយចំនួន តូចផ្សេងទៀត ជុំវិញខ្សែភ្ជាប់ ទៅកាន់ USB 3.0 នៅលើ Case កុំព្យូទ័រ ក៏ដូចជារន្ធ Audio សម្លេង និងរន្ធភ្ជាប់ ទៅកាន់កង្ហារ ដាក់ក្នុង Case រន្ធដោត ភ្លើងជាដើម -ល-។ ខាងក្រោម គឺជាការបង្ហាញ អំពីរន្ធតំណរ ភ្ជាប់មួយ ចំនួនរបស់ Motherboard ទៅតាម មុខងារនីមួយៗ។

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

  1. រន្ធ USB ពណ៌លឿង

រន្ធនេះមានមុខងារផ្ដល់កម្លាំងអគ្គីសនីទៅកាន់រាល់ឧបករណ៍នានា ដែលចង់សាកថ្ម តាមកុំព្យូទ័រ ដែលវាតែងតែ ផ្ដល់កម្លាំងភ្លើង ឲ្យទោះបីកុំព្យូទ័រ របស់អ្នក បិទមិន ដំណើរការក្ដី ឲ្យតែកុំព្យូទ័រ នោះដោត ឌុយជាប់នឹង ព្រីភ្លើង។ កុំព្យូទ័រខ្លះអាច នឹងមិនដំណើរការ មុខងារនេះ ទោះបីមាន USB ពណ៌លឿនេះ តែអ្នកអាចចូល ទៅផ្លាស់ប្ដូរ Settings របស់ BIOS បាន។ វាល្អបំផុត សម្រាប់អ្នកចង់ សាកថ្ម ស្មាតហ្វូន ឬឧបករណ៍ អេឡិចត្រូនិច នានា ហើយក៏អាច ដោតប្រើជាមួយ Mouse, Keyboard, USB Flash និងឧបករណ៍ប្រើ USB ផ្សេងៗទៀត ផងដែរ។

  1. រន្ធ USB 2.0

វាគឺជារន្ធ USB ធម្មតា ដែលកុំព្យូទ័រណាក៏មាន វាមានល្បឿនយឺត ដែលជាទូទៅ គេចូលចិត្ត ប្រើប្រាស់វាជាមួយនឹង Mouse និង Keyboard ជាដើម។

  1. រន្ធ USB ប្រភេទ C

នេះគឺជារន្ធ USB ជំនាន់ថ្មី អនុញ្ញាតឲ្យ យើងភ្ជាប់ Motherboard ទៅកាន់ ស្មាតហ្វូន ឬថេប្លេត និងឧបករណ៍ ផ្សេងៗទៀត ប្រើប្រាស់រន្ធ USB ប្រភេទ C។

  1. រន្ធ USB ពណ៌ក្រហម

អ្នកអាចនឹងគិតថារន្ធ USB ពណ៌ក្រហមមាន អ្វីពិសេស តែតាមការពិត ទៅវាគឺជា USB 2.0 ប៉ុណ្ណោះ ដែលវាដើរ តួដូចនឹងរន្ធ USB ពណ៌ខ្មៅ ផងដែរ។

  1. រន្ធ USB ពណ៌ខៀវ

វាគឺជារន្ធ USB 3.0 ដែលមានល្បឿនលឿនជាងរន្ធ USB​ ធម្មតា ដែលជាទូទៅ យើងប្រើប្រាស់ វាក្នុងការ Copy ឬចម្លង ឯកសារនានា ដោយចំនេញ ពេលវេលា បានច្រើន។ Motherboard ស៊េរីថ្មីខ្លះ ថែមទាំងមានរន្ធ USB 3.1 ថែមទៀតផង ទៅតាមម៉ូឌែល វាមានល្បឿន លឿនជាង USB 3.0 បន្តិច។

  1. រន្ធ LAN

នេះគឺជារន្ធសមញ្ញទៅហើយសម្រាប់យើងទាំងអស់គ្នា​ ហើយកុំព្យូទ័រ និង Motherboard ប្រភេទណា ក៏មានវាដែរ ដោយយើង ប្រើវាសម្រាប់ ដោតរន្ធ LAN សម្រាប់ ប្រើប្រាស់អ៊ីនធឺណែត ជំនួស WiFi ដោយរន្ធនេះ ផ្ដល់ល្បឿន Internet បានលឿនជាង WiFi។

  1. បណ្ដុំរន្ធ Audio សម្លេង

យើងអាចប្រើកាសស្ដាប់ ក៏ដូចជាឧបករណ៍ស្រូបសម្លេង និងពពួកខ្សែ Audio ប្រភេទ Analog ដោយដោតជាប់ នឹងរន្ធ ទាំងនោះ ទៅតាមពណ៌ សំគាល់ របស់ពួកវា។

  1. រន្ធសម្រាប់ដោត Mouse/Keyboard

រន្ធនេះជាទូទៅគឺពុំសូវមានអ្នកប្រាស់នោះឡើយ ព្រោះវាសម្រាប់ ដោតប្រើប្រាស់ ជាមួយ Mouse និង Keyboard ស៊េរីចាស់ៗ ប៉ុណ្ណោះ ហើយ Mouse និង Keyboard ស៊េរីថ្មីៗ គឺសុទ្ធសឹងជា Mouse ប្រើប្រាស់ឌុយ USB ហេតុដូច្នេះ រន្ធនេះគឺហួស សម័យហើយ!។

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ជាចុងក្រោយ Cambo Report សង្ឃឹមថាអត្ថបទពត៌មាន ដ៏សំខាន់ មួយនេះ អាចជួយដល់ អ្នកទាំងអស់គ្នា ស្វែងយល់ឲ្យ ដឹងបានកាន់តែ ស៊ីជម្រៅ ជុំវិញផ្នែករឹង សំខាន់ៗរបស់ Motherboard ដើម្បីយកវា ធ្វើជាទន់ សម្រាប់ការ ប្រើប្រាស់កុំព្យូទ័រ ក៏ដូចជាជួយ ទៅដល់ការ ផ្លាស់ប្ដូរ ផ្នែករឹង និងស្វែងយល់ អំពីមុខងារ មួយចំនួន ជៀសវាងការ ចាញ់បោកជន ខិលខូច មួយចំនួន។ បើប្រិយមិត្ត មានមតិ យោបល់ ឬចង់សួរ សំនួរអ្វី ពាក់ព័ន្ធនឹង ផ្នែករឹង ឬកិច្ចដំណើរការ ណាមួយ របស់កុំព្យូទ័រ មិនថាពពួក Desktop ឬ Laptop អ្នកអាច Comment សាកសួរ មកក្រុមការងារ របស់យើងខ្ញុំ នៅខាងក្រោម។ អរគុណ ដែលបានចំនាយ ពេលអាន ពត៌មាន មួយនេះ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តើ​អ្វី​ទៅ​ជា Motherboard? សិក្សា​ផ្នែក​សំខាន់ៗ​ជាមួយ Cambo Report ទាំង​អស់គ្នា!

  • ដោយ: Por
  • 8:57 PM, 29 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ