បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​

6 Videos


​ប្រទេស​ចិន​ត្រូវបាន​គេ​ដឹងថា មាន​ប្រជាជន​ប្រមាណ ១៣០០ លាន​នាក់ ដែល​ពេលខ្លះ​មាន​តំបន់​មួយចំនួន​នៅ​ទីនោះ​មាន​លក្ខណៈ​កកកុញ​យ៉ាងខ្លាំង ហើយ​តម្លៃ​នៃ​ដីធ្លី​ក៏​ថ្លៃ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ផងដែរ តែ​សម្រាប់​បុរស​ម្នាក់នេះ​វិញ គឺមាន​លក្ខណៈ​ផ្ទុយស្រឡះ ។​

​យោងតាម​សារព័ត៌មាន គេ​បានដឹងថា លោក Liu បានរស់នៅ​ម្នាក់ឯង​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ព្រោះ​ប្រជាជន​ក្នុងភូមិ​លោក​បាន​ចាក​ចេញពី​ភូមិ ព្រោះតែ​អប្បិយ​ជំនឿ តែ​លោក​មិនបាន​ចាកចេញ ដោយសារតែ​លោក​នៅ​មើលថែ​ម្តាយ​ជរា​របស់លោក រហូត​ពេល​ម្តាយ​លោក​ស្លាប់ ក្នុងភូមិ​ទាំងមូល​បន្សល់​នៅតែ​រូបលោក និង សត្វ​ចៀម​តែប៉ុណ្ណោះ ។

បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​

គេ​បានដឹងថា លោក Liu បាន​ចំណាយពេល​ភាគច្រើន​របស់លោក ដាក់​ចំណី​ចិញ្ចឹមសត្វ​ចៀម ហើយ​បើតាម​យើង​មើលឃើញ ជីវិត​លោក​ក៏​មិន​ងាយស្រួល​នោះដែរ ។ លោក​ត្រូវ​ធ្វើដំណើរ​ច្រើន​គីឡូ​ម៉ែត ដើម្បី​ទៅ​ដងទឹក និង ទិញ​អាហារ ហើយ​ចំពោះ​ប្រាក់​ដែល​លោក​រកបាន គឺ​ដោយសារតែ​មានព្រៃ​នៅក្បែរ​ទីតាំង​ដែល​លោក​រស់នៅ ។

​គួរបញ្ជាក់​ផងដែរ​ថា ភូមិ​ដែល​លោក​រស់​នៅមាន​ឈ្មោះថា Xuenshanshe ក្នុងស្រុក Guansu ។ ចង់ដឹងថា ភូមិ​របស់លោក​យ៉ាងណា និង ជីវិត​លោក​យ៉ាងណា សូម​ទស្សនា​រូបថត​ខាងក្រោម ៖

បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​
បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​
បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​
បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​
បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​
បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​
បុរស​ឯកា​ជាងគេ​នៅ​ប្រទេស​ចិន​

​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)